ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី ៖ ១៨ មីនា ១៩៧០ ជាចំណុចចាប់ផ្តើមនៃសោកនាដកម្មដ៏អាក្រក់បំផុតសម្រាប់កម្ពុជា
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានលើកឡើងថា ១៨ មីនា ១៩៧០ ជាចំណុចចាប់ផ្តើមនៃសោកនាដកម្មដ៏អាក្រក់បំផុតសម្រាប់កម្ពុជា។ ប្រជាជាតិកម្ពុជាបានធ្លាក់ក្នុងរណ្តៅនៃភ្លើងសង្គ្រាម ដែលនាំដល់ការបំផ្លិចបំផ្លាញ និងរបបប្រល័យពូជសាសន៍ ស្ទើរតែបាត់បង់ចេញពីផែនទីពិភពលោក។

តាមរយៈបណ្តាញសង្គមតេឡេក្រាមឯកឧត្ដមបានគូសបញ្ជាក់ថា មេរៀនប្រវត្តិសាស្ត្រមួយនេះ បានបង្រៀនយើងឱ្យស្គាល់ច្បាស់ពីឥទ្ធិពលនៃសង្គ្រាម និងគ្រោះថ្នាក់នៃការបែកបាក់ជាតិ។ យើងទាំងអស់គ្នា ជាអ្នកជំនាន់ក្រោយត្រូវស្វែងយល់ពីតម្លៃ នៃសន្តិភាព និងស្រលាញ់សន្តិភាពដែលត្រូវបានកសាងឡើងវិញយ៉ាងលំបាកបំផុត។

សូមបញ្ជាក់ថា ថ្ងៃទី១៨ ខែមីនា កាលពី៥៤ឆ្នាំមុន (១៨មីនា ១៩៧០ -១៨ មីនា២០២៤)គឺជាថ្ងៃដែលអ្នកនយោបាយមួយក្រុមរួមមានព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ សេនាប្រមុខ លន់ នល់ លោក អ៊ិន តាំ និងលោក ចេង ហេង ជាដើមបានរួមគ្នាប្រព្រឹត្តទង្វើក្បត់ដោយធ្វើរដ្ឋប្រហារទម្លាក់ សម្តេច នរោត្តម សីហនុ ចេញពីព្រះប្រមុខរដ្ឋសង្គមរាស្ត្រនិយម។

ផ្តើមចេញពីការធ្វើរដ្ឋប្រហារខុសច្បាប់នោះហើយ នាំឱ្យកម្ពុជាជួបនូវមហាសោកនាដកម្មយ៉ាងខ្លោចផ្សារបំផុត ព្រោះតែភ្លើងសង្គ្រាម៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


