Connect with us

ព័ត៌មានជាតិ

មជ្ឈដ្ឋានទូទៅ ផុសផុលក្នុងការចេញញត្តិគាំទ្រ ចំពោះការប្តឹងទៅតុលាការអន្តរជាតិ ICJ ពីបញ្ហាព្រំដែនកម្ពុជា-ថៃ

បានផុស

នៅ

បណ្តាមជ្ឈដ្ឋានទូទៅ កំពុងផុសផុលក្នុងការចេញញត្តិគាំទ្រប្រមុខរាជរដ្ឋាភិបាល ដែលបានយកបញ្ហាព្រំដែន កម្ពុជា ថៃ ប្តឹងទៅតុលាការអន្តរជាតិ ICJ ។ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខថ្នាក់ដឹកនាំនៃកម្ពុជា បានប្រកាសគោលជំហរ ក្នុងការប្តឹងពីបញ្ហាទំនាស់ព្រំដែនរវាងកម្ពុជា និងប្រទេសថៃ ទៅកាន់តុលាការអន្តរជាតិ ICJ នាទីក្រុងឡាអេ ប្រទេសហូឡង់រួចមក មជ្ឈដ្ឋានទូទៅ ទាំងបណ្តាស្ថាប័ន្ថរដ្ឋ ឯកជន និងបណ្តាប្រជាពលរដ្ឋនៅក្នុងប្រទេសទាំងមូល បានចេញញត្តិគាំទ្រ ចំពោះគោលជំហរ ដ៏ម៉ឺងម៉ាត់របស់ថ្នាក់ដឹកនាំប្រទេស ក្នុងការការពារបូរណភាពទឹកដីសុវណ្ណភូមរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីរាជការក៏ដូចជាក្នុងនាមជាពលរដ្ឋនៅមូលដ្ឋានសង្កាត់អូឬស្សីទី៣ នៃរដ្ឋបាលខណ្ឌ៧មករា បានជឿជាក់យ៉ាងមុខមាំ លើរាជរដ្ឋាភិបាល ក្នុងការការពារដែនអធិបេត្យភាពទឹកដីរបស់ខ្លួន ដោយមិនបណ្តោយឱ្យបរទេសណា អាចមករំលោភឈ្លានពាននោះទេ។ ពួកគាត់បន្តលើកឡើងទៀតថា ការពារទឹកដី ពួកគាត់ជឿជាក់លើកថ្នាក់ដឹកនាំ និងកងកម្លាំងមានទឹកចិត្តមោះមុតពុះពារ មិនរាយថយ និងសូមជូនពរ និងអរគុណដល់កងកម្លាំងការពារព្រំដែន សុខភាពល្អ ឈ្នះអស់មាសត្រូវ។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការទូត បានបបួលភាគីរាជរដ្ឋាភិបាលថៃ ទៅតទល់គ្នានៅតុលាការអន្តរជាតិ ICJ ដើម្បីដោះស្រាយ និងទទួលយកច្បាស់ពីដែនអធិបតេយ្យភាពទឹកដីរបស់ខ្លួន។ ករណីថៃ មិនទៅតទល់គ្នានៅតុលាការអន្តរជាតិ តាមរយៈការស្នើរសុំរបស់កម្ពុជានោះទេ ក៏កម្ពុជានៅតែបន្តប្តឹងដោយឯកឯងទៅតុលាការអន្តរជាតិដែរ ដើម្បីរកភាពត្រឹមត្រូវជាក់លាក់ និងច្បាស់លាស់លើដែនអធិបតេយ្យភាពប្រទេសទាំង០២ បញ្ចៀសបញ្ហាជម្លោះគ្នា ដោយភាពតានតឹង ឬដោយប្រដាប់អាវុធ ដែលពុំមែនជាផលចំណេញដល់កិច្ចទំនាក់ទំនងគ្នា ក្នុងនាមប្រទេសជិតខាងនឹងគ្នា៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣៦ វិនាទី មុន

​គ្រោះរញ្ជួយដីកម្រិត​ ៥.៨ រ៉ិចទ័រ វាយ​ប្រហារ​ភាគនិរតី​​តួកគី បណ្តាល​ឱ្យ​​ស្លាប់ម្នាក់ និងរបួសរាប់សិបនាក់

ព័ត៌មានជាតិ២ នាទីutes មុន

កោះអណ្តែតនៅ​បឹង​កន្សែង​ ធ្វើចលនាតែរដូវវស្សាជាអភូតហេតុចម្លែកកម្រ​បានឃើញ

កីឡា៥ នាទីutes មុន

ចូលរួម​សោកស្ដាយ​ និង​ជា​ការ​បាត់បង់​ធនធាន​ដ៏​សំខាន់​ក្នុង​វិស័យ​កីឡា​ព្រឹទ្ធាចារ្យ​ សាន គឹមស៊ាន ទទួលមរណៈភាព​ហើយ​

ព័ត៌មានជាតិ៩ នាទីutes មុន

សេដ្ឋកិច្ចពលរដ្ឋកាន់តែល្អប្រសើរ បើកម្ពុជាបាននាំចេញទុរេនទៅទីផ្សារចិន

កីឡា១៥ នាទីutes មុន

ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​តែង​តាំង​លោក McConkey ជា​គ្រូ​បង្គោល​ថ្មី

Sokha Hotels

ព័ត៌មានពេញនិយម