ព័ត៌មានជាតិ
កម្មវិធីទូរស័ព្ទថ្មីមួយ អាចឱ្យពលរដ្ឋរាយការណ៍ពីករណីគ្រឿងញៀនទៅអាជ្ញាធរដោយសម្ងាត់
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នេះ បានដាក់សម្ពោធកម្មវិធីទូរស័ព្ទឈ្មោះ NO DRUG ដែលកម្មវិធីទូរស័ព្ទនេះ បង្កើតឡើងដើម្បីអនុញ្ញាតឱ្យពលរដ្ឋអាចរាយការណ៍ពីករណីគ្រឿងញៀនទៅអាជ្ញាធរបានយ៉ាងសម្ងាត់ និងដោយសេរី បានយ៉ាងងាយស្រួល និងឆាប់រហ័ស និងបង្កើតឡើងក្នុងគោលបំណង ដើម្បីឱ្យពលរដ្ឋទទួលបាននូវប្រព័ន្ធផ្សព្វផ្សាយអប់រំគោលមួយ ដែលពាក់ព័ន្ធនឹងរាល់ករណីគ្រឿងញៀន។

កម្មវីធីទូរស័ព្ទដែលមានទាំងភាសាខ្មែរ និងភាសាអង់គ្លេសនេះ មានមុខងារពីរធំៗគឺ រាយការណ៍ និងផ្សព្វផ្សាយអប់រំ។ សម្រាប់មុខងាររាយការណ៍ ពលរដ្ឋអាចរាយការណ៍អំពីករណីផលិត ករណីចែកចាយ និងជួញដូរ ករណីស្តុកទុក ករណីប្រើប្រាស់ និងចម្ងល់ផ្សេងៗ ដោយរាយការណ៍ជាអក្សរ សម្លេង រូបភាព វីដេអូក៏បាន និងផ្ញើរនូវទីតាំងតាម Google Map ទៅកាន់អាជ្ញាធរនៅទូទាំង២៥ រាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។
ចំពោះមុខងារ ផ្សព្វផ្សាយអប់រំ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបែងចែកជា៤មាតិការធំៗគឺ វីដេអូកំសាន្ត/អប់រំ មេរៀន ព័ត៌មាន មជ្ឈមណ្ឌល ដោយនៅក្នុងមាតិការ វីដេអូកំសាន្ត/អប់រំ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់បញ្ជូលនូវវីដេអូថ្មីៗ ដែលមានលក្ខណៈកំសាន្តផង និងអប់រំដល់ប្រជាពលរដ្ឋផង។ នៅក្នុងមាតិការ មេរៀន ជំនាញបានដាក់បញ្ជូលនូវឯកសារមេរៀនផ្សេងៗអំពីគ្រឿងញៀន រួមទាំងផលប៉ះពាល់បណ្ដាលមកពីការប្រើប្រាស់គ្រឿងញៀុន។ សម្រាប់មាតិការ ព័ត៌មាន ជំនាញបានដាក់បញ្ជូលនូវព័ត៌មានថ្មីៗ និងទាន់ហេតុការណ៍ដែលទាក់នឹងសកម្មភាពចុះបង្ក្រាប សកម្មភាពអប់រំ និងសកម្មភាពផ្សេងៗទៀត។ ចំពោះមាតិការ មជ្ឈមណ្ឌលវិញ ជំនាញបានដាក់បញ្ជូលនូវព័ត៌មានរបស់មជ្ឈមណ្ឌលកែប្រែអប់រំទូទាំងប្រទេស រួមទាំងមជ្ឈមណ្ឌលរដ្ឋ និងឯកជន។

ក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការណ៍កម្មវិធីទូរស័ព្ទ NO DRUG នេះ លោក មាស វីរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ដោយសារបញ្ហាគ្រឿងញៀននៅតែជាបញ្ហាសង្គមមួយដែលកម្ពុជាបន្តប្រឈម ស្មុគស្មាញខ្លាំង និងត្រូវយកចិត្តទុកដាក់ដោះស្រាយជាបន្តទៀត ហេតុដូចនេះដើម្បីកាត់បន្ថយ និង ឈានទៅលុបបំបាត់គ្រឿងញៀនឲ្យអស់ពីកម្ពុជា ស្របតាមគោលការណ៍ណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទើបអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្កើតកម្មវិធីទូរស័ព្ទនេះឡើង។
នៅចំពោះមុខវត្តមានអ្នកសារព័ត៌មាន មន្ត្រីរាជការ កងកម្លាំង និងសិស្សនិស្សិត លោក មាស វីរិទ្ធ បានដាក់ក្ដីរំពឹងថា អ្នកដែលមានវត្តមានក្នុងពិធីដាក់ឱ្យប្រើប្រាស់កម្មវិធីទូរស័ព្ទ NO DRUG នេះ នឹងជួយផ្សព្វផ្សាយដល់ក្រុមគ្រួសារ ញ្ញាតិមិត្ត និងអ្នកជិតខាងក្នុងសហគមន៍ ដើម្បីឱ្យ បានដឹង និងបានប្រើប្រាស់គ្រប់ៗគ្នាផងដែរ។

ជាមួយគ្នានេះដែរ លោក នេត្រ ភក្ដ្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំនៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ បានអំពាវនាវឱ្យ ក្រសួង ស្ថាប័ន អង្គភាព និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីខេត្ត សូមជួយផ្សព្វផ្សាយកម្មវិធីទូរស័ព្ទដៃ របស់អាជ្ញាធរជាតិប្រយទ្ធប្រឆាំងគ្រឿងញៀន ដែលមានឈ្មោះថា NO DRUGS ហើយណែនាំឱ្យមន្រ្តីក្រោមឱវាទទាញយក និងប្រើប្រាស់ឱ្យបានទូលំទូលាយ ដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងគ្រឿងញៀន ក៏ដូចជាបានជាមធ្យោបាយក្នុងការផ្តល់ជាយោបល់ ឬរាយការណ៍ពីបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀនជូនអាជ្ញាធរមានសមត្ថកិច្ច។
លោករដ្ឋមន្ត្រី ក៏បានស្នើក្រសួងអប់រំ យុវជន និងកីឡា ជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សិស្សានុសិស្ស និងនិស្សិត ដើម្បីឱ្យយល់ដឹង និងទាញយកមកប្រើប្រាស់ សម្រាប់ជាប្រយោជន៍នៃការសិក្សាផង និងសម្រាប់ជាប្រយោជន៍ក្នុងពង្រឹងការយល់ដឹងឱ្យបានកាន់តែច្បាស់ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្ការខ្លួនកុំឱ្យពាក់ព័ន្ធនឹងគ្រឿងញៀន ក៏ដូចជាមានសមត្ថភាពក្នុងជួយមិត្តភក្តិ និងក្រុមគ្រួសារកុំឱ្យមានការពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន៕
ដើម្បីទាញយកកម្មវិធីនេះបាន សូមប្រិយមិត្តចុចលើតំណរលីងនេះ https://nodrugsnacd.com/download





-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


