ព័ត៌មានជាតិ
ផ្សារសណ្តែកកកស្ទះរាល់ថ្ងៃ ផ្លូវបេតុងជុំវិញផ្សារក្លាយជាចំណតផ្ញើម៉ូតូ
ផ្លូវបេតុងជុំវិញផ្សារសណ្តែកត្រូវបានថៅកែវិនិយោគផ្សារប្រើអំណាចចាត់ចែងស្រេចតែចិត្ត ដោយផ្តល់ឲ្យអាជីវករយកចំណីថ្នល់ធ្វើអាជីវកម្ម មានការផ្ញើម៉ូតូ លក់អីវ៉ាន់ចាប់ហួយគ្រុប់មុខ ត្រី សាច់ជ្រូក មាន់ ទា បន្លែ ផ្លែឈើ បណ្តាលឲ្យផ្លូវមានការស្ទះចង្អៀត ពិបាកធ្វើដំណើររាល់ថ្ងៃ។

អាជីវករមួយចំនួនបានលក់នៅលើលូរទឹកស្អុយ ខ្មៅក្រខ្វក់ លាយឡំដោយសត្វដង្កូវ កាកសំណល់ និងក្លិនអសោចរាប់សិបខែឆ្នាំមកហើយ។ ការស៊ូទ្រាំលក់ដូរដើម្បីចិញ្ចឹមជីវិតយ៉ាងវេទនា ក្នុងគ្រាអន្តរកាលដ៏លំបាកប្រកបដោយធំក្លិនស្អុយនេះ ពួកគាត់បានស្នើឲ្យថៅកែផ្សារ អាជ្ញាធរស្រុក និងជំនាញពាក់ព័ន្ធជួយដោះស្រាយ មេត្តាបូមទឹកស្អុយចេញផង ព្រោះពួកគាត់អាចប្រឈមនឹងសុខភាពយ៉ាងធ្ងន់ធ្ងរ ។



ក្រុមអាជីវករផ្សារសណ្តែកបានលើកឡើងថា ការតស៊ូលក់ដូរនៅលើលូរបែបនេះជាយូរឆ្នាំ ដោយសារគ្មានកន្លែងលក់ ចេះតែនាំគ្នាទ្រាំលក់ទៅ។ ពួកគាត់តែងស្មើសុំឲ្យថៅកែវិនិយោគផ្សារមេត្តាជួយបូមទឹកស្អុយចេញពីលូរ និងរកទីតាំងលក់ឲ្យបានសមរម្យផង តែម្ចាស់ផ្សារបានត្រឹមតែថា ចាំដោះស្រាយបូមជូនជាច្រើនដងតែឥតប្រយោជន៍។
អាជ្ញាធរស្រុក និងបរិស្ថានខេត្ត ក៏មិនបានចុះត្រួតពិនិត្យបញ្ហាក្លិនស្អុយសាយភាយចូលក្នុងផ្សារ ចូលវត្តគួរឲ្យរអើមបំផុត ពិសេសទៀតការប្រមូលភាស៉ី យកលើសសៀវភៅបន្ទុក ដូចជាម៉ូតូ ១ គ្រឿង គឺយក ១ ពាន់រៀលឯណោះ។
ទាក់ទងនឹងបញ្ហានេះ ភ្នាក់ងារកម្ពុជាថ្មីបានទាក់ទងទៅ លោក អំ រឹម ថៅកែវិនិយោគផ្សារសណ្តែកបានបញ្ជាក់ថា ការងារហ្នឹងលោកបានឲ្យទៅខាងភាស៉ីគេម៉ៅការបន្ត។ ការចង្អៀតមានមែន ហើយចំពោះក្លិនស្អុយ និងការយកភាស៉ីលើសសៀវភៅបន្ទុកចាំគាត់សួរទៅខាងភាស៉ីសិន។

លោក ផេន សុផល អភិបាលនៃគណៈអភិបាលស្រុកបាធាយបានបញ្ជាក់ថា រឿងកកស្ទះធម្មតាទេទីផ្សារ ហើយក្លិនទឹកស្អុយក្នុងលូរទាល់តែយើងរួមគ្នាធ្វើ ទីផ្សារត្រីស្អុយអីចឹងហើយគ្រប់តែផ្សារនឹង លើកលែងតែផ្សារទំនើបទេ ដែលមិនស្អុយនោះ រឿងភាស៉ីយកលើសសៀវភៅបន្ទុកនោះចាំស្រុកសួរទៅខាងភាស៉ីសិន៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


