ព័ត៌មានជាតិ
រដ្ឋមន្ត្រីបរិស្ថានហៅទង្វើថៃបាញ់ផ្សែងពុល ទម្លាក់គ្រាប់បែកឱ្យខូចខាតធនធានធម្មជាតិថាជា«ឧក្រិដ្ឋកម្មបរិស្ថាន»
រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃកម្ពុជា លោកបណ្ឌិត អ៊ាង សុផល្លែត ហៅទង្វើយោធាថៃឈ្លានពានទម្លាក់គ្រាប់បែក បាញ់ផ្សែងពុល បំផ្លិចបំផ្លាញធនធានធម្មជាតិ ជីវៈចម្រុះក្នុងដែនអធិបតេយ្យរបស់កម្ពុជាថាជា«ឧក្រិដ្ឋកម្មបរិស្ថាន» ល្មើសធ្ងន់ធ្ងរទៅនឹងច្បាប់អន្តរជាតិ រំលោភសិទ្ធិមនុស្ស បន្ថែមពីការហៅរបស់ក្រសួងមហាផ្ទៃកម្ពុជា ថាថៃប្រព្រឹត្ត«ឧក្រិដ្ឋកម្មសង្គ្រាម»។ លោកហៅទង្វើយោធាថៃឈ្លានពានទាំងកំរោល និងព្រៃផ្សៃបែបនេះ ក្នុងពេលធ្វើបាឋកថា ស្តីពី ការគ្រប់គ្រងវិស័យបរិស្ថាននៅកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ នៅរាជបណ្ឌិត្យសភាកម្ពុជា។

រដ្ឋមន្ត្រីបរិស្ថាននៃកម្ពុជា ពន្យល់ថា៖« ខ្ញុំប្រើពាក្យ “ឧក្រិដ្ឋកម្មបរិស្ថាន” ដោយសារនៅក្នុងច្បាប់អន្តរជាតិមានចែងហាមឃាត់ មិនឱ្យវាយប្រហារ ប៉ះពាល់បរិស្ថាន ឬក៏តំបន់ការពារទេ។»។
រដ្ឋមន្ត្រីបរិស្ថាន ក៏ឱ្យបានដឹងដែរថា ក្រសួងបរិស្ថានក៏បានធ្វើរបាយការណ៍ជូននាយករដ្ឋមន្ត្រី សម្ដេច ហ៊ុន ម៉ាណែត អំពីទង្វើព្រៃផ្សៃយោធាថៃឈ្លានពានវាយប្រហារប្រើយុទ្ធោបករណ៍បំផ្លិចបំផ្លាញធនធានធម្មជាតិក្នុងដែនអធិបតេយ្យកម្ពុជា រំលោភបំពានច្បាប់អន្តរជាតិត្រង់មាត្រាណាខ្លះ។
បណ្ឌិត អ៊ាង សុផល្លែត សង្កត់ធ្ងន់ថា៖« បរិស្ថានជាជីវិត មិនគោរពបរិស្ថាន គឺមិនគោរពជីវិត។ មិនគោរពជីវិត គឺបំពានសិទ្ធិមនុស្ស សិទ្ធិនៃការរស់រានមានជីវិត។»។

ក្នុងច្បាប់មនុស្សធម៌អន្តរជាតិ (International humanitarian law «IHL») ត្រង់មាត្រា៣៥ ចំណុចទី៣ បានហាមឃាត់មិនឱ្យប្រើប្រាស់វិធីសាស្ត្រ ឬយុទ្ធោបករណ៍ធ្វើសង្គ្រាមណា ដែលបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ រាលដាលក្នុងទ្រង់ទ្រាយធំ និងយូរអង្វែង ដល់បរិស្ថានធម្មជាតិឡើយ។
ត្រឹមថ្ងៃទី២៣ ខែធ្នូ ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា យោធាថៃបានឈ្លានពានលើកម្ពុជារយៈពេល១៧ថ្ងៃជាប់ៗគ្នា ដោយបានប្រើប្រាស់យុទ្ធោបករណ៍ជាច្រើនប្រភេទដែលរំលោភច្បាប់អន្តរជាតិ ក្នុងនោះមានដូចជា ប្រើយន្តហោះចម្បាំងឈ្លានពានទម្លាក់គ្រាប់បែក បាញ់ផ្សែងពុល ប្រើប្រាស់គ្រាប់បែកចង្កោមជាដើម ដោយបានវាយប្រហារលើសពីគោលដៅយោធា បំពានលើទីតាំងស៊ីវិលជាច្រើនកន្លែង។

ក្រសួងមហាផ្ទៃកម្ពុជា បានហៅទង្វើយោធាថៃ ថាជាទង្វើព្រៃផ្សៃ ជា«ឧក្រិដ្ឋកម្មសង្គ្រាម» បណ្ដាលឱ្យពលរដ្ឋខ្មែរស្លូតត្រង់ចំនួន២១នាក់(ទារក១នាក់) បាត់បង់ជីវិត,រងរបួសជាង៨០នាក់, ពលរដ្ឋភៀសសឹកកើនឡើងដល់ជិត៥៥ម៉ឺននាក់, បង្កការខូចខាតផ្ទះសម្បែងជាង១រយខ្នង, បំផ្លិចបំផ្លាញប្រាសាទបុរាណដែលមហាបុព្វបុរសខ្មែរបន្សល់ទុក និងជាសម្បត្តិបេតិកភណ្ឌពិភពលោក, វត្តអារាម, ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនផ្សេងទៀត គិតត្រឹមព្រឹកថ្ងៃទី២៣ ខែធ្នូ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


