ព័ត៌មានជាតិ
១២៨គម្រោង មានទុនវិនិយោគ២៥០០លានដុល្លារ អាចបង្កើតការងារ១៣ម៉ឺនកន្លែង កើតចេញពីការខិតខំរបស់សម្ដេចធិបតី
នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រយៈពេល៤ខែ នៃឆ្នាំ២០២៤ រាជរដ្ឋាភិបាល បានអនុម័តគម្រោងចំនួន១២៨ មានទុនវិនិយោគ២៥០០លានដុល្លារ បង្កើតការងារ១៣ម៉ឺនកន្លែង ដែលគម្រោងទាំងនេះកើតចេញពីការទាក់ទាញវិនិយោគិនរបស់រដ្ឋ និងវិស័យឯកជននៅកម្ពុជា។ សម្ដេច បានលើកឡើងដូច្នេះ ក្នុងពិធីប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា រសៀលថ្ងៃទី០៩ ឧសភា ឆ្នាំ២០២៤។

សម្ដេចធិបតី បានថ្លែងសង្កត់ធ្ងន់ដូច្នេះ «រាប់ពីខែមករា ទៅខែមេសា ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលយើង តាមរយៈទិន្នន័យរបស់CDC (ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា) បើយើងនិយាយទិន្នន័យក្នុង CDC គឺការវិនិយោគដែលចុះនៅក្នុងប្រព័ន្ធ នៅក្នុងនោះ… រាជរដ្ឋាភិបាលបានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកចំនួន១២៨គម្រោង ដែលក្នុងនោះទុនវិនិយោគមាន២៥០០លានដុល្លារ អាចបង្កើតការងារ១៣ម៉ឺនកន្លែងនៅពេលដែលគម្រោងនេះចេញ។ នៅក្នុងរយៈពេលដែលយើងចាប់ផ្ដើមត្រឹមតែ៤ខែប៉ុណ្ណោះ នេះហើយគឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងទាក់ម៉ូយ ទាំងរាជរដ្ឋាភិបាល ទាំងបងប្អូនវិស័យឯកជនរបស់យើង។»
ក្នុងពិធីដដែល សម្ដេចធិបតី បានបង្ហើបឱ្យដឹងថា កាលពីល្ងាចថ្ងៃទី០៨ ខែឧសភា សម្ដេចធិបតី ក្នុងនាមជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះហត្ថលេខាអនុម័តគម្រោងចំនួន១៤ធំៗ ដែលសរុបទុនវិនិយោគប្រមាណ៤៨០លានដុល្លារ។
គួររំលឹកជួនថា ចាប់តាំងពីចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា នៅចុងខែសីហា មកទល់បច្ចុប្បន្ន ជានិច្ចកាលក្នុងពេលសម្ដេចធិបតី អញ្ជើញបំពេញទស្សនកិច្ចនៅក្រៅប្រទេស មិនថាជាទស្សនកិច្ចការងារ ឬទស្សនកិច្ចផ្លូវការ សម្ដេចនាយករដ្ឋមន្ត្រី តែងតែឆ្លៀតពេលដ៏មមាញឹកជួបទាក់ម៉ូយ ជាមួយម្ចាស់ ប្រធានក្រុមហ៊ុនបរទេស ដើម្បីប្រាប់អ្នកទាំងនោះអំពីគោលនយោបាយ ការគាំទ្ររបស់រដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ កម្លាំងពលកម្ម កត្តាសន្តិភាព ដែលកម្ពុជាមាន ដើម្បីទាក់ទាញឱ្យវិនិយោគិនបរទេសទាំងនោះមករកស៊ីនៅកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ