ព័ត៌មានជាតិ
លោក មាស វីរិទ្ធ៖ គ្រឿងញៀននៅតែជាបញ្ហាសង្គមមួយដែលបន្តប្រឈម និងត្រូវយកចិត្តទុកដាក់ដោះស្រាយបន្តទៀត
នៅក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់កម្មវិធីទូរសព្ទដៃ NoDrung នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា គ្រឿងញៀននៅតែជាបញ្ហាសង្គមមួយដែលបន្តប្រឈម និងត្រូវយក ចិត្តទុកដាក់ដោះស្រាយជាបន្តទៀត។

លោកបានបញ្ជាក់ថា ក្នុងរយៈពេលកន្លងមក អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជា គណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្នុងនាមជាសេនាធិការ ជូនរាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែង និងជម្នះគ្រប់ឧបសគ្គ តស៊ូប្តូរផ្តាច់ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន។ ក្នុងនោះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានផ្តល់ការផ្សព្វផ្សាយអប់រំទាំងដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាពលរដ្ឋយ៉ាងច្រើននាក់ក្នុងមួយឆ្នាំៗ ព្រមទាំងបានបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស បានជាច្រើនករណី និងរឹបអូសគ្រឿងញៀនបានជាច្រើនតោនផងដែរ។
ជាក់ស្តែង ក្នុងឆ្នាំ២០២៣ កន្លងមកនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានផ្តល់ការផ្សព្វផ្សាយអប់រំទាំងដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាពលរដ្ឋប្រមាណជាង ១៥លាននាក់ ដែលច្រើនជាងឆ្នាំ២០២២ ប្រមាណជាង៣%។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ នៅតែបន្តរកឃើញអ្នកញៀន គ្រឿងញៀនប្រមាណ ២៣ ០៤៦នាក់ ដែរ ហើយចំនួននេះ គឺច្រើនជាងឆ្នាំ២០២២ ដែលរកឃើញត្រឹមតែ ២២ ២១៣នាក់ ប៉ុណ្ណោះ។ ដោយឡែក ពាក់ព័ន្ធនឹងការបង្រ្កាប បទល្មើសគ្រឿងញៀន បើទោះបីជាការរឹបអូសគ្រឿងញៀនបានតិចជាងឆ្នាំ២០២២ ក៏ដោយ ក៏ករណីបទល្មើសដែលបង្រ្កាបបានមានការកើនឡើងដដែល គឺបង្រ្កាបបាន ៨ ០៦៣ករណី កើនលើស ១ ៦៧៣ករណី ប្រៀបធៀបនឹងបទល្មើសដែលបង្រ្កាបបានក្នុងឆ្នាំ២០២២ កន្លងទៅ។

លោកអគ្គលេខាធិការ បានបន្ថែមថា ដោយសារការប្រទាញប្រទង់ភូមិសាស្ត្រនយោបាយរបស់មហាអំណាច និងសង្រ្គាមនៅក្នុង និងក្រៅតំបន់ ធ្វើឱ្យបញ្ហានៃការត្រួត ពិនិត្យគ្រឿងញៀនកាន់តែមានភាពស្មុគស្មាញ ព្រោះក្រុមឧក្រិដ្ឋជនបានឆ្លៀតយកបញ្ហា និងវិបត្តិទាំងនោះ ធ្វើជាឱកាសក្នុងការបន្តលួចលាក់ផលិត ជួញដួរ និងចរាចរពីកន្លែងមួយទៅកន្លែងមួយទៀត ពីប្រទេសមួយទៅប្រទេសមួយទៀត និងពីតំបន់មួយទៅតំបន់មួយទៀត ដែលក្នុងនោះ កម្ពុជាក៏ត្រូវបានក្រុមទាំងនោះចាត់ទុកជាកន្លែងឆ្លងកាត់នៃការចរាចរគ្រឿងញៀនខុសច្បាប់ផងដែរ។
ជាមួយគ្នានោះ លោកអគ្គលេខាធិការដដែលរូបនេះ ក៏បានអំពាវនាវឱ្យអ្នកចូលរួមទាំងអស់ យកចិត្តទុកដាក់ ស្វែងយល់បន្ថែម ហើយទាញយកកម្មវិធីទូរស័ព្ទដៃនេះ (NoDrung) មកប្រើប្រាស់ឱ្យបានគ្រប់ៗគ្នា។ ព្រមទាំង បន្តផ្សព្វផ្សាយដល់ក្រុមគ្រួសារ ញ្ញាតិមិត្ត និងអ្នកជិតខាងក្នុងសហគមន៍ ដើម្បីឱ្យពួកគាត់បានដឹង និងបានប្រើប្រាស់គ្រប់ៗគ្នាផងដែរ។ ព្រោះក្រៅពីផ្តល់ការអប់រំឱ្យបានយល់ដឹងកាន់តែច្បាស់ពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន កម្មវិធីទូរស័ព្ទដៃនេះ ក៏នឹងផ្តល់ជូននូវរឿងកំប្លែងសប្បាយរីករាយ ស្តាប់បទចម្រៀង តារាល្បីៗ ហើយលើសពី នោះទៀត គឺផ្តល់ឱកាសឱ្យពួកគាត់អាចចូលរួមជាគំនិតយោបល់ ពាក់ព័ន្ធនឹងការប្រយុទ្ធ ប្រឆាំងគ្រឿងញៀន។

ជាពិសេស ផ្តល់ជាមធ្យោបាយឱ្យពួកគាត់អាចរាយការណ៍ពីបទល្មើស គ្រឿងញឿន ដើម្បីស្នើសុំការឆ្លើយតប ឬកិច្ចអន្តរាគមន៍ពីអាជ្ញាធរមានសមត្ថកិច្ចបាន ផងដែរ។ ម្យ៉ាងវិញទៀត សម្រាប់និស្សិត និងសិស្សានុសិស្ស គឺអាចទទួលបានព័ត៌មាន ជាច្រើនពាកព័ន្ធនឹងគ្រឿងញៀន ដែលនឹងក្លាយទៅជាវិញ្ញាសារមួយសំខាន់ សម្រាប់ប្រលងយកពិន្ទុរផងដែរ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


