ព័ត៌មានជាតិ
កសិដ្ឋានទឹកដោះគោ គិរីសួគ៌ មានផែនការបង្កើនចំនួនគោឱ្យដល់ ៣ ពាន់ក្បាល ពង្រីកផលិតកម្មទឹកដោះគោ
កសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌បានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៤ ក្រោមវត្តមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
កសិដ្ឋានគិរីសួគ៌មានសមត្ថភាពផលិតទឹកដោះគោស្រស់បានជាង ១ ម៉ឺន ៣ ពាន់លីត្រក្នុងមួយថ្ងៃ និងផ្គត់ផ្គង់បានប្រមាណ ១៥ ភាគរយនៃចំណែកទីផ្សារកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នៅក្នុងពិធីសម្ពោធកសិដ្ឋានគិរីសួគ៌នៅថ្ងៃទី ១១ ខែមេសា លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា កសិដ្ឋានគិរីសួគ៌ ជាកសិដ្ឋានខ្នាតធំថ្នាក់ជាតិដំបូងគេនៅកម្ពុជា ដែលមានសង្វាក់ផលិតកម្មទំនើប មានសមត្ថភាពផលិតទឹកដោះគោសុទ្ធស្រស់មានគុណភាពខ្ពស់ និងជំនួយផ្នែកអាហារូបត្ថម្ភ។
កសិដ្ឋានគិរីសួគ៌មានចំនួនគោសរុបជិត ១ ពាន់ក្បាល (៩២៨) និងមានគម្រោង បង្កើនចំនួនគោយកទឹកដោះឱ្យដល់ ៣ ពាន់ក្បាល ដើម្បីបង្កើនផលិតកម្មទឹកដោះគោស្រស់ និងផលិតផលទឹកដោះគោ ដោយវេចខ្ចប់ជាកញ្ចប់ដាក់ក្រដាសតូចៗ សម្រាប់ផ្គត់ផ្គង់នៅតាមសាលារៀន។

កសិដ្ឋានគិរីសួគ៌មានរោងចក្រកែច្នៃទឹកដោះគោ និងយ៉ាអួរប្រកបដោយបច្ចេកវិទ្យាខ្ពស់លើផ្ទៃដីចំនួន ៣០០ ហិកតា ស្ថិតនៅភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ។
បច្ចុប្បន្នកម្ពុជា មានកសិដ្ឋានផលិតគោយកទឹកដោះចំនួន ៤ គឺកសិដ្ឋានគិរីសួគ៌ កសិដ្ឋាន មូមូ កសិដ្ឋានឧទ្យានជាតិឬស្សីត្រឹប និងកសិដ្ឋានអូម៉។
គិតត្រឹមខែមីនា ឆ្នាំ ២០២៤ កសិដ្ឋានទាំង ៤ មានគោយកទឹកដោះចំនួន ១.១៧៦ ក្បាល ដែលអាចផលិតទឹកដោះគោស្រស់ ជាង ១៣ ពាន់លីត្រក្នុងមួយថ្ងៃ ស្មើនឹងជាង ៥ លានលីត្រក្នុង១ ឆ្នាំ ឬ ១៧ ភាគរយ នៃតម្រូវការទឹកដោះគោស្រស់ក្នុងស្រុកជាង ៣០ លានលីត្រ៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


