ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញទស្សនកិច្ចអង្គភាពផ្តល់សេវាសាធារណៈគំរូ ចំនួន ២ កន្លែង ក្នុងខេត្តសៀមរាប
ស្របពេលដែលសិក្ខាសាលាថ្នាក់តំបន់ ដើម្បីផ្សព្វផ្សាយព័ត៌មាន និងនីតិវិធីនានា បាននិងកំពុងប្រព្រឹត្តទៅនៅខេត្តសៀមរាប ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ) បានអញ្ជើញចុះទស្សនកិច្ចផ្ទាល់នៅអង្គភាពផ្តល់សេវាសាធារណៈគំរូ ចំនួន ២ មានមណ្ឌលសុខភាពគោកចក និងអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា ដែលជាអង្គភាពទទួលជ័យលាភីចំណាត់ថ្នាក់លេខ ២។

ដំណើរទស្សនកិច្ចនេះ ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២៤ ដោយមានការចូលរួមពីឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ក្រុមប្រឹក្សាខេត្ត អភិបាល នៃគណៈអភិបាលខេត្ត និងដើម្បីចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូពេទ្យ និងលោកគ្រូ អ្នកគ្រូបង្រៀន ក៏ដូចជាចុះពិនិត្យដោយផ្ទាល់នៅកន្លែងកំពុងបម្រើការងារក្នុងការផ្តល់ការពិនិត្យ ថែទាំ និងព្យាបាលសុខភាពជូនដល់ប្រជាពលរដ្ឋ ព្រមទាំងសកម្មភាពបង្ហាត់បង្រៀនសិស្សានុសិស្សផងដែរ។
គួររម្លឹកថា មណ្ឌលសុខភាពគោកចក និងអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា មានឱកាសបានចូលរួមប្រឡងប្រណាំងក្នុងការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដែលបានបង្កើតឡើងដោយរាជរដ្ឋាភិបាល។ អង្គភាពដែលចូលរួមត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងវាយតម្លៃយ៉ាងម៉ត់ចត់ លើគោលការណ៍សុក្រឹតភាព តម្លាភាព និងសមិទ្ធិកម្ម របស់អង្គភាពផ្តល់សេវាពីគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាគំរូថ្នាក់ជាតិ ក្រោមការដឹកនាំរបស់ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ ការវាយតម្លៃ ត្រូវផ្តោតលើគោលការណ៍លក្ខណៈវិនិច្ឆ័យចំនួន ៨។ ក្នុងនោះ មណ្ឌលសុខភាពគោកចក និងអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា មានកិត្តិយសទទួលជ័យលាភីចំណាត់ថ្នាក់លេខ ២ ទូទាំងប្រទេស៕









-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


