ព័ត៌មានជាតិ
អាជ្ញាធរខេត្តត្បូងឃ្មុំចុះផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ដល់ពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ
អាជ្ញាធរខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក ហុក ពេជ្រហោះ អភិបាលរងខេត្ត តំណាងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត សហការជាមួយមន្ទី-អង្គភាពពាក់ព័ន្ធ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បន្តចុះផ្សព្វផ្សាយកម្មវិធីយល់ដឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចែកមួកសុវត្ថិជាង១០០ សៀវភៅច្បាប់ចរាចរណ៍ និងខិតប័ណ្ណរាប់ពាន់សន្លឹក ជូនពលរដ្ឋជាអ្នកដំណើរ ស្ថិតនៅក្បែររង្វង់មូលស្តេចកន ផ្លូវចូលបុរីរដ្ឋបាល ទីរួមខេត្តត្បូងឃ្មុំ។

សកម្មភាពនេះក្រោមកិច្ចសហការដោយសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ ធ្វើឡើងក្នុងគោលបំណង ដើម្បីក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នក្នុងការបើកបរក្នុងឱកាសឈប់សម្រាកប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ ឱ្យជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍។
ក្នុងឱកាសនោះ លោក ហុក ពេជ្រហោះ អភិបាលរងខេត្ត បានថ្លែងសារជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំ ពេលធ្វើដំណើរដោយរថយន្ត ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ដោយម៉ូតូ ត្រូវពាក់មួកសុវត្ថិភាពជាប្រចាំ ដើម្បីការពារគ្រោះចរាចរណ៍ជាយថាហេតុ ព្រោះថាមួកសុវត្ថិភាពមួយអាចជួយការពារជីវិតបានម្នាក់ ។

បន្ថែមពីនេះ លោកបានធ្វើការអំពាវនាវ ក្រើនរំលឹក និងសំណូមដោយទទូចសូមឲ្យបងប្អូនពលរដ្ឋធ្វើដំណើរតាមដងផ្លូវទាំងអស់ គោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន និងយល់អធ្យាស្រ័យខ្ពស់ ដើម្បីសុខសុវត្ថិភាព ការពារអាយុជីវិតខ្លួន និងអ្នកដ៏ទៃស្របតាមទិសស្លោក «ថ្ងៃនេះ ថ្ងៃស្អែក សូមកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍» ។

សូមជម្រាបថា ក្នុងការផ្សព្វផ្សាយការយល់ដឹងសុវត្ថិភាពចរាចរណ៍នេះ លោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានរៀបចំកម្មវិធីសំណួរ-ចម្លើយ ដើម្បីផ្តល់រង្វាន់ជូន ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ឆ្លើយបានត្រឹមត្រូវ។ ក្នុងនោះបានចែកជូន
១.មួកសុវត្ថិភាពចំនួន ១២៥មួក
២.ផ្ទាំងសញ្ញាសិទ្ធិអាទិភាព ចំនួន ៥៤ផ្ទាំង
៣.ផ្ទាំងថ្មើរជើង ចំនួន ៥៤ផ្ទាំង
៤.ផ្ទាំងកាត់ទ្រុងរថយន្ត ចំនួន ៤៣ផ្ទាំង
៥.ផ្ទាំងសញ្ញាចរាចរណ៍ ចំនួន ៥៤ផ្ទាំង
៦.ស្ទីកឃ័រ “ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍” ចំនួន ១០ផ្ទាំង
៧.សៀវភៅដែលអ្នកជិះម៉ូតូ គួរយល់ដឹង ចំនួន ៦០០ក្បាល
៨.សៀវភៅច្បាប់ចរាចរណ៍ផ្លូវគោក ចំនួន៧២០ក្បាល
៩.ស្ទីកឃ័រចំណាំងផ្លាត ចំនួន១៤៣០សន្លឹក
១០.បង្គោលកោណចំនួន ចំនួន ៥០បង្គោល ៕
អត្ថបទ៖ សាន វិឡែម






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


