ព័ត៌មានជាតិ
កម្ពុជាប្តេជ្ញារក្សាគម្របព្រៃឈើឲ្យបាន ៦០% នៅត្រឹមឆ្នាំ ២០៥០
រដ្ឋមន្រ្តីក្រសួងបរិស្ថានបានអះអាងពីការដាក់ចេញផែនការរបស់ប្រទេសកម្ពុជា ក្នុងការរក្សាគម្របព្រៃឈើឲ្យបាន ៦០% ត្រឹមឆ្នាំ ២០៥០។
រដ្ឋមន្រ្តីក្រសួងបរិស្ថានលើកឡើងនេះនៅក្នុងកម្មវិធីវេទិកា «ពិភពលោកស្តីពីសកម្មភាពអាកាសធាតុ» ដែលរៀបចំឡើងនៅព្រឹកមិញនេះ។

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា នៅត្រឹមឆ្នាំ ២០៥០ កម្ពុជាមិនត្រឹមដាក់ផែនការជាប្រទេសអព្យាក្រឹតកាបូន គឺនឹងរក្សាឲ្យមានគម្របព្រៃឈើឲ្យបាន ៦០%។
ជាមួយបច្ចុប្បន្នភាពនៃការដាំដើមឈើមួយលានដើម គឺមិនគ្រប់គ្រាន់នោះទេ។ នេះបើតាមលោករដ្ឋមន្រ្តី។
មានកិច្ចការជាច្រើនទៀតដែលត្រូវអនុវត្តដើម្បីធានាថានៅឆ្នាំ ២០៥០ កម្ពុជានឹងមានគម្របព្រៃឈើ ៦០%។ លោក អ៊ាង សុផល្លែត បានលើកពីការដាក់ចេញយុទ្ធសាស្រ្តចក្រា ដើម្បីធ្វើឲ្យកម្ពុជាមានភាពស្អាតនិងបៃតង។
លោកថា ការខិតខំទាំងនេះដើម្បីបម្រើប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ ដែលនឹងចងចាំអ្វីដែលយើងបានធ្វើ បន្សល់ទុកជាកេរតំណែល។

ទាក់ទងការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ លោក អ៊ាង សុផល្លែត បានលើកពីការដាក់ចេញការអនុវត្តច្បាប់ឲ្យបាន ១០០%។ លោកថា ក្នុងទិដ្ឋភាពផ្នែកច្បាប់ ក្រសួងបរិស្ថាននឹងធ្វើការជាមួយគណៈមេធាវីកម្ពុជា និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើសការបំផ្លាញធនធានធម្មជាតិឲ្យមានប្រសិទ្ធភាព។
ថ្មីៗនេះក្រសួងបរិស្ថាន បានផ្តល់ផែនទីតំបន់ការពារធម្មជាតិដល់មន្រ្តីនៅថ្នាក់ក្រោមជាតិ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ការពារ និងអភិរក្សធនធានធម្មជាតិ។ តាមរយៈផែនទីនឹងធានាការប្រើប្រាស់ដីក្នុងតំបន់ការពារធម្មជាតិឱ្យមានសុវត្ថិភាព។
លោក អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា ការផ្តល់ផែនទីនឹងបង្កើនប្រសិទ្ធភាពដល់ការការពារ ធានាបានការប្រើប្រាស់ដីក្នុងតំបន់ការពារធម្មជាតិមានសុវត្ថិភាព ក៏ដូចជាកាត់បន្ថយទំនាស់ដីដែលគ្រប់គ្រងដោយរដ្ឋ និងដីកម្មសិទ្ធិឯកជនរបស់ពលរដ្ឋ។
លោកថា តាមរយៈផែនទីបានកំណត់ច្បាស់លាស់ ដែលអាជ្ញាធរមូលដ្ឋាននឹងមិនពិបាកពិនិត្យទីតាំងដីរបស់រដ្ឋ ដោយអាចឆែកមើលទៅលើកម្មវិធី (App) ហើយពលរដ្ឋក៏អាចទាញកម្មវិធីយកទៅប្រើប្រាស់ ដើម្បីចៀសវាងចូលទៅទន្រ្ទានកាន់កាប់ដីរដ្ឋដោយខុសច្បាប់។
លោក អ៊ាង សុផល្លែត ក៏បានលើកបង្ហាញពីគោលបំណងក្នុងរយៈពេល ១០ ឆ្នាំខាងមុខ លោកចង់ឲ្យមានចលនាចូលរួមដាំដើមឈើនៅតាមដងផ្លូវ តាមសហគមន៍ឲ្យកាន់តែច្រើន ដើម្បីធ្វើឲ្យកម្ពុជាស្អាត មានភាពបៃតង ជាមួយបរិស្ថានស្រស់បំព្រង។ លោកក៏នឹងបង្កើតថ្នាលបណ្តុះកូនឈើបន្ថែមទៀត ដែលអាចបណ្តុះកូនឈើរាប់លានដើមយកទៅចែកចាយដល់ពលរដ្ឋយកទៅដាំ ដោយមិនបាច់ចំណាយថវិកា ដែលនឹងធ្វើឲ្យពលរដ្ឋកាន់តែដក់ចិត្តនិងស្រលាញ់ចូលរួមថែរក្សាព្រៃឈើ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


