ព័ត៌មានជាតិ
តម្លៃដំឡូងជ្វាមានការកើនឡើង ខណៈប្រជាកសិករត្អូញត្អែរពីការប្រមូលផលបានតិចដោយសារអាកាសធាតុក្ដៅ
នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ប្រជាកសិករដែលនិយមដាំដំឡូងជ្វាខួបរដូវប្រាំង និងរដូវវស្សាបានត្អូញត្អែរថា ឆ្នាំនេះអាកាសធាតុរាំងស្ងួតក្តៅខ្លាំងអស់រយ:ពេលជិតកន្លះឆ្នាំ ដែលធ្វើឲ្យដំឡូងជ្វាពុំសូវបានផល ខណៈឈ្មួញមករកទិញច្រើន និងលក់បានតម្លៃខ្ពស់គួរសមក្នុង១គីឡូក្រាមលក់បាន ២០០០ ទៅ ២៥០០រៀល។

អ្នកស្រី គង អូន រស់នៅក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ជាប្រជាកសិករដាំដំឡូងជ្វាបានឱ្យដឹងថា មួយរយៈពេលចុងក្រោយនេះឃើញមានក្រុមឈ្មួញកណ្ដាលបានចុះមកទិញដល់កន្លែងយកទៅចែកចាយតាមទីផ្សារ ដូចជា កំពត ព្រះសីហនុ និងភ្នំពេញផងដែ។ អ្នកស្រីបន្ថែមថា ទោះបីកន្លងមកដំឡូងជ្វាលក់មិនសូវបានថ្លៃ ក៏ប៉ុន្តែពួកគាត់នៅតែបន្តនាំគ្នាដាំដុះមិនអោយផ្ទៃដីនៅទំនេរនោះឡើយ តែមួយរយ:កាលចុងក្រោយនេះ តម្លៃដំឡូងជ្វាបានកំរើកមានទីផ្សារឡើងវិញ និងឱ្យតម្លៃទៅតាមប្រភេទដំឡូង ដូចជាប្រភេទដំឡូងជ្វាសាច់ក្រហម(ពណ៌ការ៉ុត)ក្នុង១គីឡូក្រាមចាប់ពី២០០០(ពីពាន់រៀល) ទៅ ២៥០០(ពីពាន់ប្រាំរយរៀល)ក្នុងមួយគឺឡូក្រាម ដោយឡែកដំឡូងសាច់ ស ក៏មានតម្លៃប្រហាក់ប្រហែលគ្នាផងដែរ។

ប្រជាកសិកនៅក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ បានលើកឡើងថា បើទោះបីជារដូវប្រាំងឆ្នាំនេះនៅតាមតំបន់ភូមិសាស្ត្រនានាទូទាំងប្រទេស ពិសេសភូមិសាស្ត្រខេត្តកែប កំពុងជួបគ្រោះរាំងស្ងួត តែបញ្ហាទាំងនេះពុំបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាកសិករដែលកំពុងដាំដំណាំដំឡូជ្វានោះឡើយ។ ជាងនេះទៅទៀត ក្រៅពីការដាំដុះដំណាំរួមផ្សំ ប្រជាពលរដ្ឋក្នុងតំបន់ខាងលើ ក៏មិនដែលភ្លេចនូវទំនៀមទំលាប់នៃការចិញ្ចឹមសត្វ ដូចជាគោ ជ្រូក មាន់ ទា សម្រាប់លក់យកកំរ៉ៃ ដែលធ្វើឱ្យគ្រួសារនីមួយៗនៅក្នុងតំបន់បានកាន់តែមានជីវភាពធូរធាបានមួយកម្រិតបន្ថែមទៀតផងដែរ៕
អត្ថបទ៖ សឹង រ៉ាត់




-
ព័ត៌មានជាតិ១២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


