ព័ត៌មានជាតិ
ក្រសួងកសិកម្ម ជំរុញឱ្យកសិករធ្វើតាមការណែនាំរបស់មន្ត្រីជំនាញក្នុងការដាំពោតពូជអ៊ីប្រ៊ីដកម្ពុជា០១ ទទួលបានផលល្អ
លោក ចាន់ សារុទ្ធ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញលេីកទឹកដល់ប្រជាកសិករដែលកំពុងដាំដំណាំពោតនៅពេលនេះ ធ្វេីតាមការណែនាំរបស់មន្ត្រីជំនាញកសិកម្ម ដេីម្បីទទួលបានទិន្នផលខ្ពស់ និងយកចិត្តទុកដាក់ថែទាំដំណាំឲ្យបានល្អ។

លោកលើកឡើងបែបនេះ នៅក្នុងទិវាចម្ការបង្ហាញពូជពោតអ៊ីប្រ៊ីដកម្ពុជា០១ នៅក្នុងភូមិ៨ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលរៀបចំដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម សហការជាមួយ មជ្ឈមណ្ឌល KOPIA ប្រចាំកម្ពុជានៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។

អនុរដ្ឋលេខាធិការ លោក ចាន់ សារុទ្ធ បន្ថែមទៀតថា ក្រសួងកសិកម្ម សហការជាមួយមជ្ឈមណ្ឌលកសិកម្មអន្តរជាតិកូរ៉េ ប្រចាំនៅកម្ពុជា ដេីម្បីផ្សព្វផ្សាយគាំទ្រជួយដល់កសិករនៅតាមខេត្តគោលដៅមួយចំនួនលើពូជពោតអ៉ីប្រ៊ីដកម្ពុជា០១ មានដូចជា ខេត្តកណ្តាល ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តប៉ៃលិន។ ពូជពោតអ៉ីប្រ៊ីដកម្ពុជា០១ នេះគឺជាពូជរបស់កម្ពុជា ដែលកសិករកំពុងធ្វើការដាំដុះជាបណ្តើរៗ ជាមួយពូជផ្សេងៗទៀតដែលនាំចូល។

ជាមួយគ្នានេះ លោក សុង យ៉ុងហ្សូ នាយកមជ្ឈមណ្ឌល KOPIA ប្រចាំកម្ពុជា បានលេីកឡេីងថា កម្ពុជា និងកូរ៉េ គឺមានសហប្រតិបត្តិការយ៉ាងល្អប្រសេីរក្នុងការធ្វេីលេីគម្រោងពូជពោតនេះ និងពូជបន្លែ។ សម្រាប់ពូជពោតអ៊ីប្រ៊ីដកម្ពុជា០១ នេះ មជ្ឈមណ្ឌល KOPIA នៅតែបន្តគាំទ្រជួយដល់កសិករក្នុងស្រាវជ្រាវបន្ថែមលេីចំណុចអវិជ្ជមាន និងជួយអភិវឌ្ឍន៍វិស័យកសិកម្ម។

បើតាមប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅខេត្តកំពង់ចាម មានស្រុក៥ ដែលបានដាំដុះពោតច្រើន ដែលក្នុងនោះ ស្រុកកោះសូទិន ៣ ៧២៤ហិកតា ស្រុកកំពង់សៀម ៣ ៧០០ហិកតា ស្រុកចំការលើ ១ ៩០០ហិកតា ស្រុកស្ទឹងត្រង់ ១ ៤០៤ហិកតា ស្រុកកងមាស ១ ១០៥ហិកតា និងស្រុកមូយចំនួនទៀត សរុបផ្ទៃដីដាំពោតក្នុងខេត្ត មានប្រមាណ១២ ៦០១ហិកតាដែល ទទួលបានបរិមាណផល ៥៦ ០៦៤ តោន៕



ដោយ៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


