ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ អង្គបោះឆ្នោត បានអញ្ជើញទៅអនុវត្តសិទ្ធិខ្លួន ដោយគ្មានការគំរាមកំហែង ឬ បង្ខិតបង្ខំ
ឯកឧត្ដម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា លើកឡើងថា អង្គបោះឆ្នោត មានសិទ្ធិបោះឆ្នោត បានអញ្ជើញចេញទៅអនុវត្តសិទ្ធិរបស់ខ្លួន ឈរលើមូលដ្ឋាន នៃការសម្រេចចិត្ត ដោយគ្មានការគំរាមកំហែង ឬ បង្ខិតបង្ខំ។

ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងបែបនេះ បន្ទាប់ពី ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ បានដំណើរការ និងបញ្ចប់ដោយរលូន កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ម្សិលមិញ។

ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងថា «ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ត្រូវបានរៀបចំឡើងតាមការគ្រោងទុក និងបានបញ្ចប់ទៅវិញប្រកបដោយភាពស្ងប់ស្ងាត់ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ។ អង្គបោះឆ្នោត ដែលមានសិទ្ធិបោះឆ្នោត បានអញ្ជើញចេញទៅអនុវត្តសិទ្ធិរបស់ខ្លួន ដោយឈរលើមូលដ្ឋាន នៃការសម្រេចចិត្ត ដោយគ្មានការគំរាមកំហែង ឬ បង្ខិតបង្ខំ»។

ឯកឧត្ដម លើកឡើងបន្តថា សន្តិភាព និងស្ថិរភាពនយោបាយ ដែលចាក់ឫសយ៉ាងរឹងមាំ បានរួមចំណែកធ្វើឲ្យដំណើរការប្រជាធិបតេយ្យនៅព្រះរាជាណាចក្រកម្ពុជាមានភាពស្វាហាប់ និងម្ចាស់ការ អាចរៀបចំការបោះឆ្នោតប្រកបដោយជោគជ័យ ស្របតាមនិយាមជាតិ និងអន្តរជាតិ។

ជាមួយនោះ ឯកឧត្ដម ក៏បានអំណរគុណដល់ស្ថាប័ន និងភាគីពាក់ព័ន្ធ រួមមាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច មន្ត្រីការិយាល័យបោះឆ្នោត ភ្នាក់ងារគណបក្ស និងអ្នកសង្កេតការណ៍ដែលបានចូលរួមធានាប្រក្រតីភាព នៃដំណើរការបោះឆ្នោត ទទួលបាននូវភាពត្រឹមត្រូវ និងយុត្តិធម៌ សម្រាប់គ្រប់គណបក្សនយោបាយ។

គួរជម្រាបថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ឆ្នាំ ២០២៤ ម្សិលមិញ បានដំណើរការ និងបញ្ចប់ដោយរលូន។ ក្នុងនោះ គណបក្សនយោបាយដែលបានឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី ៥ ឆ្នាំ ២០២៤ នេះ មានចំនួន ៤ គណបក្ស គឺ ៖ ១.គណបក្សប្រជាជនកម្ពុជា។ ២.គណបក្ស ឆន្ទៈខ្មែរ។ ៣.គណបក្សហ្វ៊ុនស៊ិនប៉ិច។ ៤.គណបក្ស កម្លាំងជាតិ ៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


