ព័ត៌មានជាតិ
អូស្ត្រាលីជម្រុញឧស្សាហកម្មទឹកដោះគោ កំពុងរីកចម្រើននៅកម្ពុជា
កាលពីឆ្នាំ ២០២០ សត្វគោអូស្រ្តាលី Holstein ចំនួន ៥៥០ ក្បាល ត្រូវបានដឹកពីប្រទេសអូស្រ្តាលី ដើម្បីចាប់ផ្តើមផលិតទឹកដោះគោក្នុងស្រុកខ្នាតធំដំបូងគេក្នុងប្រទេសកម្ពុជា។
កាលពីថ្ងៃម្សិលមិញ ឯកអគ្គរដ្ឋទូតអូស្រ្តាលីបានទៅទស្សនាកសិដ្ឋានគិរីសួគ៌ក្នុងខេត្តតាកែវ ជាកន្លែងដែលសត្វគោ ផលិតទឹកដោះគោស្រស់បានប្រមាណជា ១២ ០០០ លីត្រជារៀងរាល់ថ្ងៃ។


ឯកអគ្គរដ្ឋទូតអូស្រ្តាលីបានគូសបញ្ជាក់ថា ការគាំទ្ររបស់ប្រទេសអូស្ត្រាលី ជួយកសិដ្ឋានគិរីសួគ៌ទទួលបានភាពប្រសើរឡើងនូវស្តង់ដារសុវត្ថិភាពចំណីអាហារ និងប្រព័ន្ធគ្រប់គ្រងគុណភាពនៅក្នុងរោងចក្រ ជាមួយលទ្ធផលការទទួលបានវិញ្ញាបនប័ត្រ FSSC 22000។
ឥឡូវនេះផលិតផលទឹកដោះគោគិរីសួគ៌មាននៅក្នុងផ្សារទំនើបកម្ពុជា ដែលអាចបំពេញតម្រូវការផលិតផលទឹកដោះគោដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស។
បើតាមឯកអគ្គរដ្ឋទូតអូស្រ្តាលី នេះគឺជាឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍ជាច្រើននៃការប្តេជ្ញាចិត្តរយៈពេលវែងរបស់អូស្ត្រាលី ចំពោះការអភិវឌ្ឍកសិកម្មកម្ពុជា លើកកម្ពស់ជីវភាពរស់នៅ ពង្រឹងប្រព័ន្ធស្បៀងអាហារ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបទៅដោយបរិយាបន្ន៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


