ព័ត៌មានជាតិ
តើការប្រឌិតព័ត៌មាន នឹងប្រឈមទោសទណ្ឌបែបណា?
ការប្រឌិតព័ត៌មាន ឬព័ត៌មានក្លែងក្លាយ នៅតែបន្តកើតមានជាហូរហែ ដែលធ្វើឱ្យមហាជនមានការភាន់ច្រឡំ និងបង្កឱ្យមានភាពវឹកវរ ក្នុងសង្គម។ តើការប្រឌិតព័ត៌មាន នឹងប្រឈមទោសទណ្ឌបែបណា?

ការបោះពុម្ពផ្សាយនូវព័ត៌មានផ្លូវការ ដូចជា សេចក្តីថ្លែងការណ៍ ការប្រជុំ កំណត់ហេតុប្រជុំប្តូររបាយការណ៍ណាមួយ។ល។ មិនអាចត្រូវផ្តន្ទាទោសបានឡើយ ប្រសិនបើការផ្សាយនោះមានលក្ខណៈសមស្របតាមសភាពពិតពេញលេញ ឬសេចក្តីសង្ខេបត្រឹមត្រូវតាមរឿងពិត។ ដោយឡែក ពាក់ព័ន្ធទៅនឹងទិដ្ឋភាពច្បាប់ ដែលកំណត់នៅក្នុងក្រមព្រហ្មទណ្ឌមាត្រា៤៩៤ ការញុះញង់ ដែលសម្តែងចេញតាមរយៈសម្តី សំណេរ ឬគំនូរ ហើយផ្សព្វផ្សាយគ្រប់មធ្យោបាយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៤លានរៀល ប្រសិនបើការញុះញង់នេះគ្មានប្រសិទ្ធភាពទេ។
តាមមាត្រា៤៩៧ នៃក្រមព្រហ្មទណ្ឌ អំពើញុះញង់ប្រព្រឹត្តតាមផ្លូវសារត័ត៌មាន បទល្មើសដែលមានចែងក្នុងផ្នែកនេះ ស្ថិតនៅក្រោមបទប្បញ្ញាត្តិនៃច្បាប់ស្តីពីរបបសារព័ត៌មាន។ នៅក្នុងច្បាប់ស្តីពី របបសារព័ត៌មាន មាត្រា១០ ជនណាម្នាក់ដែលយល់ថាអត្ថបទណាមួយ ទោះជាសរសេរបញ្ឆិតបញ្ឆៀងក៏ដោយ រូបគំនូរ ឬរូបថតណាមួយនៃសារព័ត៌មានណាមួយដែលមានលក្ខណៈខុសពីការពិត ធ្វើឱ្យខូចខាតដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្លួន មានសិទ្ធិទាមទារឱ្យសារព័ត៌មាននោះធ្វើការកែតម្រូវ ឬមានសិទ្ធឆ្លើយតប និងធ្វើបណ្តឹងពីបទបរិហាកេរិ៍្ត ពីបទមួលបង្កាច់ ឬពីបទជេរប្រមាថ ចំពោះការប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្លួន។

ចំពោះករណីដែលពាក់ព័ន្ធដល់បុគ្គលសាធារណៈ គ្រប់ការពោលអះអាង ឬការទម្លាក់កំហុស ដែលអ្នកសារព័ត៌មាន យកមកចុះផ្សាយដោយផ្ទាល់ ឬក៏យកមកចុះផ្សាយបន្តខុសពីការពិត ក្នុងគោលបំណងបំផ្លាញបុគ្គលសាធារណៈនោះ គឺជាការមួលបង្កាច់ដែលច្បាប់ហាមឃាត់។ បើតុលាការរកឃើញថា ការផ្សាយណាមានលក្ខណៈខុសពីការពិតតាមបណ្តឹងរបស់ដើមបណ្តឹងរដ្ឋប្បវេណី តុលាការអាចបង្គាប់ឱ្យសារព័ត៌មាននោះ ចុះផ្សាយនូវការកែតម្រូវ ឬសងជំងឺចិត្ត ឬចុះផ្សាយកែតម្រូវផង និងបង់ប្រាក់សងជំងឺចិត្តផង។ លើសពីនេះ តុលាការអាចផ្តន្ទាទោសពិន័យជាប្រាក់ពី ១លានរៀល ទៅ ៥លានរៀល ទៀតក៏បាន។
ច្បាប់ដដែលបានចែងថា សារព័ត៌មានទាំងអស់ មិនត្រូវបោះពុម្ពផ្សាយនូវអ្វីដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ដោយញុះញង់ដោយផ្ទាល់ឱ្យមនុស្សម្នាក់ ឬច្រើនអ្នកប្រព្រឹត្តអំពើហិង្សារ។ ការប្រព្រឹត្តបទល្មើសដែលមានចែងខាងលើនេះ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១លានរៀល ទៅ ៥លានរៀល។ រីឯ ការបោះពុម្ពផ្សាយ ឬផ្សាយបន្តនូវព័ត៌មានដែលបណ្តាលឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងស្ថិរភាពនយោបាយ។ និយោជក និពន្ធនាយក ឬអ្នកនិពន្ធអត្ថបទអាចត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥លានរៀល ទៅ ១៥លានរៀល ដោយមិនទាន់គិតដល់ការផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌ។

លើសពីនេះ សារព័ត៌មានមិនត្រូវបោះពុម្ពផ្សាយ ឬផ្សាយបន្តការមិនពិតដែលជាការជេរប្រមាថ ការមើលងាយស្ថាប័នជាតិ។ ការផ្សាយបែបនេះ អាចត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ២លានរៀល ទៅ ១០លានរៀល។ ចំណែក មាត្រា១៤ នៃច្បាប់នេះ សារព័ត៌មាន មិនត្រូវបោះពុម្ពផ្សាយនូវអ្វីដែលប៉ះពាល់ដល់ប្រពៃណីល្អរបស់សង្គមជាតិ ជាអាទិ៍ ពាក្យអសុរោះ ពាក្យដែលពិពណ៌នាចំៗ អំពីសកម្មភាពរួមរក្ស រូបគំនូរ ឬរូបថត ដែលបង្ហាញនូវកេរ្តិ៍ភេទ ឬរូបអក្រាត លើកលែងតែទិសដៅសម្រាប់អប់រំចេញ។ ព្រមទាំង រូបភាពដែលប្រមាថមើលងាយប្រៀបធៀបមនុស្សទៅនឹងសត្វតិរច្ឆាន។ ការរំលោភលើមាត្រានេះ អាចត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១លានរៀល ទៅ ៥លានរៀល៕
អត្ថបទ៖ គេន ម៉ាលិះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


