ព័ត៌មានជាតិ
លោក សែម រតនា៖ កម្ពុជា នៅតែបញ្ជូនទ័ពមួកខៀវទៅថែរក្សាសន្តិភាព ទោះជួបការប៉ះទង្គិចប្រដាប់អាវុធ ជំងឺកាចសាហាវ
ឧត្ដមសេនីយ៍ទោ សែម រតនា អនុប្រធានទី១គណៈកម្មការជាតិនិងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព អះអាងថា រដ្ឋាភិបាលកម្ពុជា ដាក់ចេញកម្មវិធីនយោបាយជាអាទិភាព ក្នុងការបន្តបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ដើម្បីរួមចំណែកជាមួយសហគមន៍អន្តរជាតិ ស្វែងរកសន្តិភាពជូនប្រទេសដទៃលើពិភពលោក ដែលប្រជាជនកំពុងតែរងគ្រោះរងទុក្ខលំបាកព្រោះសង្គ្រាម។ ជាក់ស្ដែង បើទោះបីជាជួបការប៉ះទង្គិចប្រដាប់អាវុធ និងជំងឺកាចសាហាវ ក៏កម្ពុជា នៅតែបញ្ជូនកងទ័ពមួកខៀវក្នុងគោលដៅថែរក្សាសន្តិភាព និងមនុស្សធម៌។

ថ្លែងក្នុងពិធីជូនដំណើរកងទ័ពមួកខៀវកម្ពុជាប្ដូរវេនចំនួន២៤៤រូប ទៅបំពេញបេសកកម្មនៅអាហ្វ្រិកកណ្ដាល នាព្រឹកថ្ងៃទី១០ ខែកក្កដា នេះ ឧត្ដមសេនីយ៍ទោ សែម រតនា សង្កត់ធ្ងន់ដូច្នេះ៖« ទោះបីស្ថានការណ៍សន្តិសុខក្នុងតំបន់បេសកកម្ម ដែល កម្លាំងរក្សាសន្តិភាពកម្ពុជាឈរជើងបាន នឹងកំពុងប្រឈមជារៀងរាល់ថ្ងៃ ជាលក្ខណៈប្រពៃណីផង “Traditional Security” និងមិនប្រពៃណីផង “Non- Traditional Security” ដែលបង្កឡើងដោយតួអង្គមិនមែនរដ្ឋ ការ ប្រយុទ្ធប៉ះទង្គិចគ្នារវាង ក្រុមប្រដាប់អាវុធនានា ការវាយប្រហារ ពួនស្ទាក់ ឬគ្រោះថ្នាក់ដោយជំងឺឆ្លង និងជំងឺកាចសាហាវនានាក្តី ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តបរិច្ចាគកម្លាំងចូល រួមបេសកកម្មរក្សាសន្តិភាពអង្គការ សហប្រជាជាតិ ដើម្បីរួមវិភាគទានដល់កិច្ច ប្រឹងប្រែងរបស់សហគមន៍ អន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ និងមនុស្សធម៌នៅលើសកលលោក។ »។

អនុប្រធានទី១ នៃគណៈកម្មការកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ ឧត្ដមសេនីយ៍ទោ សែម រតនា ថែមទាំងអះអាងទៀតថា កម្ពុជា បានរួមវិភាគទានក្នុងបុព្វហេតុសន្តិភាព ស្ថិរភាព ចូលរួម ប្រយុទ្ធដោះស្រាយ បញ្ហាប្រឈមនានានៅលើពិភពលោក តាមរយៈការចូលរួមកិច្ចប្រជុំវេទិកានានា ទាំងក្នុងក្របខណ្ឌតំបន់ និង អន្តរជាតិ សំដៅចែករំលែកបទពិសោធន៍ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងឡាយដែលពិភពលោកកំពុងជួបប្រទះ ដូចជា ប្រឆាំងនឹង ភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការប្រែប្រួលអាកាសធាតុ ការជួញដូរគ្រឿង ញៀន និងជំងឺឆ្លង ។ល។

បើតាមរបាយការណ៍របស់ ឧត្តមសេនីយ៍ឯក ហួត គឹមសាន្ត អគ្គនាយករង មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ឱ្យដឹងថារយៈពេល១៩ឆ្នាំ ចាប់ពីឆ្នាំ២០០៦ ដល់បច្ចុប្បន្នកម្ពុជា បានបញ្ជូនកងទ័ពមួកខៀវចំនួន១០ ១៩១នាក់ ក្នុងនោះនារីចំនួន៩៤៦នាក់ ចេញទៅទៅកាន់ប្រទេសចំនួន១០ ក្នុងតំបន់បេសកកម្មចំនួន១២ ដូចជា ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ឆាដ សាយប្រឺស ស៊ីរី ម៉ាលី អាហ្រិ្វកកណ្តាល យេមែន និងកុងហ្គោ លើជំនាញបោសសំអាតមីន អាវុធហត្ថ ពេទ្យកម្រិត២ កម្ទេចគ្រាប់មិនទាន់ផ្ទុះ វិស្វកម្មព្រលានយន្តហោះ វិស្វកម្មសំណង់ផ្តេក-បញ្ឈរ នាយទាហានសេនាធិការ និងសង្កេតការណ៍។

អ្នកសម្របសម្រួលអង្គការប្រជាជាតិប្រចាំកម្ពុជា Joseph Scheuer ចាត់ទុកសកម្មភាពរបស់កម្ពុជា ក្នុងការបន្តបញ្ជូនកងទ័ពមួកខៀវទៅថែរក្សាសន្តិភាព ជាពេលនេះ ថាជាការបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរក្សាស្មារតីនៃធម្មនុញ្ញអង្គការសហប្រជាជាតិ សន្តិភាព សេចក្តីថ្លៃថ្នូរ និងវិបុលភាពសម្រាប់ទាំងអស់គ្នា។

ក្នុងនាមអង្គការសហប្រជាជាតិ លោក Joseph Scheuer ក៏អំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការជំរុញរបៀបវារៈសន្តិភាព និងសន្តិសុខ អន្តរជាតិ តាមរយៈការចូលរួមយ៉ាងសកម្ម បេសកកម្មរក្សាសន្តិភាព និងសន្តិសុខ និងការរួមចំណែកយ៉ាងសំខាន់ក្នុង របស់អង្គការសហប្រជាជាតិ។

គួរឱ្យដឹងដែរថា គិតមកដល់ឆ្នាំ២០២៥នេះ កងទ័ពមួកខៀវកម្ពុជាបានស្លាប់ចំនួន១៣រូប ខណៈអ្នកធ្លាប់រងរបួសមាន ១៦រូប អំឡុងពេលបំពេញបេសកកម្មនៅតាមតំបន់គោលដៅផ្សេងៗ៕
ដោយ៖ង៉ិល ណារ៉ាត់




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


