ព័ត៌មានជាតិ
សម្តេចតេជោ ស្នើក្រុមអ្នកច្បាប់សិក្សាបង្កើតច្បាប់មួយដាក់ទោសចំពោះជនណាដែលថាកម្ពុជាគ្មានរបបប្រល័យពូជសាសន៍
ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន ស្នើក្រុមអ្នកច្បាប់សិក្សាពីលទ្ធភាពក្នុងការដាក់ច្បាប់នៅកម្ពុជា ដែលច្បាប់នេះអាចដាក់ទោសចំពោះជនទាំងឡាយណាដែលថាកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍គឺត្រូវទទួលទោស។
ការស្នើនេះ ត្រូវបានថ្លែងឡើងនាឱកាសម្តេចតេជោ បានអញ្ជើញជាធិបតី ពិធីបិទសន្និសីទស្តីពី “អនាគតប្រទេសកម្ពុជាដែលគ្មានអំពើប្រល័យពូជសាសន៍” ដែលត្រូវបានផ្សព្វផ្សាយជាសកលអំពីដំណើរការនៃសាលាក្តីខ្មែរក្រហមអស់រយៈពេល ១៦ឆ្នាំ ព្រមទាំងភារកិច្ច និង សកម្មភាពការងារសំខាន់ៗ ដែលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដែលបានអនុវត្តក្រោយដំណើរការនៃសវនាការសាលាក្តី នៅសាលយុត្តិតេជោ បញ្ជាការដ្ឋានកងទ័ពជើងគោក នៅព្រឹកថ្ងៃទី ២២ ឧសភា ឆ្នាំ ២០២៤។

សម្តេចតេជោថ្លែងថា៖«ខ្ញុំសូមស្នើអ្នកច្បាប់ទាំងអស់ តើយើងអាចដាក់ច្បាប់នៅប្រទេសកម្ពុជាបានឬអត់សម្រាប់ជនក៏ដោយដែលថាកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍គឺត្រូវទទួលទោស»។ សម្តេចអះអាងថា ការចង់បានច្បាប់នេះដោយផ្អែកទៅលើដំណើរការកាត់ក្តីរបស់សាលាក្តីខ្មែរក្រហម ដែលបានចេញសាលក្រមបញ្ជាក់ថាកម្ពុជាមានរបបប្រល័យពូជសាសន៍។ សម្តេចថា៖«ហេតុអីបានជាខ្ញុំត្រូវហ៊ាននិយាយអ៊ីចឹង ព្រោះសាលក្រមតុលាការមួយដែលចេញថា កម្ពុជាមានរបបប្រល័យពូជសាសន៍ និងមានដំណើរការកាត់ទោសរបបប្រល័យពូជសាសន៍។ អ៊ីចឹង! បើសិនជាតុលាការចេញសាលក្រមបែបនេះបានអះអាងថាកម្ពុជាមានរបបប្រល័យពូជសាសន៍។នៅអឺរ៉ុបក៏មានធ្វើបែបនេះដែរ អ៊ីចឹង!កម្ពុជាគួរមានធ្វើរឿងនេះ»។

ក្នុងន័យនេះ សម្តេចបញ្ជាក់ថា ការស្នើឱ្យចងក្រងជាច្បាប់នេះមិនមែនជាការបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនោះទេ ប៉ុន្តែដើម្បីចៀសវាងអ្នកនយោបាយមួយចំនួនយកទៅបកស្រាយផ្ទុយពីការពិតដើម្បីផលប្រយោជន៍នយោបាយខ្លួន ប៉ុន្តែប៉ះពាល់ដល់ប្រវត្តិសាស្រ្តកម្ពុជា។
សម្តេចសង្កត់ធ្ងន់ថា៖«នេះមិនមែនជាការបំផុតស្មារតីធ្វើការសង្កត់ទៅលើការបញ្ចេញមតិទេ ក៏ប៉ុន្តែកម្ពុជាមានរឿងអាក្រក់បែបនេះ ម្ខាងថ្កោលទោសខ្មែរក្រហម តែម្ខាងទៀតក៏បានថ្កោលទោសចំពោះអ្នកដែលបានផ្តួលរំលំខ្មែរក្រហមដែរ។ អ៊ីចឹង! ខ្ញុំគិតថាល្មមដល់ពេលដែលត្រូវដាក់ច្បាប់ ព្រោះបើមិនអ៊ីចឹងទេពួកអ្នកនយោបាយនៅតែលេងល្បែងនយោបាយដដែលៗដែលធ្វើឱ្យមានច្របូកច្របល់កើតឡើងនៅក្នុងសង្គមរបស់យើង»។

«ដូច្នេះគួរតែមានច្បាប់ បើអ្នកឯងនិយាយថាអត់មានអំពើប្រល័យពូជសាសន៍គឺមានទោសប៉ុន្មាន នេះមិនមែនការហាមឃាត់ការបញ្ចេញទេ ប៉ុន្តែការបញ្ចេញមតិណាដែលគាំពាររបបប្រល័យពូជសាសន៍គួរតែត្រូវមានទោស»។
សម្តេចតេជោ បញ្ជាក់បន្ថែម៕
អត្ថបទ៖ ឡាយ សាមាន

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ