ព័ត៌មានជាតិ
ចរាចរណ៍យានយន្តប្រើប្រាស់លើផ្លូវល្បឿនលឿនថយចុះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
យានយន្តចំនួន ៧០ ៨៨៣ គ្រឿង បានធ្វើចរាចរណ៍នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
បើតាមមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ឱកាសពិធីបុណ្យចូលឆ្នាំថ្មីរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ ១៦ ខែមេសា មានយានយន្តសរុបចំនួន ៧០ ៨៨៣ គ្រឿង បានធ្វើដំណើរនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។

បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលទើបតែកន្លងផុតទៅថ្មីៗនេះ ជាឱកាសសម្រាប់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរត្រឡប់ទៅគេហដ្ឋាន ក៏ដូចជាទៅកម្សាន្តនៅតាមទីរមណីយដ្ឋាននានា ក្នុងនោះផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុក៏មានសកម្មភាពចរាចរណ៍យ៉ាងមមាញឹក។
លោក ផន រីម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យកម្ពុជាថ្មីដឹងថា បើប្រៀបធៀបឆ្នាំ ២០២៣ ចំនួនយានយន្តធ្វើដំណើរនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុមានការថយចុះ ៤ ភាគរយ ខណៈឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំមុន ចរាចរណ៍ប្រើប្រាស់នៅលើផ្លូវល្បឿនលឿនមានរហូតដល់ ៧៣ ៥៩១ គ្រឿង។
យ៉ាងណាមិញ បើអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន ពិធីចូលឆ្នាំថ្មីឆ្នាំនេះមិនមានការកកស្ទះចរាចរណ៍នៅតាមច្រកចេញចួលទៀតនោះទេ ដោយសារក្រុមហ៊ុនបានបើកច្រកបន្ថែមដើម្បីធានាលំហូរចរាចរណ៍ទៅមកបានរលូន៕
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


