Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកោះកុង ជឿជាក់ថា ប្រជាកសិករពង្រឹងការបង្កបង្កើនផលកសិកម្មនាំចេញទៅកាន់ទៅទីផ្សារឱ្យបានកាន់តែច្រើន

បានផុស

នៅ


លោកស្រីអភិបាលរងខេត្តកោះកុង បានបង្ហាញការជឿជាក់ថា ប្រជាកសិករក្នុងស្រុកចំនួន៤នឹងបន្តពង្រឹងសមត្ថភាពលើការបង្កបង្កើនផលកសិកម្មរបស់ខ្លួនឱ្យបានកាន់តែច្រើន ដើម្បីនាំចេញទៅទីផ្សារតម្រូវការដោយជំនួសមកវិញនូវប្រាក់ចំណូលជាច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាក្តីរំពឹងរបស់លោកស្រី អ៊ី នារីនេត អភិបាលរងខេត្តកោះកុង ថ្លែងបានក្នុងបិទសិក្ខាសាលា បញ្ចប់គម្រោងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមរយៈការពង្រឹងផលិតកម្មកសិកម្ម និងទីផ្សារ (គម្រោង ស្ទៀរ) និងប្រកាសបើកគម្រោងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋប្រកបដោយភាពធន់ និងបន្សំការប្រែប្រួលអាកាសធាតុ (គម្រោង ការីប) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤។

លោកស្រីអភិបាលរងខេត្ត ៥ឆ្នាំនៃការអនុវត្តគម្រោងស្ទៀរ និងគម្រោងការីបនេះ ពិតជាបានកែប្រែជីវភាពប្រជាកសិករបានយ៉ាងខ្លាំងដោយមិននឹកស្មានដល់។ មិនត្រឹមប៉ុណ្ណោះទេ កសិករក៏ទទួលបានចំណេះដឹងជំនាញ បទពិសោធន៍ លើការបង្កបង្កើនផលកសិកម្ម និងមានប្រាក់ចំណូលច្រើនសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារបានល្អប្រសើរមិនលំបាកអ្វីឡើយ។

ទោះយ៉ាងណា លោកស្រី អ៊ី នារីនេត ក៏ទទួលស្គាល់ផងដែរថា ការដែលសម្រេចបាននូវលទ្ធផលជាផ្លែផ្កាទាំងនេះ គឺពុំមែនជារឿងងាយស្រួលសម្រាប់ភាគីអនុវត្តគម្រោង និងសម្រាប់ប្រជាកសិករទទួលផលនោះទេ ដោយសារតែការអនុវត្ត បានជួបប្រទះនូវបញ្ហាទីតាំងភូមិសាស្ត្រខ្លះមិនអំណោយផលការប្រែប្រួលអាកាសធាតុ កម្លាំងនៃការដាំដុះនៅមាន កម្រិត ការគ្រប់គ្រងបម្រែបម្រួលទីផ្សារ ការរាតត្បាតពីសត្វល្អិតចង្រៃ និងជំងឺផ្សេងៗ។

ដូច្នេះអាជ្ញាធរខេត្តកោះកុង ក៏មានមោទកភាព ជាមួយនឹងសមិទ្ធផលដែលយើងខិតខំសម្រេច បានទាំងនេះ ជាពិសេសបានចូលរួមដោះស្រាយបញ្ហាជីវភាពប្រជាពលរដ្ឋ តាមរយៈការអនុវត្តគម្រោង ប្រកបដោយបច្ចេកទេសច្បាស់លាស់ មានក្រមសីលធម៌វិជ្ជាជីវៈ មានកិច្ចសហប្រតិបត្តិការល្អ មានការគាំទ្រយ៉ាងពេញទំហឹងពីថ្នាក់ដឹកនាំខេត្ត មន្ទីរជំនាញជុំវិញខេត្ត ស្រុក និងឃុំ ពិសេសមានការ ចូលរួមចំណែកពីវិស័យឯកជន ប្រជាកសិករ និងពាណិជ្ជករ។

លោកស្រីអភិបាលរងខេត្ត ក៏នៅតែជំរុញដល់មន្ទីរ អង្គភាពពាក់ព័ន្ធ រដ្ឋបាលស្រុក ឃុំ នៅតែបន្តកិច្ចសហប្រតិបត្តិការល្អ និងកៀរគរធនធានជាមួយដៃគូរពាក់ព័ន្ធដើម្បីចូលរួមចំណែក អភិវឌ្ឍមូលដ្ឋានរបស់ខ្លួន និងស្នើសុំអង្គការ Save the Children និងអង្គការដៃគូរពាក់ព័ន្ធ ព្យាយាម បន្តស្វះស្វែងរកធនធាន ពង្រីកលទ្ធភាពគាំទ្រ និងធ្វើការដោយគោរពទៅតាមគោលការណ៍របស់ខ្លួន និងស្របតាមបទដ្ឋានគតិយុត្តនានារបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកក្នុងការអភវឌ្ឍវិស័យ កសិកម្ម និងវិស័យពាក់ព័ន្ធផ្សេងៗទៀតក្នុងខេត្តកោះកុង។

យោងតាមរបាយការណ៍អានដោយលោក សុខ សំអាត អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុ បង្ហាញថា ពលរដ្ឋក្នុងខេត្តប្រមាណ៣៤ភាគរយចាប់របរធ្វើស្រែចម្ការ នេសាទចំនួន១៥ភាគរយ ចិញ្ចឹមសត្វ៦ភាគរយ និងអាស្រ័យអនុផលព្រៃឈើមានតែ១ភាគរយប៉ុណ្ណោះ។

មន្រ្តីជំនាញកសិកម្ម បន្ថែមថា ប្រជាកសិករកាន់តែទទួលបានចំណូលទ្វេរក្នុង១ឆ្នាំៗពីការដាំដុះបន្លែ និងផ្លែឈើ ដោយនាំចេញទៅទីផ្សារបណ្តាខេត្តនានា ក្រោយពួកគាត់មានចំណេះដឹងផ្នែកបច្ចេកទេស ប្រឹងប្រែងថែទាំ និងទទួលបានទុនបម្រុងខ្លះពីអង្គការដៃគូអភិវឌ្ឍន៍ ក្នុងគោលបំណងផ្តល់សេដ្ឋកិច្ចចំណូលដល់ប្រជាកសិករ និងរួមចំណែករក្សាសន្តិសុខស្បៀងអាហារផងដែរ៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

អាមេរិក បញ្ជា ណាសា ឲ្យបង្កើតល្វែងម៉ោងស្តង់ដា សម្រាប់ ឋានព្រះចន្ទ

ព័ត៌មានជាតិ១៧ នាទី មុន

ច្រកទ្វារអន្តរជាតិព្រំដែនចាំយាម កំពុងផ្តោតការយកចិត្តទុកដាក់សម្រួលបែបបទទទួលពលករខ្មែរមកពីថៃ

ព័ត៌មានជាតិ៣០ នាទី មុន

អាជ្ញាធរខេត្តកោះកុង ជឿជាក់ថា ប្រជាកសិករពង្រឹងការបង្កបង្កើនផលកសិកម្មនាំចេញទៅកាន់ទៅទីផ្សារឱ្យបានកាន់តែច្រើន

ព័ត៌មានអន្ដរជាតិ៣២ នាទី មុន

ស្ត្រី ​វៀតណាម ក្លែង​​ជា​បុគ្គលិក​ស្ថាន​កុងស៊ុល​អូស្ត្រាលី ឆបោក​លុយជាង​ ៣៩ម៉ឺនដុល្លារ ពីបុរស​ម្នាក់

កីឡា៣៤ នាទី មុន

ក្រុមបាល់ទះនារីតួកគីកាន់តែល្អក្រោយឡើងឈរលេខ១លើលោក

Sokha Hotels

ព័ត៌មានពេញនិយម