ព័ត៌មានជាតិ
ពលរដ្ឋច្រើនឡើងៗ ដាក់FrameលើProfile បង្ហាញពីការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ
ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ បានបង្ហាញការគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដោយបានដាក់ស៊ុម (Frame) នៅលើ Facebook Profile របស់ខ្លួន។

បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសប្តេជ្ញាថា នឹងសាងសង់ព្រែកជីកហ្វូណនតេជោ ឱ្យបានជាដាច់ខាត បើទោះបីមានការមិនពេញចិត្ត និងប្រឆាំងជំទាស់ពីភាគីណាក៏ដោយនោះ នៅពេលនេះ មានប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ បាននាំគ្នាដាក់ស៊ុម (Frame) នៅលើ Facebook Profile បង្ហាញពីការគាំទ្រគម្រោងព្រែកជីកមួយនេះ។ ក្នុងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានដាក់ស៊ុម (Frame) បង្ហាញពីការគាំទ្រគម្រោងប្រវត្តិសាស្ត្រ “ព្រែកជីកហ្វូណនតេជោ” នៅលើបណ្តាញសង្គមរបស់សម្តេច ផងដែរ។
មិនតែប៉ុណ្ណោះ មន្ត្រីរាជការ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ អ្នកសារព័ត៌មាន សិល្បករ ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ក៏បាននាំគ្នាដាក់ស៊ុម (Frame) នៅលើ Facebook Profileរបស់ខ្លួនយ៉ាងច្រើនផុលផុស ដើម្បីគាំទ្រទៅលើគម្រោងព្រែកជីកហ្វូណនតេជោ ព្រមទាំងបានលើកឡើងពីការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ថា នឹងផ្ដល់អត្ថប្រយោជន៏យ៉ាងច្រើនចំពោះសង្គមជាតិ និងប្រជាជនកម្ពុជា។

ការបង្ហាញការគាំទ្រទៅលើកគម្រោងព្រែកជីកហ្វូណនតេជោយ៉ាងភ្លូកទឹកភ្លូកដីបែបនេះ គឺដោយសារតែគម្រោងព្រែកជីកមួយនេះ ត្រូវបានរារាំងពីសំណាក់ប្រទេសវៀតណាម និងសហរដ្ឋអាមេរិក ដោយវៀតណាមបានបង្ហាញការព្រួយបារម្ភទៅលើបរិស្ថាន និងបានលើកឡើងថាគម្រោងនេះនឹងធ្វើឱ្យប៉ះពាល់ដល់ចរន្តទឹកទន្លេមេគង្គ និងបាត់បង់ជីវចម្រុះ ខណៈអាមេរិកវិញបានចោទថា គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឡើងដើម្បីសម្រួលដល់ការចល័តកងទ័ពជើងទឹករបស់ចិន៕
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


