ព័ត៌មានជាតិ
បែបបទ នីតិវិធី និងវិធានថ្មីពាក់ព័ន្ធនឹងការងាររបស់រដ្ឋសភា ត្រូវបានអនុម័តឱ្យប្រើជាផ្លូវការ
បែបបទ នីតិវិធី និងវិធានថ្មីដែលពាក់ព័ន្ធនឹងការងាររបស់រដ្ឋសភា ដូចជា ការតាំងសំណួរ ចម្លើយ ការបំភ្លឺនៅរដ្ឋសភា ព្រមទាំងបែបបទការងារ និងការចុះបំពេញបេសកកម្មរបស់គណៈកម្មការនានានៃរដ្ឋសភា ត្រូវបានអនុម័តឱ្យប្រើជាផ្លូវការ។

នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ក្រោមវត្តមានដឹកនាំរបស់សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភា បានសម្រេចអនុម័តយល់ព្រមលើលិខិតបទដ្ឋានគតិយុត្តចំនួន៣ដាច់ដោយឡែកពីគ្នា គឺរួមមាន ១) សេចក្តីសម្រេចស្តីពីបែបបទ នីតិវិធី និងវិធាននៃការតាំងសំណួរ ចម្លើយ និងការបំភ្លឺនៅរដ្ឋសភា ២) សេចក្តីសម្រេចស្តីពីបែបបទ និងនីតិវិធីនៃការចុះបំពេញបេសកកម្មរបស់គណៈកម្មការនានានៃរដ្ឋសភា និង៣) សេចក្តីសម្រេចស្តីពីបែបបទការងាររបស់គណៈកម្មការនានានៃរដ្ឋសភា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។
សេចក្តីសម្រេចស្តីពីបែបបទ នីតិវិធី និងវិធាននៃការតាំងសំណួរ ចម្លើយ និងការបំភ្លឺនៅរដ្ឋសភា គឺមានគោលបំណងកំណត់អំពីបែបបទ នីតិវិធី និងវិធាននៃការតាំងសំណួរ ចម្លើយ និងការបំភ្លឺនៅរដ្ឋសភា ដូចមានចែងក្នុងមាត្រា៨៩ថ្មី មាត្រា៩៦ មាត្រា៩៧ នៃរដ្ឋធម្មនុញ្ញ និងប្រការ៣២ ប្រការ៣៣ថ្មី (ពីរ) ប្រការ៣៤ថ្មី ប្រការ៣៥ថ្មី (មួយ) នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។ សេចក្តីសម្រេចនេះ មិនអនុវត្តចំពោះញត្តិបន្ទោសដែលមានចែងក្នុងមាត្រា៩៨ថ្មី(មួយ) នៃរដ្ឋធម្មនុញ្ញ និងប្រការ៣៥ថ្មី (មួយ) នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាទេ។ ការតាំងសំណួរ ចម្លើយ និងការបំភ្លឺនៅរដ្ឋសភា ត្រូវធ្វើតាម រយៈប្រធានរដ្ឋសភា ជូននាយករដ្ឋមន្ត្រី ហើយតំណាងរាស្ត្រមានសិទ្ធិដាក់សំណួរដល់រាជរដ្ឋាភិបាល ដោយសំណួរនេះត្រូវសរសេរជាលាយលក្ខណ៍អក្សរជូននាយករដ្ឋមន្ត្រី តាមរយៈប្រធានរដ្ឋសភា។

ចំណែក សេចក្តីសម្រេចស្តីពីបែបបទ និងនីតិវិធីនៃការចុះបំពេញបេសកកម្មរបស់គណៈកម្មការនានានៃរដ្ឋសភា គឺមានបំណងកំណត់អំពីបែបបទ និងនីតិវិធីនៃការចុះបំពេញបេសកកម្មរបស់គណៈកម្មការនានារដ្ឋសភា ដើម្បីអនុវត្តឱ្យបានត្រឹមត្រូវនូវបញ្ញត្តិនៃរដ្ឋធម្មនុញ្ញកម្ពុជា បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រ និងលិខិតបទដ្ឋាន គតិយុត្តនានារបស់រដ្ឋសភា ក្នុងការចុះបំពេញបេសកកម្មរបស់គណៈកម្មការនានានៃរដ្ឋសភា ដើម្បីសិក្សា ស្វែងយល់ និងប្រមូលព័ត៌មានពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវរបស់ខ្លួននៅតាមក្រសួងស្ថាប័ននានាចំណុះរាជរដ្ឋាភិបាល និងថ្នាក់រាជធានីខេត្ត។

ដោយឡែក គោលបំណងនៃសេចក្តីសម្រេចស្តីពីបែបបទការងាររបស់គណៈកម្មការនានានៃរដ្ឋសភា គឺដើម្បីកំណត់អំពីបែបបទការងាររបស់គណៈកម្មការនានានៃរដ្ឋសភា។ គណៈកម្មការនានារដ្ឋសភា ត្រូវពិនិត្យសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ដែលគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានប្រគល់ជូនតាមបែបបទ និងនីតិវិធី ជាអាទិ៍៖ បើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ កិច្ចពិគ្រោះយោបល់របស់គណៈកម្មការ និងបើកកិច្ចប្រជុំគណៈកម្មការជាមួយម្ចាស់សេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ជាដើម៕

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


