ព័ត៌មានជាតិ
សង្រ្កាន្តខេត្តបាត់ដំបង ថ្ងៃបង្ហើយទទួលបានភ្ញៀវទេសចរជាង ៦០ ម៉ឺននាក់
លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង រយៈ ០៤ ថ្ងៃ ពីថ្ងៃទី ១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤ ខេត្តបាត់ដំបងទទួលភ្ញៀវទេសចរសរុបមានចំនួន ១,៧៣៤,៦២៩ នាក់ កើនឡើង ១៥.៦៣ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៣ មាន ១,៥០០,១៦៨ នាក់។
ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ១,៧៣១,៤៣២ នាក់ កើនឡើង ១៥.៦៣% បើប្រៀបធៀបនឹងឆ្នាំ២០២៣ មានចំនួន ១,៤៩៧,៤២១នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ៣,១៩៧នាក់ កើនឡើង ១៦.៣៨% បើប្រៀបធៀបនឹង ឆ្នាំ ២០២៣ មាន ២,៧៤៧នាក់។
មន្រ្តីទេសចរណ៍រូបនេះបានកត់សម្គាល់ចំនួនទេសចរបានកើនឡើងច្រើននៅថ្ងៃចុងក្រោយ។ លោកបានបែងចែកចំនួនភ្ញៀវទេសចរតាមថ្ងៃនីមួយៗមានដូចខាងក្រោម÷
-នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរសរុប ១៥៩,១៦៩ នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ១៥៨,៧១១នាក់ ភ្ញៀវទេសចរអន្តរ ជាតិ ចំនួន ៤៥៨ នាក់ ។
-នៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២៣ ភ្ញៀវទេសចរសរុប ៣៩៥.១៨៩ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៣៩៤.៤៦៨ នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ៧២១នាក់។
-នៅថ្ងៃទី១៥ខែមេសា ឆ្នាំ២០២៣ភ្ញៀវទេសចរសរុប ៥១៩,២៨៨ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ៥១៨,៣៧៦ នាក់ ភ្ញៀវទេសចរអន្តរជាតិ ៩១២នាក់។
-នៅថ្ងៃទី១៦ខែមេសាឆ្នាំ២០២៣មានភ្ញៀវទេសចរសរុប ៦៦០,៩៨៣ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ៦៥៩,៨៧៧ នាក់ ភ្ញៀវទេសចរអន្តរជាតិ ១,១០៦ នាក់ ។
រដ្ឋបាលខេត្តបាត់ដំបង បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង មន្ទីរអង្គភាព និងរដ្ឋបាលក្រុងស្រុកទូទាំងខេត្តរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ឆ្នាំ២០២៤។
ព្រឹត្តិការណ៍សំខាន់ៗមានដូចជា ៖ តំបន់ត្រជាក់ចិត្ត តំបន់រណបត្រជាក់ចិត្ត (តំបន់ពាង) តំបន់សាសនា (ពិធីពូនភ្នំខ្សាច់ ពិធីថ្វាយទេវតាឆ្នាំថ្មី ពិធីស្រង់ព្រះ ( គន្ធ វារី) ការសម្តែងសិល្បៈ (របាំ) ការសម្តែងសៀក ការស្តែងល្ខោនខោល ការប្រគុំតន្ត្រីខ្នាតយក្សចំនួន២ តន្រ្តីស្រុកស្រែ ពិព័រណ៌ម្ហូបអាហារ និងផលិតិផលក្នុងស្រុក ពិព័រណ៌ផលិតផលទូទៅ ការបាញ់កាំជ្រួចទាំងបួនថ្ងៃ ការលេងល្បែងប្រជាប្រិយ ។ល។
បើតាមមន្រ្តីទេសចរណ៍ខេត្ត ការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តខេត្តបាត់ដំបង ក្រុមការងារមន្ទីរទេសចរណ៍ខេត្តបានបែកចែកកម្លាំងចុះត្រួតពិនិត្យចរន្តទេសចរ ស្ថានភាពទេសចរណ៍ និងពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍តាមគោលដៅទេសចរណ៍សំខាន់ៗក្នុងខេត្តបាត់ដំបង។ ក្រៅពីនេះក្រុមការងារមន្ទីរទេសចរណ៍ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងកងកម្លាំង ដើម្បីសម្រួលចរាចរណ៍ រៀបចំសណ្តាប់ធ្នាប់ និងសុខសុវត្ថិភាពជូនភ្ញៀវទេសចរ។
នៅតាមបណ្តាស្រុក វត្តអារាមនានាក្នុងខេត្ត ព្រមទាំងបណ្តារមណីយដ្ឋានសំខាន់ៗក្នុងខេត្តក៏បានរៀបចំព្រឹត្តិការណ៍ទេសចរណ៍ ដូចជា ពិធីសង្ក្រាន្តបាត់ដំបង ការប្រគំតន្ត្រី, ការលេងល្បែងប្រជាប្រិយ ការលេងទឹកកម្សាន្តនាំឱ្យលំហូរភ្ញៀវទេសចរមានការកើនឡើងគួរកត់សម្គាល់។
ជាមួយគ្នានោះ រមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងខេត្ត បានរៀបចំរួចជាស្រេចដើម្បីទទួលទេសចរ និងមានតំបន់ ទាក់ទាញទេសចរណ៍ថ្មីៗមួយចំនួនត្រូវបានបង្កើតឡើងដើម្បីទទួលទេសចរផង។ចំណែកសេវាស្នាក់នៅក្នុងខេត្តពេញស្ទើរតែគ្រប់កន្លែង ក្នុងនោះមានរៀបចំឲ្យមានអនាម័យ បរិស្ថានមានភាពល្អប្រសើរ ដោយសារប្រជាពលរដ្ឋនិងភ្ញៀវទេសចរមានការ យល់ដឹងច្រើនជាងមុន និងចូលរួមវេចខ្ចប់ទុកដាក់សម្រាមបានត្រឹមត្រូវ ព្រមទាំងកាត់បន្ថយជាអប្បបរមានៃការលេងគប់ទឹក ខណះកងកម្លាំងទាំងបី បានគ្រប់គ្រងស្ថានភាព សណ្តាប់ធ្នាប់បានល្អប្រសើរផងដែរ ៕
អត្ថបទ៖ សៅ សារិទ្ធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+៦ ថ្ងៃ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៤ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+១ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ