ព័ត៌មានជាតិ
បិទព្រំដែនថៃ នាំឲ្យទឹកដោះគោស្រស់ក្នុងស្រុក កើនចំណែកទីផ្សារពី ៥ ទៅ ២៥%
បើតាមសមាគមអ្នកផលិតចំណីអាហារកម្ពុជាបានគូសបញ្ជាក់ថា តម្រូវការទឹកដោះគោស្រស់ក្នុងស្រុកបានបង្កើនចំណែកទីផ្សារផ្គត់ផ្គង់កើនឡើងពី ៥ ដល់ ២៥% ខណៈជម្លោះព្រំដែនកម្ពុជាថៃនាំឲ្យមានការធ្វើពហិការការប្រើប្រាស់ទំនិញថៃក្នុងចំណោមពលរដ្ឋកម្ពុជា។
លោក មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជាបានថ្លែងប្រាប់កម្ពុជាថ្មីកាលពីរសៀលម្សិលមិញថា ក្រោយកងទ័ពថៃបើកការឈ្លានពានចូលទឹកដីប្រទេសកម្ពុជា បានរុញស្មារតីជាតិនិយមរបស់ពលរដ្ឋកម្ពុជាក្នុងការងាកមកគាំទ្រផលិតផលក្នុងស្រុកដោយមានសន្ទុះកើនឡើងយ៉ាងខ្លាំង។

លោកបានលើកឡើងពីផលិតផលទឹកដោះគោស្រស់ដែលផលិតក្នុងស្រុក បានពង្រីកចំណែកទីផ្សារកើនឡើងពី ៥% ដល់ ២០ ទៅ ២៥%។
លោក មៀវ សុខទ្រី បានបញ្ជាក់ថា ក្នុងស្ថានភាពជម្លោះនេះអាចនិយាយបានថាជាលាភក្នុងគ្រោះសម្រាប់សហគ្រិនក្នុងស្រុកក្នុងការខិតខំពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់ ស្របពេលស្មារតីគាំទ្រផលិតផលជាតិមានសន្ទុះផុលផុសគ្រប់ទីកន្លែង។
ពាក់ព័ន្ធការបិទខ្ទប់ទំនិញផ្នែកចំណីអាហារពីប្រទេសថៃ លោក មៀវ សុខទ្រី បានអះអាងថា មិនប៉ះពាល់ដល់ការផ្គត់ផ្គង់ក្នុងស្រុកនោះទេ ដោយសារសហគ្រាសខ្មែរមានលទ្ធភាពគ្រប់គ្រាន់ដើម្បីផលិតផលិតផលចំណីអាហារអាចបំពេញតាមតម្រូវការរបស់ពលរដ្ឋ។
យ៉ាងណាមិញ លោកមើលឃើញទំនិញមិនចាំបាច់មួយចំនួនដូចជាផ្នែកគ្រឿងសំអាងអាចមានការខ្វះខាតខ្លះៗ ប៉ុន្តែទំនិញទាំងនោះមិនមែនជាទំនិញយុទ្ធសាស្រ្តគាំទ្រដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋនោះទេ។

សហស្ថាបនិកក្រុមហ៊ុន Khmer Fresh Milk ដែលជាក្រុមហ៊ុនផលិតទឹកដោះគោស្រស់ក្នុងស្រុកក្រោមស្លាកយីហោគិរីសួគ៍បានបញ្ជាក់ថា តម្រូវការទឹកដោះគោស្រស់នៅក្នុងស្រុកមានប្រមាណ ១០ ម៉ឺនលីត្រក្នុងមួយថ្ងៃ ប៉ុន្តែសមត្ថភាពផលិតក្នុងស្រុកមានប្រហែលជា ២ ម៉ឺនលីត្រប៉ុណ្ណោះ គឺនៅការខ្វះខាតច្រើន មានន័យថាតម្រូវការទីផ្សារមានលក្ខណៈធំធេងហួសពីអ្វីដែលលទ្ធភាពអាចធ្វើទៅបាន។
លោក ជី សិលា សហស្ថាបនិកកសិដ្ឋានគិរីសួគ៌បានបញ្ជាក់ថា បច្ចុប្បន្នពលរដ្ឋកម្ពុជាមានទម្លាប់ទទួលទានទឹកដោះគោស្រស់ ហើយស្របការបិទព្រំដែន ពលរដ្ឋក៏បានងាកមកស្គាល់អំពីផលិតផលទឹកដោះគោក្នុងស្រុកកាន់តែច្រើន និងចាប់ផ្ដើមមានជំនឿជឿជាក់ថាផលិតផលក្នុងស្រុកក៏មានគុណភាពល្អ។

នៅក្នុងកសិដ្ឋានគិរីសួគ៌ មានគោអាចផលិតទឹកដោះបានប្រមាណ ៥០០-៦០០ ក្បាលក្នុងចំណោមគោក្នុងកសិដ្ឋានជាង ១ ពាន់ក្បាល ជាមួយលទ្ធភាពផលិតទឹកដោះគោស្រស់បានប្រមាណជាង ១ម៉ឺន ៤ ពាន់លីត្រ សម្រាប់បញ្ចេញលក់នៅលើទីផ្សារ។
បើតាមលោក ជី សិលា កសិដ្ឋានគ្រោងនាំចូលគោបន្ថែម ស្របតម្រូវការចេះតែកើនឡើង ដើម្បីបង្កើនការផលិតឲ្យបានដល់ទៅ ៣ ម៉ឺនលីត្រ ឬ ៤ម៉ឺនលីត្រក្នុងរយៈពេល ១ ឆ្នាំទៅមុខទៀត។
បច្ចុប្បន្នមានកសិដ្ឋានក្នុងចំនួនចំនួន ៤ ដែលកំពុងផ្គត់ផ្គង់ទឹកដោះគោស្រស់លើទីផ្សារ ក្នុងនោះមានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌នៅភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ ដែលមានសមត្ថភាពផលិតទឹកដោះគោស្រស់បានចន្លោះពី ១២ ០០០-១៥ ០០០ លីត្រក្នុងមួយថ្ងៃ។ កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ មូមូ ហ្វាម ស្ថិតនៅក្រុងអរិយក្សត្រ ខេត្តកណ្ដាល ដែលកសិដ្ឋានអាចមានលទ្ធភាពផលិតទឹកដោះគោស្រស់បានជិត ១ ពាន់លីត្រ ក្នុងមួយថ្ងៃ។
កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ តេជោសែនឫស្សីត្រឹបស្ថិតនៅឃុំឆែប ២ ស្រុកឆែប ខេត្តព្រះវិហារក្នុងតំបន់ឧទ្យានជាតិរាជបណ្ឌិត្យសភាកម្ពុជាតេជោឫស្សីត្រឹប ដែលបង្កើតឡើងនៅឆ្នាំ ២០១៤ ជាគម្រោងរបស់រាជបណ្ឌិត្យសភាកម្ពុជា មានសមត្ថភាពផលិតទឹកដោះគោះស្រស់បានចន្លោះពី ១០០លីត្រ ទៅ ២០០ លីត្រ ក្នុងមួយថ្ងៃ និងកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ អូម៉ មានទីតាំងស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ដែលកសិដ្ឋានមានគោចំនួនជាង ៨០ ក្បាល យកមកចិញ្ចឹម ដើម្បីផ្គត់ផ្គង់ទឹកដោះគោស្រស់ចេញពីគោធម្មជាតិ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


