សេដ្ឋកិច្ច
កសិដ្ឋាន គិរីសួគ៌ កំពុងពង្រីកផលិតកម្មទឹកដោះគោ ផ្គត់ផ្គង់តម្រូវការក្នុងស្រុក
កសិដ្ឋានគិរីសួគ៌ កំពុងសាងសង់រោងដាក់គោ ២២០ ក្បាល បន្ថែមទៀត ដើម្បីពង្រីកផលិតកម្មទឹកដោះគោ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកដែលកំពុងកើនឡើង។

អ្នកនាង ឆែម ភីណា បុគ្គលិកកសិដ្ឋាន គិរីសួគ៌ បានប្រាប់ឱ្យដឹងថា បច្ចុប្បន្ន គិរីសួគ៌ មានគោប្រមាណ ៥០០-៦០០ ក្បាល ដែលអាចបូមទឹកដោះហើយកំពុងសាងសង់រោងដាក់គោបន្ថែមជាង ២០០ ក្បាល បន្ថែមទៀត ដែលនឹងមានផលិតរហូតដល់ ៣ ម៉ឺនលីត្រ ទៅ ៤ ម៉ឺនលីត្រ ក្នុងមួយថ្ងៃ ចាប់ពីឆ្នាំក្រោយទៅ។
អ្នកនាង ឆែម ភីណា បញ្ជាក់ថា៖ «យើងកំពុងតែសាងសង់រោងថ្មី នឹងបន្ថែមគោ ២២០ ក្បាល ដែលនឹងមានសមត្ថភាពផលិតទឹកដោះបាន ៣ ម៉ឺនលីត្រ ទៅ ៤ ម៉ឺនលីត្រ ក្នុងមួយថ្ងៃ»។

លោក ជី សិលា សហស្ថាបនិកកសិដ្ឋានគិរីសួគ៌របស់ក្រុមហ៊ុន Khmer Fresh Milk Co., Ltd ដែលផលិតទឹកដោះគិរីសួគ៌បានឱ្យ «កម្ពុជាថ្មី» ដឹងថា ការផលិតនៅក្នុងកសិដ្ឋានមិនមានអ្វីដែលប្រែប្រួលខ្លាំងនោះទេ ដោយសារតែចំនួនគោដែលមាននៅក្នុងកសិដ្ឋានមានចំនួនកម្រិត ប៉ុន្តែការផលិត គឺអាចមានការកើនឡើងតិចតួចចន្លោះពីប្រមាណ ៥% ទៅ ១០%។
លោក ជី សិលា បន្ថែមថា តម្រូវការទឹកដោះគោស្រស់នៅលើទីផ្សារ គឺនៅតែមានតម្រូវការខ្ពស់ដដែល ដោយសារតែប្រជាពលរដ្ឋមួយចំនួន មានការពហិការមិនប្រើប្រាស់ផលិតផលនាំចូលពីក្នុងប្រទេសថៃ។
ដោយឡែក សម្រាប់ផលិតផលនាំចូលពីប្រទេសដទៃ ក៏នៅមានការនាំចូល ប៉ុន្តែមិនមានការគាំទ្រច្រើនឡើយ ដូច្នេះហើយ ធ្វើឱ្យតម្រូវការទឹកដោះគោស្រស់នៅក្នុងស្រុកមានតម្រូវការច្រើន។

យោងតាមទិន្នន័យឆ្នាំ២០២៥ កម្ពុជា មានកសិដ្ឋានចិញ្ចឹមគោទឹកដោះចំនួន ៤ ដែលអាចផលិតទឹកដោះគោស្រស់បានប្រមាណ ២ម៉ឺនលីត្រ ក្នុងមួយថ្ងៃ ខណៈតម្រូវការក្នុងស្រុកមានរហូតដល់ ១០ម៉ឺនលីត្រ ក្នុងមួយថ្ងៃ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


