Connect with us

សេដ្ឋកិច្ច

តម្រូវការទឹកដោះគោស្រស់ក្នុងស្រុក ហក់ឡើងខ្ពស់ បន្ទាប់ពីបិទព្រំដែនកម្ពុជា-ថៃ

បានផុស

នៅ

លោក ជី សិលា សហស្ថាបនិកកសិដ្ឋានគិរីសួគ៌របស់ក្រុមហ៊ុន Khmer Fresh Milk Co., Ltd ដែល​ផលិត​ទឹក​ដោះ​គិរីសួគ៍ បាន​ឱ្យ​ដឹង​ថា ក្រោយ​បិទ​ព្រំដែន​គោក​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-ថៃ បាន​ធ្វើ​ឱ្យ​តម្រូវ​ការ​ទឹក​ដោះ​គោ​ស្រស់​នៅ​ក្នុង​ស្រុក​មាន​ការ​កើន​ឡើង​ដល់ ១០​ម៉ឺន​លីត្រ​ក្នុង​មួយថ្ងៃ លើស​ចំនួន​ផលិត​ដោយ​ក្នុង​កសិដ្ឋាន​របស់​មាន​សមត្ថភាព​ផលិត​បាន​ប្រមាណ​​ជិត ២ម៉ឺនលីត្រ​ប៉ុណ្ណោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាប់​ «កម្ពុជាថ្មី» នៅ​រសៀល​ថ្ងៃ​ទី​០៩ ខែ​កក្កដា នេះ លោក ជី សិលា បាន​ឱ្យ​ដឹង​ថា កន្លង​មក​ទឹក​ដោះ​នៅ​ក្នុង​កសិដ្ឋាន​របស់​លោក លក់​ចេញ​ទៅ​លើ​ទីផ្សារ​ប្រមាណ​ ៩០​% ប៉ុន្តែ​ក្រោយ​មាន​បញ្ហា​បិទ​ព្រំដែន គឺ​អាច​នាំ​ចេញ​ពេញ ១០០​% ទៅ​លើ​ទីផ្សារ។

បច្ចុប្បន្ន​នៅ​ក្នុង​កសិដ្ឋាន​ មាន​គោ​ដែល​អាច​ផលិត​ទឹក​ដោះ ប្រមាណ ៥០០-៦០០​ក្បាល ក្នុង​នោះ​ទោះ​គោ​នៅ​ក្នុង​កសិដ្ឋាន​​​មាន​ជាង ១ពាន់ក្បាល ក៏​ពិត​មែន ក៏​ប៉ុន្តែ​មិនមែន​បាន​ន័យ​ថា​គោ​ទាំង ១ពាន់​ក្បាល​នេះ អាច​យក​ទឹកដោះ​បាន​រហូត​នោះ​ទេ ដូច្នេះ​និយាយ​ជា​មធ្យម នៅ​ក្នុង​កសិដ្ឋាន​អាច​ផលិត​ទឹក​ដោះ​គោ​បាន​ប្រមាណ ១ម៉ឺន ៥ពាន់​លីត្រ ក្នុង​មួយថ្ងៃ ជា​ប្រភេទ​ទឹក​ដោះ​គោ​ដែល​មិន​ទាន់​កែច្នៃ ​ហើយ​បន្ទាប់​ពី​កែច្នៃ​រួច​ អាច​ផលិត​បាន​ប្រមាណ​ជាង ១ម៉ឺន ៤ ពាន់លីត្រ សម្រាប់​នាំ​យក​ទៅ​លក់​នៅ​លើ​ទីផ្សារ​។

លោក ជី សិលា បញ្ជាក់ថា៖ «កសិដ្ឋាន​គ្រោង​នាំ​ចូល​គោ​បន្ថែម​ដើម្បី​បង្កើន​ការ​ផលិត ព្រោះ​ក្នុង​រយៈ​ពេល​ប្រហែល ១​ឆ្នាំ​កន្លង​មក​នេះ​ការ​លក់​ស្ថិត​នៅ​ក្នុង​កម្រិត​ជាង ៩០%​រហូត​មក ហើយ​តម្រូវ​ការ​ក៏​ចេះ​តែ​កើន​មាន​រហូត​ ដូច្នេះ​យើង​មិន​អាច​រងចាំការ​ចិញ្ចឹម​គោ​ ចាំ​ឱ្យកើត​កូន​ ដើម្បី​ឆ្លើយ​តប​ទៅ​និង​តម្រូវ​ការ​ទីផ្សារ​នោះទេ គឺ​ត្រូវ​ការ​នាំ​ចូល​គោ​បន្ថែម​ដើម្បី​បង្កើន​ការ​ផលិត​ឱ្យ​បាន​ពី ១ម៉ឺន ៥ ពាន់​លីត្រ ទៅ ៣ ម៉ឺន​លីត្រ ឬ​ទៅ​ដល់ ៤ម៉ឺនលីត្រ ឱ្យ​បាន​ក្នុង​រយៈ​ពេល ១​ឆ្នាំ​ទៅ​មុខ​ទៀត បើទោះ​បី​ជា​បច្ចុប្បន្ន​តម្រូវ​ការ​ទឹកដោះ​គោ​នៅ​ក្នុង​ស្រុក​មាន​តម្រូវ​ការ​ខ្ពស់​ក៏​ដោយ​ ក៏​កសិដ្ឋាន​មិន​អាច​ឆ្លើយ​តម​គ្រប់​តាម​តម្រូវ​ការ​បាន​ដែរ»។

បន្ថែម​ជា​មួយ​គ្នា​នេះ លោក ជី សិលា បាន​បន្ត​ថា បច្ចុប្បន្ន​ពលរដ្ឋ​កម្ពុជា​នៅ​មាន​ទម្លាប់​​ប្រើប្រាស់​នូវ​ទឹកដោះ​គោ​នាំចូល​នៅ​ឡើយ។ ប៉ុន្តែ​ក្នុង​រយៈ​ពេល​នៃ​ការ​បិទ​ព្រំដែន លោក​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ងាក​មក​ស្គាល់​អំពី​ផលិតផល​ទឹក​ដោះ​គោ​ក្នុង​ស្រុក​បាន​ច្រើន​​ និង​ចាប់​ផ្តើម​​មាន​ជំនឿ​ជឿជាក់​ថា​ផលិត​ផល​ក្នុង​ស្រុក​ក៏​មាន​គុណភាព​ល្អ ហើយ​កត្តា​ទាំងអស់​នេះ​ក៏​បាន​ជួយ​បង្កើន​ការ​លក់ ដោយ​ក្នុង​មួយ​ឆ្នាំ​ៗ មាន​ការ​កើន​ឡើង​ប្រមាណ ២០% ដែល​នេះ​ក៏​ជា​សញ្ញា​មួយ​ល្អ​ដល់​អាជីវកម្ម​នៅ​ក្នុង​ស្រុក​យើង​ដូច​គ្នា​ដែរ​។

លោក​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ចំនួន​តម្រូវ​ការ​ទឹក​ដោះ​ស្រស់​ក្នុងស្រុក​នា​ពេល​បច្ចុប្បន្ន​នេះ​អាច​មាន​តម្រូវការ​ប្រមាណ ១០ម៉ឺន​លីត្រ ប៉ុន្តែ​​សមត្ថភាព​ផលិត​របស់​យើង​មាន​ប្រហែល​ជា ២ម៉ឺន​លីត្រ​ប៉ុណ្ណោះ គឺ​នៅ​មាន​ការ​ខ្វះខាត​ច្រើន មាន​ន័យ​ថា​តម្រូវ​ការ​ទីផ្សារ​មាន​លក្ខណៈ​ធំធេង​ហួស​ពី​អ្វី​ដែល​យើង​អាច​ទទួល​យក​បាន។

ជា​មួយគ្នា​នេះ​ លោក បាន​បន្ថែម​ថា តម្រូវ​ការ​ទឹក​ដោះ​នៅ​តាម​បណ្តា​ប្រទេសនានា ក៏​ត្រូវ​តែ​មាន​​ការ​នាំ​ចូល​ពី​បរទេស​ដូចគ្នា​ដែរ​ ដូច្នេះ​ដើម្បី​ឱ្យ​មាន​តម្លា​ភាព​នៅ​ក្នុង​ស្រុក ​ជា​មួយ​ការ​នាំ​ចូល លុះត្រាតែ​ផលិតផល​នៅ​ក្នុង​ស្រុក​អាច​ផលិត​ខ្លួន​ឯងបាន​ដល់​ ៥០% ទើប​នៅ​ពេល​មាន​ការ​បិទ​ការ​នាំចូល​ពី​​ប្រទេស​ជិតខាង​ យើង​នៅ​តែ​មាន​ទឹក​ដោះគោ​ដើម្បី​ផ្គត់ផ្គង់​បាន បើ​ទោះ​បី​ជា​មិន​បាន​គ្រប់គ្រាន់​​ ប៉ុន្តែ​មិន​ឈាន​ដល់​ការ​ដាច់​ស្តុក​ដូច​សព្វថ្ងៃ​នេះ​៕

ដោយ៖ ឌិន ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២៤ វិនាទី មុន

តម្រូវការទឹកដោះគោស្រស់ក្នុងស្រុក ហក់ឡើងខ្ពស់ បន្ទាប់ពីបិទព្រំដែនកម្ពុជា-ថៃ

ព័ត៌មានជាតិ៣ នាទីutes មុន

ទេសរដ្ឋមន្រ្តី លី ធុជ ចាត់ទុកចក្រភពអង់គ្លេសជាដៃគូដ៏សំខាន់ក្នុងការប្រែក្លាយចម្ការមីនទៅជាវាលស្រែ

កីឡា៤ នាទីutes មុន

កម្ពុជា បញ្ជូនកីឡាករ កីឡាការិនី ១៨នាក់ ទៅប្រកួត​កីឡា ជឺជីត​ស៊ូជើងឯកអាស៊ីអាគ្នេយ៍

កីឡា៨ នាទីutes មុន

កីឡាករ​ជើង​ចាស់​ វង្ស​ គឹមហួត​ រីករាយ​ចែករំលែក​ចំណេះដឹង​ បទ​ពិសោធ​ប្រណាំង​រថយន្ត​ដល់​ក្មេងៗ​ជំនាន់​ក្រោយ

ព័ត៌មានជាតិ៩ នាទីutes មុន

ផ្លូវជាតិលេខ ១០ ត្រៀម​ដាក់​សម្ពោធជា​ផ្លូវការ ខណៈ​មន្រ្តី​ជំនាញ​ចុះ​ពិនិត្យទីតាំង​រៀបចំពិធី

ព័ត៌មានជាតិ១៦ ម៉ោង មុន

សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម

សេដ្ឋកិច្ច២០ ម៉ោង មុន

បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញ​មកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក

ព័ត៌មានជាតិ១៨ ម៉ោង មុន

ថៃដករូបព្រះពុទ្ធពីព្រំដែនអានសេះយកទៅដាក់ក្នុងបន្ទាយវិញក្រោយឈ្លោះគ្នាជាមួយខ្មែរ

ព័ត៌មានជាតិ១៧ ម៉ោង មុន

មន្ទីរអប់រំខេត្តតាកែវ និងវិទ្យាល័យ ជាស៊ីម តាកែវ កំពុងមានភាពចម្រូងចម្រាស់រឿងបែងចែកដីកាន់កាប់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ជម្លោះផ្ទៃក្នុងថៃ! Paetongtarn បន្ទោស Anutin ថា ប្រទេសគ្មានសុវត្ថិភាព ទើបទេសចរធ្លាក់ចុះ

Sokha Hotels

ព័ត៌មានពេញនិយម