ព័ត៌មានជាតិ
នារីវ័យក្មេងរូបស្រស់ម្នាក់ ត្រូវឃាតក អារ.ក សម្លាប់
នារីវ័យ២២ឆ្នាំម្នាក់ជាបុគ្គលិកបម្រើការងារនៅកាស៊ីណូក្នុងក្រុងប៉ោយប៉ែត ត្រូវឃាតកមិនស្គាល់មុខ អារកសម្លាប់ក្នុងបន្ទប់ជួលយ៉ាងសាវហាវព្រៃផ្សៃ។
ករណីឃាតកម្មនេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ក្នុងបន្ទប់ជួលក្បែរមន្ទីរពេទ្យ នាគទិព្វ២ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះមានឈ្មោះ ហួន ស្រី អាយុ២២ឆ្នាំ ជាបុគ្គលិកបម្រើការងារក្នុងកាស៊ីណូមួយម្តុំនាគទិព្វ២ ផ្នែក SlotSuper Machine ។
ប្រភពមួយបានឲ្យដឹងថា ជនរងគ្រោះប្រហែលបានស្លាប់តាំងពីព្រឹកមកម្ល៉េះ ព្រោះល្ងាចហើយទើបដឹង ពេលមានមនុស្សទៅគោះទ្វារបន្ទប់ជួលនោះ។
សមត្ថកិច្ច ក្រុងប៉ោយប៉ែតកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីស្រាវជ្រាវ និងកំណត់មុខសញ្ញា ឈានដល់ចាប់ខ្លួនជនសង្ស័យ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
អត្ថបទ ៖ វ៉ាន់ ណាង






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


