ព័ត៌មានជាតិ
សមាគមខ្មែរចំនួន ៦នៅកូរ៉េខាងត្បូង ចេញញត្តិគាំទ្រ សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបានជោគជ័យប្រវត្តិសាស្ត្រ កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ
សមាគមខ្មែរចំនួន៦ ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២៥នេះ បានចេញញត្តិគាំទ្រ និងសម្តែងក្តីសោមនស្សរីករាយចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះជោគជ័យជាប្រវត្តិសាស្ត្រក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
សមាគមទាំង ៦នោះ រួមមាន៖ សមាគមខ្មែររួមគ្នាដើម្បីខ្មែរ នៅសាធារណរដ្ឋកូរ៉េ, សមាគមបញ្ញាវន្តខ្មែរនៅកូរ៉េ, សមាគមស្ត្រីខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ, សមាគមខ្មែរជួយខ្មែរនៅក្រុងហ្វាងសុង សាធារណរដ្ឋកូរ៉េ, សមាគមកម្ពុជាសាមគ្គី, និងសមាគមអភិវឌ្ឍន៍អនាគតកូរ៉េ-កម្ពុជា។
នៅក្នុងញត្តិគាំទ្រសមគមទាំង ៦បានលើកឡើងថា សមិទ្ធផលជាប្រវត្តិសាស្ត្រនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីភាពប៉ិនប្រសប់ គតិបណ្ឌិត និងការដឹកនាំយ៉ាងខ្ពង់ខ្ពស់របស់ សម្ដេចធិបតី ក្នុងការអនុវត្តនូវ “យុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀម” ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។ កិច្ចព្រមព្រៀងនេះនឹងនាំមកនូវសន្តិភាព ស្ថិរភាព និងការស្តាឡើងវិញនូវ ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ដែលនឹងបើកទំព័រថ្មីមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសុខមាលភាពរបស់ប្រជាពលរដ្ឋតាមបណ្ដោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងទូទាំងប្រទេស។
សហគមន៍ខ្មែរនៅកូរ៉េបន្ថែមថា ការខិតខំប្រឹងប្រែងរបស់ សម្ដេចធិបតី ក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងនេះ គឺពិតជាគំរូវីរភាពមួយសម្រាប់អ្នកដឹកនាំជំនាន់ក្រោយ ដែលជាយុវជនទាំងអស់គ្នាសូមប្តេជ្ញា បន្តគាំទ្រ និងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តតាមគំនិតផ្តួចផ្តើម និងទស្សនៈដឹកនាំដ៏ត្រឹមត្រូវរបស់ សម្ដេចធិបតី ដើម្បីរួមចំណែកដល់ការកសាង និងថែរក្សាសន្តិភាព ស្ថិរភាព និងការរីកចម្រើនរបស់ប្រទេសជាតិនៃយើង៕






-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


