ព័ត៌មានជាតិ
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅខេត្តកំពង់ធំ ដំណើរការរលូន
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅខេត្តកំពង់ធំ បានដំណើរការដោយរលូន ចាប់ពីវេលាម៉ោង ៧៖០០នាទី ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្រាប់ខេត្តកំពង់ធំ មណ្ឌលភូមិភាគ៨ មានមួយការិយាល័យបោះឆ្នោតលេខ ៨០០១ ស្ថិតនៅសាលាបឋមសិក្សាអនុវត្ត ហ៊ុន សែនអចា្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្នុងកិច្ចដំណើរការបោះឆ្នោតគណៈកម្មការរៀបចំការបោះឆ្នោត បានរៀបចំការងាររបស់ខ្លួនទៅតាមនីតិវិធីរបស់ខ្លួន ក្នុងនោះដល់ពេលម៉ោងបោះឆ្នោត ឃើញអង្គបោះឆ្នោតបានឈរតម្រង់ជួរចាប់លេខរៀងទៅតាមគណកម្មការការិយាល័យរៀបចំការបោះឆ្នោត។

សមាជិក សមាជិការ អង្គបោះឆ្នោតបានឈរតម្រង់ជួរតាមលេខរៀងដែលគណៈកម្មការរៀបចំការបោះឆ្នោតបានកំណត់ជាបន្តបន្ទាប់ ក្នុងនោះការអនុញ្ញាតឱ្យចូលគឺចាប់លេខរៀង ដោយឡែកអង្គបោះឆ្នោតជាស្ត្រីមានផ្ទៃពោះ ជាអ្នកជំងឺ ឬពិការ គឺគណៈកម្មការរៀបចំការបោះឆ្នោតបានអនុញ្ញាតឱ្យចូលមុនដោយមិនបានចាប់លេខរៀងនោះទេ។ ចំពោះសន្តិសុខសណ្ដាប់ធ្នាប់វិញ គឺមានលក្ខណៈល្អប្រសើរមិនមានអ្វីគួរឲ្យកត់សម្គាល់នោះទេ។

តាមការបញ្ជាក់របស់ លោក ហូ ហុង ប្រធានការិយាល័យគណៈកម្មាធិការរៀបចំការបោះឆ្នោតសមាជិករដ្ឋសភា បានឱ្យដឹងថា ក្រុមប្រឹក្សាឃុំសង្កាត់ក្នុងបញ្ជីបោះឆ្នោតមានចំនួន ៥៩១នាក់ ក្នុងនោះសមាជិករដ្ឋសភាក្នុងតំណែងមានចំនួន ៦ រូប និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ៥៨៥នាក់។

មានគណបក្សនយោបាយចំនួន៤ បានចុះបញ្ជីក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នេះ រួមមាន៖ គណបក្សប្រជាជនកម្ពុជា លេខរៀងទី១, គណបក្សឆន្ទៈខ្មែរ លេខរៀងទី២, គណបក្សហ្វុនស៊ិនប៉ិច លេខរៀងទី៣, គណបក្សកំលាំងជាតិ លេខរៀងទី៤។ ភូមិភាគទី៨ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី មាន ៦អាសនៈ៕
អត្ថបទ៖ ឈាង មករា

-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១


