Connect with us

ព័ត៌មានជាតិ

ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅខេត្តកោះកុង បញ្ចប់ដោយរលូន

បានផុស

នៅ

ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី ៥ នៅ​ខេត្ត​កោះកុង បាន​បញ្ចប់​ដោយ​រលូន​ល្អ​ប្រសើរ​ដូច​តាម​ការ​គ្រោងទុក ហើយ​ជា​លទ្ធផល​បឋម​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន ១៤៨ សំឡេង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បរិយាកាស​អង្គ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នៅ​ការិយាល័យ​បោះឆ្នោត​លេខ ៧០០៤ ស្ថិត​ក្នុង​បរិវេណ​សាល​មហោស្រព​ខេត្ត​កោះកុង ចាប់ពី​ម៉ោង ៧ ដល់​ម៉ោង ១១ និង ៥៧ នាទី ថ្ងៃ​ទី ២៥ ខែ​កុម្ភៈ ឆ្នាំ ២០២៤ បាន​ប្រព្រឹត្ត​ដោយ​រលូន ក្រោម​ការ​ថែរក្សា​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់ ពុំ​មាន​បាតុភាព​មិនល្អ​អ្វី​កើត​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ទេ។

លោក សេង ណេង ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​កោះកុង បាន​ឱ្យ​ដឹង​ថា ក្រោយ​ការ​រាប់​សន្លឹកឆ្នោត​ដោយ​ប្រុងប្រយ័ត្ន គឺ​លទ្ធផល​បឋម នៃ​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី ៥ នៅ​ក្នុង​ខេត្ត​កោះកុង គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ១៤៨ សំឡេង គណបក្ស​ឆន្ទៈ​ខ្មែរ​ទទួល ២០ សំឡេង គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួល​បាន ០ សំឡេង និង គណបក្ស​កម្លាំង​ជាតិ​ ទទួលបាន​ ០ ​សំឡេង។

លោក សេង ណេង បន្ថែម​ថា សម្រាប់​អង្គ​បោះឆ្នោត​ជា​អ្នកតំណាងរាស្ត្រ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ទាំង ១៦៨ រូប បាន​អញ្ជើញ​ចូលរួម​បោះឆ្នោត​យ៉ាង​ផុលផុស​ប្រកប​ដោយ​ស្នាមញញឹម​របស់​ខ្លួន​។ ក្រោយ​បង្ហាញ​លទ្ធផល​ឆ្នោត​ជាបឋម​នេះ​ហើយ ក្រុមការងារ​ ក៏បាន​ដឹក​ជញ្ជូន​ហិប​ឆ្នោត​ទៅកាន់​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ផង​ដែរ៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម