ព័ត៌មានជាតិ
ក្រុមហ៊ុនផលិតសំបកកង់រថយន្តឈានមុខគេរបស់ចិននឹងសាងសង់រោងចក្រនៅកម្ពុជា និងវៀតណាម
ក្រុមហ៊ុន Mesnac Co., Ltd របស់ចិន បានប្រកាសផែនការក្នុងខែនេះក្នុងការវិនិយោគលើរោងចក្រផលិតរថយន្តថ្មីមួយនៅក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាមដែលជាផែនការពង្រីកការវិនិយោគនៅក្រៅប្រទេសរបស់ខ្លួន ស្របពេលដែលឧស្សាហកម្មផលិតសំបកកង់រថយន្តនេះកំពុងចូលរួមចំណែកដល់ការនាំចេញរបស់កម្ពុជា។
ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនបានអនុម័តផែនការវិនិយោគនៅកម្ពុជាដែលមានតម្លៃសរុប ប្រហែលជិត៤លានដុល្លារអាមេរិក ជាមួយនឹងរយៈពេលសាងសង់ប៉ាន់ស្មានប្រមាណ១៤ ខែខណៈដែរការវិនិយោគនៅប្រទេសវៀតណាមមានទុនវិនិយោគប្រមាណ១៤,៧លានដុល្លារដែលនឹងចំណាយពេលសាងសង់រោងចក្រប្រហែល១៨ខែ។

ក្រុមហ៊ុន Mesnac Co., Ltd. បានប្រកាសថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺ Qingdao Soft Control Mechanical and Electrical Engineering Co., Ltd. នឹងប្រមូលមូលនិធិផ្ទាល់ខ្លួនដើម្បីវិនិយោគ និងសាងសង់រោងចក្រនៅក្នុងប្រទេសកម្ពុជា ដែលដំណើរការដោយក្រុមហ៊ុន Mesnac United Technology (Cambodia) Co. ., Ltd។ទោះជាយ៉ាងណា ទីតាំងជាក់លាក់នៃរោងចក្រថ្មីនៅកម្ពុជាមិនទាន់ត្រូវបានគេប្រកាសនៅឡើយទេ។
ក្រុមហ៊ុនបានលើកឡើងថា៖« MESNAC បានចូលរួមយ៉ាងស៊ីជម្រៅនៅក្នុងឧស្សាហកម្មផលិតសំបកកង់រថយន្តអស់រយៈពេលជាច្រើនឆ្នាំ ដោយប្រមូលផ្តុំនូវចំណេះដឹងវិជ្ជាជីវៈយ៉ាងជ្រាលជ្រៅ និងបទពិសោធន៍ផលិតកម្មដ៏ទូលំទូលាយ»។

«ការវិនិយោគលើការសាងសង់រោងចក្រទាំងពីរនេះគឺជាជំហានដ៏សំខាន់មួយសម្រាប់ MESNAC ក្នុងការជំរុញបន្ថែមទៀតនូវយុទ្ធសាស្ត្រអន្តរជាតិនីយកម្មរបស់ខ្លួន។ វានឹងផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មផលិតផលសំបកកង់រថយន្តដែលបានធ្វើមូលដ្ឋានីយកម្ម បំពេញតម្រូវការទីផ្សារក្រៅប្រទេសកាន់តែប្រសើរ ពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការដោះស្រាយជាមួយឧបសគ្គពាណិជ្ជកម្មអន្តរជាតិ និងមានសារៈសំខាន់យ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវការប្រកួតប្រជែងរបស់ខ្លួន»។
បច្ចុប្បន្ននេះ នៅកម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្ដចំនួន ៣ កំពុងដំណើការផលិតដូចជា ក្រុមហ៊ុន General Tires Technology (Cambodia) Co., Ltd ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ក្រុមហ៊ុន Sailun Group Co Ltd ប្រតិបត្តិការតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺក្រុមហ៊ុន Cart Tire Co Ltd ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស Qi Lu (Cambodia) ក្រុងបាវិត នៃខេត្តស្វាយរៀង និងក្រុមហ៊ុនផលិតសំបកកង់ធំទីបីគឺ Qingdao Doublestar Group មានទីតាំងនៅខេត្តក្រចេះ ដោយសហការជាមួយក្រុមហ៊ុន UBE Development Co Ltd ខណៈដែលរោងចក្រផលិតសំបកកង់រថយន្តមួយចំនួនទៀតកំពុងសាងសង់។

យោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឲ្យដឹងថា នៅក្នុងរយៈពេល៥ខែ នៃឆ្នាំ២០២៤នេះ ការនាំចេញសំបកកង់រថយន្តមានតម្លៃ៣០៨,៧៦លានដុល្លារកើនឡើងជាង២០៧ លានដុល្លារឬ២០៤ភាគរយធៀបនឹងរយៈពេលដដែលកាលពីឆ្នាំ២០២៣ដែលមានទឹកប្រាក់តែជាង១០១លានដុល្លារ ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៣ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


