ព័ត៌មានជាតិ
គម្រោងអភិវឌ្ឍន៍ប៉ម នៅសហគមន៍បឹងកាឆាង ជួបកង្វះខាតថវិកា មិនអាចសម្រេចតាមផែនការ
ថ្លែងប្រាប់ «កម្ពុជាថ្មី» នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ នេះ លោកស្រី អ៉ី រីនូ គណៈកម្មាធិការការពារសហគមន៍បឹងកាឆាង បានលើកឡើងថា គម្រោងអភិវឌ្ឍន៍ប៉ម និងកន្លែងទស្សនាត្រីផ្សោតរួមទាំងការរៀបចំទីតាំងបម្រើសេវាទេសចរណ៍ផ្សេងទៀត នៅមិនទាន់លេចចេញជារូបរាងនិងទទួលបានផ្លែផ្កានៅឡើយ ដោយសារខ្វះខាតថវិកាគាំទ្រគម្រោង។

គម្រោងអភិវឌ្ឍសហគមន៍ការពារធនធានធម្មជាតិបឹងកាឆាង តាមផែនការនឹងសម្រេចនៅពាក់កណ្ដាលឆ្នាំ ២០២៤ ឬចុងឆ្នាំ២០២៤ ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ននេះ គម្រោងនៅទ្រឹងមិនទាន់សម្រេចបានជាផ្លែផ្កាដូចការគ្រោងទុក។
សហគមន៍ការពារធនធានធម្មជាតិបឹងកាឆាង គ្រោងរៀបចំប៉មដើម្បីមើលត្រីផ្សោត កន្លែងស្ទូចត្រី និងស្ពានយោល ព្រមទាំងកញ្ចុះអង្គុយចាក់បេតុងនៅក្រោមដើមកោងកាង គួបផ្សំសេវាកម្មដឹកភ្ញៀវទេសចរនិងធ្វើម្ហូបអាហារបម្រើភ្ញៀវនៅលើទូកនៅសហគមន៍ការពារធនធានធម្មជាតិបឹងកាឆាង។
លោកស្រី អ៉ី រីនូ បានឱ្យដឹងថា បានបន្តថា «បច្ចុប្បន្នសម្រាប់គម្រោងនេះ យើងអាចសម្រេចបានត្រឹម ៥០% ប៉ុណ្ណោះ ដោយហេតុថា វាមានបញ្ហាប្រឈមខ្លាំងផ្នែកថវិកា ហើយក៏មិនមានខាងជំនួយណាមកជួយនោះទេ។ ម្យ៉ាងវិញទៀត ប្រសិនបើយើងយកថវិកាបដិភាគនៅក្នុងសហគមន៍ផ្ទាល់យកទៅសាងសង់ ក៏មានតែមួយចំនួនតូច មិនអាចគ្រប់គ្រាន់ដែរ ចឹងទាល់តែមានដៃគូ និងជំនួយពីខាងក្រៅ ទើបគម្រោងអាចដំណើរការទៅបាន»។

គណៈកម្មាធិការការពារសហគមន៍បឹងកាឆាងបានបន្តថា នៅក្នុងសហគមន៍នៅមិនទាន់មានកន្លែងណាដែលទាក់ទាញច្រើនដល់ភ្ញៀវទេសចរ ឬអាចទាក់ចិត្តឱ្យភ្ញៀវមកម្តងហើយចង់មកម្តងទៀត ដូច្នេះសព្វថ្ងៃគឺមានភ្ញៀវទេសចរនៅតាមបណ្ដាខេត្តនានា ក៏ដូចជាអ្នកនៅក្នុងខេត្តផ្ទាល់តិចតួចប៉ុណ្ណោះដែលបានមកលេងកម្សាន្ត សម្រាប់តែថ្ងៃបុណ្យទាន និងថ្ងៃសៅរ៍អាទិត្យ ដែលមកសម្រាកលំហែកាយ និងជួបជុំបែបលក្ខណៈគ្រួសារ។

បើទោះបីជាគម្រោងនេះនៅមិនទាន់អាចសម្រេចបានក៏ពិតមែន ប៉ុន្តែក្នុងនាមជាគណៈកម្មាធិការការពារសហគមន៍បឹងកាឆាង លោកស្រី អ៉ី រីនូ នៅតែរំពឹងយ៉ាងមុតមាំថា នាថ្ងៃខាងមុខលោកស្រីនឹងខិតខំធ្វើយ៉ាងណា បង្កើតកន្លែងទេសចរណ៍បន្ថែមទៀត ដើម្បីអាចទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តឱ្យបានច្រើនកុះករ៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


