ព័ត៌មានជាតិ
សមាជិកសភា និងក្រុមប្រឹក្សាឃុំ-សង្កាត់ ជាង ៥ រយនាក់ ទៅបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា ដូចការគ្រោងទុក នៅខេត្តបន្ទាយមានជ័យ
នាព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ អង្គបោះឆ្នោតជាសមាជិករដ្ឋសភា ចំនួន ៦ នាក់ និងក្រុមប្រឹក្សាឃុំ-សង្កាត់ ៥៣៣ នាក់ បានចូលរួមបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភាដូចគ្រោងទុក សម្រាប់នីតិកាលទី ៥ ឆ្នាំ ២០២៤ នៅសាលាគរុកោសល្យ ភូមិ ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សម្រាប់ការបោះឆ្នោតនេះមានសមាជិករដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា ចំនួន ៦ រូប រួមមាន ៖ ១.លោក កែ គឹមយ៉ាន ,២.លោកស្រី នួម សោភ័ណ , ៣.លោក សេរី កុសល ,៤.លោក គោស៊ុំ សារឿត ,៥.លោក អ៊ី ឡុង ,៦.លោក ខេង ស៊ុ។ ចំណែកសមាជិកអង្គ ឬ អ្នកបោះឆ្នោតជាក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំង ៥៣៣ នាក់ ស្រី ៩៨ នាក់ នៃគណបក្ស ៤ ចូលរួមមាន ៖ ១.គណបក្សប្រជាជនកម្ពុជា ,២.គណបក្សហ្វ៊ុនស៊ិនប៉ិច ,៣.គណបក្ស ឆន្ទៈខ្មែរ និង ៤.គណបក្ស កម្លាំងជាតិ។ បន្ថែមនោះ ការិយាល័យលេខ ៤០០១ ក៏មានសមាជិកបានមកតម្រង់ជួរចូលរួមបោះឆ្នោតអសកលនេះជាបន្តបន្ទាប់ផងដែរ។
លោក កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៤ លោក និងអង្គបោះឆ្នោតទូទាំងខេត្តបន្ទាយមានជ័យ បានប្រារព្ធក្បួនដង្ហែ និងមិទ្ទីញបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី ៥។ ដោយឡែក នៅថ្ងៃទី ២៥ កុម្ភៈនេះ អង្គបោះឆ្នោត បានចូលរួមបោះឆ្នោតទាំងអស់ ដើម្បីសម្ដែងសិទ្ធិបោះឆ្នោតជ្រើសរើសបេក្ខជនសមាជិកព្រឹទ្ធសភាខ្លួនពេញចិត្ត ដែលអង្គបោះឆ្នោតមកពីគណបក្សទាំង ៤ នេះ គ្មាននរណាម្នាក់អវត្តមានឡើយ។
លោកមានប្រសាសន៍បន្តថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី ៥ នេះ ស្របតាមគោលការណ៍ច្បាប់ និងតាមបែបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ហើយស្ថិតក្នុងបរិយាកាសសេរី ត្រឹមត្រូវ យុត្តិធម៌ ដោយគ្រប់គណបក្សនយោបាយ និងបេក្ខជន បានចូលរួមឈរឈ្មោះឲ្យអង្គបោះឆ្នោតអសកល ដើម្បីក្លាយជាតំណាង នៃស្ថាប័ននីតិប្បញ្ញត្តិ និងបម្រើជាតិ។
ដោយឡែក លោក យ៉ង់ សក្តិ ប្រធានគណៈកម្មាធិការខេត្តរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ ក៏បានឲ្យដឹងដែរថា បន្ទាប់ពីយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភាកន្លងមក ថ្ងៃនេះអង្គបោះឆ្នោតរបស់គណបក្សទាំង ៤ គឺ ១.គណបក្សប្រជាជនកម្ពុជា ,២.គណបក្សហ្វ៊ុនស៊ិនប៉ិច ,៣.គណបក្ស ឆន្ទៈខ្មែរ និង ៤.គណបក្ស កម្លាំងជាតិ បានមកបោះឆ្នោតប្រកបដោយបរិយាកាសរីករាយ។ ក្នុងនោះ គ ជ ខ បានរៀបចំការិយាល័យបោះឆ្នោតដាក់មន្ត្រី កងសន្តិសុខ និងទទួលអ្នកសង្កេតការណ៍ជាតិពីគណបក្សនយោបាយទាំង ៤ អង្គការក្រៅរដ្ឋាភិបាលខ្លះ មកបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា ចាត់ទុកដំណើរការបោះឆ្នោតនេះថា ប្រព្រឹត្តិទៅដោយសេរី យុត្តិធម៌ និងស្របតាមលទ្ធិប្រជាធិបតេយ្យផងដែរ។
ទន្ទឹមនោះ លោក យ៉ង់ សក្តិ ក៏បានអគុណដល់ គ ជ ខ និង គ ជ ប ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចដែលបានរៀបចំដំណើរការបោះឆ្នោតនេះបានល្អ រលូន និងបរិយាកាសគ្មានការកៀបសង្កត់ គំរាមកំហែង។
គួរបញ្ជាក់ថា ទូទាំងខេត្តបន្ទាយមានជ័យ មានអង្គបោះឆ្នោតអសកលសរុប ៥៣៩ នាក់ ស្រី ៩៨ នាក់ ក្នុងនោះក្រុមប្រឹក្សាឃុំ-សង្កាត់ ៥៣៣ នាក់ និងសមាជិករដ្ឋសភា ៦ នាក់។ ក្នុងការបោះឆ្នោតអសកលជ្រើសតាំងព្រឹទ្ធសភានីតិកាលទី ៥ ឆ្នាំ ២០២៤ នេះ ប្រទេសកម្ពុជា បានចែកមណ្ឌលព្រឹទ្ធសភាជា ៨ ភូមិភាគព្រឹទ្ធសភា។ ក្នុងនោះ ខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន សៀមរាប និងឧត្តរមានជ័យ ស្ថិតក្នុងភូមិភាគ ៤ មានអាសនៈសមាជិកព្រឹទ្ធសភាចំនួន ១០ អាសនៈ និងអង្គបោះឆ្នោតសរុប ៥៣៩ នាក់៕
អត្ថបទ ៖ វ៉ាន់ ណាង
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង