Connect with us

ព័ត៌មានជាតិ

សម្តេចធិបតី៖ ព្រែកជីកហ្វូណនតេជោ យកលំនាំតាមព្រែកជីកបុព្វបុរសខ្មែរជាង២ពាន់ឆ្នាំមុន

បានផុស

នៅ

“គម្រោងព្រែកជីកហ្វូណនតេជោ” មិនត្រឹមតែជាហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ដែលអាចជួយសម្រួលទៅដល់ការដឹកជញ្ជូន និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តវាក៏មានលក្ខណៈពិសេសដែលភ្ជាប់ជាមួយនឹងលក្ខណៈភូមិសាស្រ្ត និងប្រវត្តិសាស្រ្ត ស្របជាមួយនឹងចក្ខុវិស័យបុព្វបុរសខ្មែរយើងកាលពី ២០០០ឆ្នាំមុន នាសម័យហ្វូណន។
នេះជាការថ្លែងឡើងរបស់នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធី“បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ” ដែលជាថ្ងៃប្រវត្តិសាស្រ្តថ្មីមួយទៀតរបស់កម្ពុជា ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចធិបតី បានលើកឡើងពីសារៈសំខាន់នៃគម្រោងនេះ ដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យនៃអាណាចក្រនគរភ្នំបុរាណ ដែលជារដ្ឋដំបូងបង្អស់របស់កម្ពុជា ដែលត្រូវបានបង្កើតឡើងនៅសតវត្សទី១ ដែលការសាងសង់ប្រឡាយរបស់ព្រះរាជាណាចក្រ ក្នុងគោលបំណងលើកកម្ពស់វិស័យកសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម និងភស្តុភារ។ ការកសាងព្រែកជីកនាពេលនោះ បង្ហាញពីមានភាពរឹងមាំរបស់កម្ពុជា ជាចក្រភពមួយដែលមានមូលដ្ឋានសេដ្ឋកិច្ចខ្លាំងក្លា។
ព្រែកជីកនេះ មិនត្រឹមតែបម្រើឱ្យពាណិជ្ជកម្មអន្តរជាតិនោះទេ ប៉ុន្តែក៏ជាការធានានូវប្រព័ន្ធស្រោចស្រពធារាសាស្រ្តរបស់យើង ដែលជួយជំរុញកសិកម្ម ស្រដៀងនៅបណ្តាព្រែក ប្រឡាយ ជំនាន់អាណាចក្រនគរភ្នំ ដែលរៀបចំសម្រាប់ជំរុញកសិកម និងពាណិជ្ជកម្ម។

សម្តេចធិបតី បញ្ជាក់ថា៖«តាមរយៈការតភ្ជាប់គម្រោងនេះ ជាមួយនឹងអតីតកាល ២០០០ឆ្នាំមុន ដែលចក្ខុវិស័យរបស់បុរព្វបុរសយើង ឃើញថាសារៈសំខាន់នៃការតភ្ជាប់ប្រព័ន្ធប្រឡាយ ព្រែក បើកនូវគមនាគមន៍ផ្លូវទឹកជាចំណុចខ្លាំងមួយសម្រាប់លើកតម្កើងអាណាចក្រនាពេលនោះ»។

ជាមួយគ្នានេះ សម្តេច ស្នើដល់បងប្អូនប្រជាពលរដ្ឋកុំឱ្យមានការមន្ទិលសង្ស័យ ពោលបើ២ពាន់ឆ្នាំមុនព្រែកជីកនេះបានផ្តល់ផលប្រយោជន៍ធំទៅដល់អាណាចក្រហ្វូណន ២ពាន់ឆ្នាំក្រោយ ព្រែកជីកនៅតែផ្តល់នូវកម្លាំងសេដ្ឋកិច្ចជាតិ។
ផ្អែកតាមទិដ្ឋភាពប្រវត្តិសាស្រ្ត លំនាំរបស់ដូនតា ពីមុនព្រែកជីកហ្វូណនដែលតភ្ជាប់ពីអង្គរបុរី ទៅកំពង់ផែអូរកែវ មានទំហំទទឹងត្រឹមតែ ៣០ម៉ែត្រ បណ្តោយ​៨០គីឡូម៉ែត្រ។ ប៉ុន្តែព្រែកជីកនេះ ត្រូវបានពង្រីកទទឹង ១០០ម៉ែត្រ បណ្តោយ ១៨០ គីឡូម៉ែត្រ ហើយជម្រៅកន្លែងខ្លះរហូតដល់ ៣០ ម៉ែត្រ ដោយសារបច្ចេកវិទ្យារីកចម្រើន ប៉ុន្តែចក្ខុវិស័យដូចគ្នា។

សម្តេចធិបតី មានប្រសាសន៍ថា៖«ទ្រង់ទ្រាយធំជាងមុន ប៉ុន្តែបុព្វហេតុមិនខុសពី ២០០០ឆ្នាំមុនទេ គឺធ្វើប្រព័ន្ធនេះដើម្បីលើកកិត្យានុភាពឯករាជភាព អធិបតេយ្យភាព ​និងភាពរីកចម្រើនរបស់កម្ពុជា»។
គួរជម្រាបថា ដើម្បីជាការគាំទ្រ និងអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកជាប្រវត្តិសាស្ត្រនេះ ព្រឹត្តិការណ៍អមជាច្រើនក៏ត្រូវបានរៀបចំនៅទូទាំងប្រទេសយ៉ាងអធិកអធម។  

គ្រប់រដ្ឋបាលរាជធានី-ខេត្តទាំង២៥ បានរៀបចំនូវទីកន្លែងសម្រាប់រៀបចំពិធីអបអរសាទរ ដោយមានការរៀបចំការអុជកាំជ្រួច និងការសម្ដែងទស្សនីយអបអរសាទរនានាដែលពាក់ព័ន្ធនឹងអត្ថប្រយោជន៍ព្រែកជីកហ្វូណនតេជោ នាវេលាម៉ោង៧យប់ ដើម្បីជាការចូលរួមអបអរសាទរក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។

គម្រោងព្រែកជីកហ្វូណនតេជោ មានប្រវែង ១៨០គីឡូម៉ែត្រ (ទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ ផ្នែកខាងក្រោម ៨០ម៉ែត្រ) តភ្ជាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ រួចចូលតាមបណ្តាព្រែក នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងកែប។ ព្រែកជីកនេះនឹងផ្តល់ប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ច ដូចជាពង្រីកការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន ពហុមធ្យោបាយ ចំណេញចម្ងាយផ្លូវ ពេលវេលា និងថ្លៃដឹកជញ្ជូនប្រកបដោយភាពប្រកួតប្រជែងត្រង់ទៅសមុទ្រ បង្កើនវិសាលភាពនៃប្រព័ន្ធស្រោចស្រព និងរំដោះទឹកជំនន់ ជួយពង្រីកនិងបង្កើនផលិតភាពនៃការដាំដុះនៅភាគនិរតី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម