ព័ត៌មានជាតិ
បណ្ដុំរូបភាពប្លែកៗក្នុងពេលរាត្រី សង្ក្រាន្តបាត់ដំបង
ចាប់ពីរាត្រីថ្ងៃទី ១២ ខែមេសា នេះតទៅ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ សង្ក្រាន្តបាត់ដំបងនឹងចាប់ផ្ដើមហើយ ដែលមានទីតាំងចាប់ពីខាងមុខសារមន្ទីរប្រវត្តិសាស្ត្រ (សាលាខេត្តចាស់) និងចាប់ពីគល់ស្ពាន ១៣ មករា តាមបណ្ដោយវិថី សម្ដេចក្រឡាហោម ស ខេង រហូតទៅទល់និងរូបសំណាកលោកតាដំបងគ្រញូង ពិសេសគឺនៅក្នុងវិទ្យាល័យ នេតយ៉ង់ ដែលរដ្ឋបាលខេត្តបាត់ដំបងបានរៀបចំឲ្យមានរូបភាពប្លែកៗសម្រាប់ទាក់ទាញអារម្មណ៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឲ្យចូលទៅកម្សាន្ត លម្អដោយភ្លើងពណ៌ចម្រុះ។
ដោយឡែកនៅលើវិថីសម្ដេចក្រឡាហោម ស ខេង ក៏មានរៀបចំឆាកក្រុមតន្ត្រី រថយន្តបាញ់ទឹក ម៉ាស៊ីនបាញ់ព្រិល និងមានពាងទឹករាប់រយពាងស្ថិតនៅតាមសងខាងវិថី ទុកសម្រាប់ឲ្យភ្ញៀវលែងកម្សាន្តផងដែរ ពិសេសគឺនៅខាងមុខសាលាខេត្តចាស់មានរៀបចំជា ក្បាលនាគ និងតួខ្លួនយ៉ាងវែងអន្លាយ ដែលធ្វើឲ្យរាត្រីសង្ក្រាន្តបាត់ដំបងកាន់តែស្រស់បំព្រងទ្វេរដង ៕
អត្ថបទ : សោ និយមរ័ត្ន









-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន