ព័ត៌មានជាតិ
កម្ពុជា ប្តេជ្ញាបង្កើនបញ្ជូនយោធិននារី នៅក្នុងបេសកកមម្មថែរក្សាសន្តិភាពពិភពលោក
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងលោក Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៤ បានជួបពិភាក្សាគ្នាពាក់ព័ន្ធការបញ្ជូនកម្លាំងទ័ពកម្ពុជា ក្នុងបេសកកម្មថែរក្សាសន្តិភាពពិភពលោក។
បើតាមមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ក្នុងជំនួបនោះលោក សែម សុវណ្ណនី លើកឡើងថា បច្ចុប្បន្ន កម្ពុជាកំពុងមានភាពលេចធ្លោក្នុងការបញ្ជូនមេកងជានារី ចំនួន៣នាក់ ទៅកាន់តំបន់បេសកកម្ម រួមមាន សាធារណរដ្ឋអាហ្រ្វិកកណ្តាល លីបង់ និងស៊ូដង់ខាងត្បូង។ ទន្ទឹមនោះ អាត្រាក្នុងការបញ្ជូនកងកម្លាំងជានារីរបស់កម្ពុជាទៅតំបន់បេសកកម្ម មានប្រមាណ ១៧.២% ខណៈលោកក៏បានប្តេជ្ញាបន្តបង្កើនចំនួនយោធិននារីបន្ថែមផងដែរ។

បើតាមលោក សែម សុវណ្ណនី ក្នុងឆ្នាំ២០០៦ កម្ពុជា ចាប់ផ្តើមបោះជំហានទៅមុខដោយការបញ្ជូនកងកម្លាំងទៅកាន់សាធារណរដ្ឋស៊ូដង់លើកដំបូង ហើយឆ្នាំ២០២៤នេះ មានរយៈពេល១៨ឆ្នាំ ក្នុងបេសកកម្មរក្សាសន្តិភាពរបស់ អសប កម្ពុជា បានបញ្ជូនកងកម្លាំងសរុប ៩៥៧៩នាក់ ក្នុងនោះ នារី ៨១៨នាក់ ទៅកាន់ប្រទេសចំនួន១០ និង១២បេសកកម្ម។
ជាការឆ្លើយតបលោក Jean-Pierre Lacroix បានថ្លែងថា នេះមិនមែនជាលើកទី១ឡើយ ដែលលោកមានជំនួបទ្វេភាគីជាមួយ លោក សែម សុវណ្ណនី ហើយបន្ទាប់ពីជំនួបនីមួយៗ តែងតែទទួលបានផ្លែផ្កាល្អ ក្នុងកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងកម្ពុជា។

ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណជាថ្មីម្តងទៀត ចំពោះកម្ពុជាដែលបានបរិច្ចាគកម្លាំងក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ អ.ស.ប.។ ជាពិសេស ក៏បានឃើញពីការចូលរួមមិនត្រឹមតែពីសំណាក់បុរសទេ គឺពីសំណាក់យោធិននារី ក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិទៅកាន់ប្រទេសមួយចំនួនផងដែរ។
លោកថ្លែងថា៖« ការចូលរួមរបស់កងកម្លាំងមួកខៀវកម្ពុជានៅតំបន់ខ្លះ គឺមិនងាយស្រួលនោះទេ ហើយតំបន់ខ្លះក៏ប្រឈមនឹងការលំបាកផងដែរ»។
លោកក៏បានសម្តែងនូវការកោតសរសើរចំពោះភាពជោគជ័យរបស់កម្ពុជា ដែលបានប្រែក្លាយខ្លួនពីប្រទេសដែលទទួលវត្តមានអង្គការសហប្រជាជាតិ មកជាប្រទេសដែលបញ្ជូនកម្លាំងចូលរួមយ៉ាងសកម្មនៅក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដោយបានចែករំលែកនូវជំនាញវិជ្ជាជីវៈនៅក្នុងការអនុវត្ត ជាពិសេសក្នុងភារកិច្ចបោសសម្អាតមីន និងកម្ទេចគ្រាប់មិនទាន់ផ្ទុះ៕
អត្ថបទ៖ ឡាយ សាមាន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


