Connect with us

ព័ត៌មានជាតិ

កសិករខកចិត្ត តម្លៃ​ដំឡូងជ្វាធ្លាក់​ថ្លៃ​ពី ១ ៣០០ រៀល នៅ​ត្រឹម ៣០០ រៀល ដល់រដូវ​ប្រមូលផល

បានផុស

នៅ

បើទោះបីដល់រដូវកាលប្រមូលផលដំឡូងជ្វាដើម្បីចូលទីផ្សារក៏ដោយចុះ កសិករជាម្ចាស់ចម្ការមួយ​ចំនួន​មិនទាន់ប្រមូល​ផលនោះនៅឡើយបន្តទុកមួយរយៈស្ទើរចង់ខូចមើមដំឡូងទៅហើយ ដោយសារតែដល់រដូវប្រមូលផល ក្រុមឈ្មួញឲ្យតម្លៃថោកបំផុតមិន​នឹកស្មានដល់ ទើបពួកគាត់ទុកចោលមួយរយៈ ដើម្បីស្វែងរកទីផ្សារផ្សេងៗទៀតក្រែងបានរួចថ្លៃដើម។ នេះជាការលើកឡើងពីស្ត្រីជាម្ចាស់ចម្ការម្នាក់នៅស្រុកសំពៅលូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រី្តដដែលបន្តថា ការដាំដំឡូងជ្វានេះបានពីការខ្ចីបុលធនាគារ ដោយចំណាយលើការ ភ្ជួរ ដាំ ថ្លៃថ្នាំ រហូតហុចផល ត្រូវ​ជួល​កម្លាំងពលកម្មជាច្រើន រួមថ្លៃដឹកជញ្ជូនទៀតហើយបានកម្រៃខ្លះៗបានទ្រទ្រង់ជីវភាពគ្រួសារ នេះបើគិតកាលពីឆ្នាំ មុន​និងការប្រមូលផលឆ្នាំនេះកាលពីដើមដៃ។

ខណៈកាលពីប្រមូលផលដើមដៃតម្លៃទីផ្សារបានប្រសើរដោយក្នុង ១ គីឡូក្រាមបានតម្លៃចន្លោះពី ១ ៣០០ រៀលដល់​១៤០០ រៀល។ ដល់ការប្រមូលផលលើកទី២ (ចុងដៃ) ក៏បានធ្លាក់ថ្លៃមិននឹកស្មានដល់គឺ ១ គីឡូក្រាមបានត្រឹមតែ ៣០០ រៀល​​ប៉ុណ្ណោះ ហើយក្នុង ១ តោនឈ្មួញកាត់ចោលដោយមិនគិតថ្លៃអស់ ០៣ តោន ទៀតស្ទើរតែបង្ខំឲ្យពួកគាត់ទុក​ចោលទាំងស្រុងតែម្តង។

ស្រដៀងគ្នានេះដែរ បុរសជាម្ចាស់ចម្ការដំឡូងជ្វា រស់នៅក្នុង ភូមិបួរ ឃុំបួរទូកខាងលិច ក្នុងស្រុកភ្នំព្រឹក គឺលោក រីណា បានរៀបរាប់ក្នុងបទសម្ភាសជាមួយកម្ពុជាថ្មីឲ្យដឹងថា កាលពីដើមឆ្នាំ២០២៣ លោកបានដាំដំឡូងជ្វាលើទំហំផ្ទៃដីត្រឹម ៣​ហិកតាប៉ុណ្ណោះ។

តែការប្រមូលផលបានប្រសើរ ហើយតម្លៃទីផ្សារក៏អាចទទួលយកបាន តាមរយះឈ្មួញមកលើកដល់ចម្ការ ហើយដឹក​យកទៅលក់បន្តនៅប្រទេសវៀតណាម ដោយក្នុង១គីឡូក្រាម លក់បានពី ១ ៣០០ រៀលដល់ ១ ៤០០​ រៀល ក្នុងការប្រមូលផលទី ១នៃដើមឆ្នាំ២០២៣ (ដើមដៃ)។ ស្របតាមទីផ្សារល្អប្រសើរ លោកក៏ចាប់ផ្តើមដាំដំឡូងជ្វានេះ​បង្កើនបន្ថែម​លើទំហ៊ំផ្ទៃដី សរុបជាង ៦ហិកតា នៃរដូវកាល (ចុងដៃ)ក្នុងឆ្នាំដដែលនេះ ហើយបានហុចផលតាមក្តីរំពឹងផងដែរ។

តែមកដល់ពេលនេះ ស្របពេលត្រូវប្រមូលផលតម្លៃទីផ្សារស្ទើរតែគ្មាន លោកបានខកចិត្តយ៉ាងខ្លាំង ដែលមិននឹកស្មានដល់ទាល់តែសោះ ខណៈដែលក្រុមឈ្មួញឲ្យតម្លៃត្រឹមតែ ១ គីឡូក្រាម ៣០០ រៀលប៉ុណ្ណោះ ដោយក្រុមឈ្មួញលើកហេតុផលថា ភាគីវៀតណាមផ្អាកការទទួលយកហើយ មានតែទីផ្សារក្នុងស្រុកប៉ុណ្ណោះ ទើបតម្លៃធ្លាក់ដល់ថ្នាក់នេះ។

លោកក៏ដូចជាម្ចាស់ចម្ការផ្សេងៗទៀត ផ្អាកការប្រមូលផល ទុកចោលមួយរយះសិនដើម្បីរងចាំឲ្យឡើងថ្លៃបន្តិច រហូតដល់មើមដំឡូងចង់ខូចក៏នៅតែតម្លៃដដែល ទើបបង្ខំឲ្យលោកនិងអ្នកដាំផ្សេងទៀតចាប់ប្រមូលតែម្តង។

“ខ្ញុំទុករងចាំមើលសិន មិនទាន់ឆ្លើយតបជាមួយឈ្មួញនោះទេ ខ្ញុំរកមើលទីផ្សារបន្ថែមនៅប្រទេសថៃសិន តែជាលទ្ធផលត្រូវតែបង្ខំចិត្តលក់ក្នុងតម្លៃថោកដដែល ហើយលុយដើមនៅតែជំពាក់គេដដែល”។

កសិករប្រកបរបរដាំដំឡូងជ្វា ក្នុងទឹកដីខេត្តបាត់ដំបងស្នើឲ្យខាងមន្ទីរកសិកម្ម និងមន្ទីរពាក់ព័ន្ធ ជួយរកដំណោះ​ស្រាយទីផ្សារលើកសិផលដំឡូងជ្វាឲ្យបានសមរម្យណាមួយកុំឲ្យធ្លាក់តម្លៃដល់ថ្នាក់នេះពេក ដែលធ្វើឲ្យពួកគាត់ប្រឈមខ្លាំងក្នុងជីវភាពគ្រួសារ។

ជុំវិញករណីខាងលើនេះរហូតមកដល់ម៉ោងនេះ មន្ត្រីកសិកម្មខេត្តមិនបានឆ្លើយតបណាមួយនៅឡើយ​ទេ។ ចំណែកលោក គា ឈុន ដែលជាប្រធានសហគមន៍កសិកម្មខេត្តបានឆ្លើយយ៉ាងខ្លីថា “បើលោកចង់ដឹងពីតម្លៃលោកសួរទៅប្រធានមន្ទីរកសិកម្មទៅ ក្នុងសហគមន៍ខ្ញុំអត់មានដាំដំឡូងជ្វាទេ”៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ៣៤ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម