Connect with us

ព័ត៌មានជាតិ

មន្ទីរព័ត៌មានខេត្តបាត់ដំបង ចុះផ្សព្វផ្សាយពីការទប់ស្កាត់់ និងលុបបំបាត់ព័ត៌មាន​ក្លែងក្លាយក្នុងមូលដ្ឋាន

បានផុស

នៅ

“និយាយថាទេ ចំពោះព័ត៌មាន ក្លែងក្លាយ” គឺជាពាក្យដែលមន្ទីរព័ត៌មានខេត្តបាត់ដំបង បានតាំងបង្ហាញដល់សាធារណជន ក៏ដូចជាប្រជាពលរដ្ឋឲ្យបានយល់ដឹង នៅក្នុងយុទ្ធនាការផ្សព្វផ្សាយដោយក្រុមការងាររបស់មន្ទីព័ត៌មានខេត្ត ដើម្បីពង្រឹងសុវត្ថិភាពព័ត៌មាន ទូទាំងខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្ត បានសង្កេតឃើញថា គ្រប់ប្រភេទនៃព័ត៌មានក្លែងក្លាយសុទ្ធតែមានឥទ្ធិពល​មកលើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សង្គម សេដ្ឋកិច្ច និងនយោបាយ ហើយព័ត៌មានក្លែងក្លាយក៏អាចបង្កអស្ថិរភាព បង្កើតអំពើហិង្សា ដែលបណ្តាលឲ្យកើតមានអរិភាពសង្គម ធ្វើឲ្យប្រជាពលរដ្ឋបាត់ទំនុកចិត្តលើថ្នាក់ដឹកនាំ និងនាំឲ្យមានការបែកបាក់សាមគ្គីក្នុងសង្គមជាដើម។

បើតាមលោក សុវណ្ណ វិទិត្យា យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលដៅពង្រីកវិសាលភាពនៃការយល់ដឹងឲ្យដល់ស្រទាប់មហាជន ជាពិសេសសិស្សានុសិស្ស និងប្រជាពលរដ្ឋនៅតាមទីប្រជុំជន និងក្នុងមូលដ្ឋាន តាមបណ្តាស្រុកដាច់ស្រយាលដើម្បីលើកកម្ពស់ ការយល់ដឹងសាធារណៈ អំពីគ្រោះថ្នាក់ និងផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ។ ដើម្បីឲ្យមហាជន និងប្រជាពលរដ្ឋទាំងអស់ជឿជាក់បាន មន្ទីរព័ត៌មានក៏បានណែនាំដល់ប្រជាពលរដ្ឋឲ្យតាមដាននូវព័ត៌មាន ដែលផ្សាយដោយស្ថាប័នជាតិ ដូចជា ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ ក្រសួងព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងអាជ្ញាធរតាមបណ្តារាជធានីខេត្តជាមុន បន្ទាប់ពីធ្វើការចែករំលែកព័ត៌មានបន្ត។

យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ បានរៀបចំដោយមន្ទីរព័ត៌មានខេត្តបាត់ដំបង ក្រុមការងារ មន្ទីរព័ត៌មាន បានចុះផ្សព្វផ្សាយផ្ទាល់ដល់ទីប្រជុំជន បណ្តាទីផ្សារធំៗ និងតាមបណ្តាស្រុកនានា ក្នុងខេត្តបាត់ដំបង និងមានចែកជូននៅខ័ត្របណ្ណនានា អប់រំអំពីអ្វីជាព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ ផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ និងការចូលរួមរបស់សាធារណជន ក្នុងការលប់បំបាត់ព័ត៌មានក្លែងក្លាយ និងមានចាក់ស្ប៉តអប់រំស្តីពីព័ត៌មានក្លែងក្លាយ តាមឧឃោសន ស័ព្ទ និងប្រព័ន្ធផ្សព្វផ្សាយរបស់មន្ទីរជាដើមផង៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម