Connect with us

ព័ត៌មានជាតិ

១៤ថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ របស់គណបក្សប្រជាជនកម្ពុជា បានដំណើរការដោយរលូន

បានផុស

នៅ

១៤ថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ របស់គណបក្សប្រជាជនកម្ពុជា បានដំណើរការទៅដោយរលូន គោរពតាមច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌សម្រាប់ការបោះឆ្នោត ដោយបង្កើតបាននូវបរិយាកាសសាមគ្គីជិតស្និត មានការទទួលខុសត្រូវខ្ពស់ ហើយនឹងត្រូវបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត នៅវេលាយប់ថ្ងៃទី២៣កុម្ភៈនេះហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាការលើកឡើងរបស់លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៣កុម្ភៈនេះ ខណៈលោកអញ្ជើញជាអធិបតីក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឡើងនៅខណ្ឌព្រែកព្នៅ ដែលមានសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាប្រមាណជាង៥០០នាក់ចូលរួមដង្ហែរ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា ការបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជានៅរាជធានីភ្នំពេញធ្វើឡើងបន្ទាប់ពីយើងបានជួបជុំគ្នាយ៉ាងអធិកអធម្ម បើយុទ្ធនាការរួមគ្នាក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្ដេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះមូលដ្ឋានរាជធានីភ្នំពេញ កាលពីថ្ងៃទី១០កុម្ភៈឆ្នាំ២០២៤កន្លងទៅនេះនៅមន្ទីរបក្សរាជធានីភ្នំពេញ។

លោកបន្តថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥នេះ មានរយៈពេល១៤ថ្ងៃ ផ្អែកតាមប្រតិទិនដែលបានកំណត់ របស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត(គជប) នឹងត្រូវបញ្ចប់នៅវេលាយប់ថ្ងៃទី២៣កុម្ភៈនេះ។

១៤ថ្ងៃកន្លងមកនេះ យុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា បានដំណើរការទៅដោយរលូន គោរពតាមច្បាប់ បទបញ្ជា នីតិវិធីនិងក្រមសីលធម៌សម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកសភាបង្កើតបាននូវបរិយាកាស សាមគ្គីជិតស្និត មានការទទួលខុសត្រូវខ្ពស់ និងសុទិដ្ឋិនិយមខ្ពស់ ចំពោះជ័យជំនះដែលគណបក្សប្រជាជនកម្ពុជានឹងទទួលបានក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៥ ខែកុម្ភៈឆ្នាំ២០២៤ខានស្អែកនេះ។

លោក ឃួង ស្រេង បន្តថា ការទទួលបាននូវជ័យជំនះក្នុងការបោះឆ្នោតនាថ្ងៃទី២៥កុម្ភៈខាងមុខនេះ ដោយសារតែគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សរបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន។ គ្រប់ការបោះឆ្នោតទាំងអស់ គណបក្សតែងដាក់ចេញនៅកម្មវិធីនយោបាយដ៏ត្រឹមត្រូវ និងស្របតាមសភាពការណ៍ជាក់ស្ដែងរបស់ប្រទេសជាតិ។ គណបក្សប្រជាជនកម្ពុជា ជាកម្លាំងស្នូរនៃសាមគ្គីភាព និងឯកភាពផ្ទៃក្នុងជាតិ ទប់ស្កាត់បានយ៉ាងមានប្រសិទ្ធភាពនៅរាល់ទង្វើរបស់ពួកប្រឆាំង ពួកអគតិ ពួកអមិត្តទាំងនៅក្នុងនិងក្រៅប្រទេស។ សមាជិកព្រឹទ្ធសភា សមាជិកក្រុមប្រឹក្សាសង្កាត់របស់គណបក្សប្រជាជនកម្ពុជាដែលជាអង្គបោះឆ្នោតបានគ្របដណ្ដប់ ៨២,២៧% នៃចំនួនអ្នកបោះឆ្នោត ទូទាំងរាជធានី។

លោក ឃួង ស្រេង បានបន្តទៀតថា គណបក្សប្រជាជនកម្ពុជា បានជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមទាំងនៅទីក្រុង ទីប្រជុំជន និងជនបទប្រកបដោយចីរភាពសមធម៌ និងបរិយាប័ណ្ណ។ ខិតខំធានាស្ថេរភាពសេដ្ឋកិច្ច និងជំរុញកំណើនសេដ្ឋកិច្ចខ្ពស់ទន្ទឹម និងការពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គមដោយផ្អែកលើកបាវចនា កំណើនការងារ សមធម៌ ប្រសិទ្ធភាពនិងចីរភាព។ បន្តផ្ដល់អទិភាពនៃការវិនិយោគសាធារណៈទាំងប្រាំគឺមនុស្ស ផ្លូវ ទឹក ភ្លើងនឹងបច្ចេកវិទ្យា។ បន្តជំរុញការកែទម្រង់រដ្ឋស៊ីជម្រៅ​ និងទូលំទូលាយតាមអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាលនិងវះកាត់។ គោលនយោបាយជាអាទិ៍របស់គណបក្សប្រជាជនកម្ពុជាគឺជាប្រមូលផ្ដុំបញ្ញាណរបស់គណបក្សទាំងមូល ដែលត្រូវបានកសាងឡើងដោយផ្អែកលើសមិទ្ធផលដ៏ថ្លៃថ្លានៃសង្គមជាតិ ព្រមទាំងផ្នែកលើការវិវត្តន៍ជាក់ស្ដែងនៃសភាពការណ៍ជាតិ សភាពការណ៍អន្តរជាតិបច្ចុប្បន្ន និងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា។

លោកបន្តថា សម្រាប់អង្គមេទិញនាឱកាសនេះ ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលបានបង្ហាញពីសាមគ្គីភាពឯកភាពផ្ទៃក្នុងបក្សយ៉ាងរឹងមាំ រវាងសមាជិក សមាជិកាគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែកពិសេសអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជានៅរាជធានីភ្នំពេញទាំង៧៥៤រូប សំដៅប្រមូលផ្ដុំថាមពល កម្លាំងកាយចិត្តរួមគ្នាឈានឆ្ពោះទៅដណ្តើមយកជ័យជំនៈក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ឆ្នាំ២០២៤ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យទី២៥កុម្ភៈឆ្នាំ២៥ខានស្អែកនេះ ពោលគឺដើម្បីឲ្យគណបក្សប្រជាជនកម្ពុជាយើងបន្តដឹកនាំស្ថាប័ន្ធព្រឹទ្ធសភាយ៉ាងពិតប្រាកដ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម