ព័ត៌មានជាតិ
លោកបណ្ឌិត គី សិរីវឌ្ឍ៖ «បើឧកញ៉ាឱ្យការប្រាក់យើង ១០ ភាគរយ យើងឆ្ងល់ថា ហេតុអ្វីគាត់មិនទៅខ្ចីធនាគារ ការប្រាក់ ១.៥ ភាគរយ»
លោកបណ្ឌិត គី សិរីវឌ្ឍ អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជានៅខ្វះចំណេះដឹងហិរញ្ញវត្ថុទើបងាយលង់ឆាប់ចាញ់បោកគេ ជាទូរទៅការវិនិយោគនៅក្នុងហិរញ្ញវត្ថុ ដូចជាយកលុយទៅដាក់ដើម្បីបានការប្រាក់ជាដើមសុទ្ធតែជាការវិនិយោគផ្នែកហិរញ្ញវត្ថុដែលទាមទារឱ្យសកម្មភាពនោះត្រូវធ្វើឡើងតាមរយៈធនាគារ មិនអាចក្រុមហ៊ុនទទួលបា្រក់បញ្ញើហ្នឹងបានទេ ព្រោះធនាគារ មានទុនបម្រុងសម្រាប់តម្កល់ទុក។

លោកថា យើងត្រូវមានការពន្យល់ណែនាំចំណេះដឹងហិរញ្ញវត្ថុឱ្យកាន់តែច្រើនជ្រួតជ្រាបដល់ប្រជាពលរដ្ឋ។ ការលើកឡើងរបស់លោក គី សិរីវឌ្ឍ បន្ទាប់ពីប្រជាពលរដ្ឋមួយចំនួន នៅតែបន្តចាញ់បោកបុគ្គលមួយចំនួន ក្នុងរូបភាពផ្សេងៗ ដូចជាទិញដី ទិញផ្ទះ ការវិនិយោគបានការប្រាក់ខ្ពស់ជាដើម។
បើតាមលោកបណ្ឌីត គី សិរីវឌ្ឍ រូបភាពបោកប្រាស់បែបនេះ មិនមែនជារឿងថ្មីនោះទេ ពោលគឺធ្លាប់កើតមានយូរមកហើយ មានក្រុមហ៊ុនមួយចំនួន ដូចជា FX ក្រុមហ៊ុន EBC ជាដើមបានបោកប្រាស់ប្រជាពលរដ្ឋ។ ឥលូវលែងមានក្រុមហ៊ុនបរទេស ទៅជាជនខិលខូចមួយចំនួន ដែលយកខ្លួនជាឧកញ៉ា ដើរបោកប្រាស់ប្រជាពលរដ្ឋ។

លោកបណ្ឌិត គី សិរីវឌ្ឍលើកឡើងទៀតថា កត្តាទី២ ការបោកប្រាស់នេះ គេនឹងផ្ដល់ឱកាសបានប្រាក់ចំណេញច្រើន ទម្លាប់ចាស់ប្រជាពលរដ្ឋ គឺខ្ចីលុយចងការប្រាក់តាមបុគ្គល និងបុគ្គល ដែលគាត់យល់ថា ទម្លាប់នេះ ទៅរួច និងបានផលចំណេញច្រើន កត្តានេះ ដែលនឹងធ្វើឱ្យគាត់ចាញ់បោក។
ម្យ៉ាងទៀតគឺភាពលោភលន់របស់ពលរដ្ឋខ្លួនយើងកា លណាចំណូលគាត់រកមិនបាន គាត់ឃើញឱកាសរកប្រាក់ចំណូល ហើយការពិចារណាគាត់នៅខ្លី គឺគាត់អាចឈានចូលក្នុងអន្ទាក់នូវការបោកប្រាស់ ដូច្នេះអ្វីដែលគួរធ្វើបន្តត្រូវបញ្ចូលចំណេះដឹងហិរញ្ញវត្ថុឱ្យបានទូលំទូលាយ ជាពិសេសការបង្កើតសារតាមទូរស័ព្ទ ដើម្បីបង្ហាញថា រាល់ការវិនិយោគហិរញ្ញវត្ថុ ការដាក់លុយ ផ្ញើលុយមិនអាចធ្វើតាមបុគ្គលទេ ត្រូវធ្វើតាមរយៈធនាគារ។
លោកក៏បានណែនាំឱ្យប្រជាពលរដ្ឋពិចារណាថា តើមូលហេតុអ្វីបានជាគេឱ្យផលប្រយោជន៍មកយើងខ្ពស់ ប្រសិនបើឧកញ៉ាហ្នឹងឱ្យការប្រាក់យើង ១០ ភាគរយ ក្នុង១ ខែ យើងសួរថា ហេតុអ្វីបានជាគាត់មិនទៅខ្ចីធនាគារដែលការប្រាក់ ១.៥ ភាគរយ បើដូច្នេះប្រាកដជាមានអ្វីនៅពីក្រោយខ្នង៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


