Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីថា ពេល​នេះ​កាសែត​លើ​លោក​បាន​​ទទួល​ស្គាល់​ប្រសិទ្ធភាពនៃ​យុទ្ធនាការ​ប្រឆាំង​ SCAM របស់​កម្ពុជា​

បានផុស

នៅ

នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច​ធិបតី ហ៊ុន ម៉ាណែត មាន​ប្រសាសន៍​ថា​កម្ពុជា​បាន​បង្ហាញ​ពិភព​លោក​ក្នុង​រយៈពេល​៥​ខែ​មក​នេះ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ ហើយ​កាសែត​ក្នុង​ពិភពលោក​ជា​បន្តបន្ទាប់​បាន​ចេញ​មក​ទទួល​ស្គាល់​នូវ​យុទ្ធនាការ​នេះ​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើក​ឡើង​ក្នុង​ពិធី​សំណេះ​សំណាលជាមួយ​តំណាង​សហគ្រាស​តូច មធ្យម និងសិប្បកម្ម នៅ​រាជធានីភ្នំពេញ ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០២៦​នេះ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត មាន​ប្រសាសន៍​ថា​ យើង​ត្រូវ​ទទួល​ស្គាល់​ការ​ពិតពី​ឧក្រិដ្ឋកម្ម​ឆបោក​បោក​អនឡាញ​នៅកម្ពុជា​ ហើយ​ត្រូវ​ដោះស្រាយ​ដើម្បី​ការពារ​​កេរ្តិ៍​ឈ្មោះ និង​ផល​ប្រយោជន៍​ជាតិ​។ ក្នុង​រយៈពេល​៥​ខែ​មក​នេះ​ កម្ពុជា​បង្ហាញ​ពិភព​លោក​ថា​ខ្លួន​អាច​ធ្វើ​បាន​។

សម្ដេច​ថា​៖ «ពេល​នេះ​កាសែត​លើ​លោក​បាន​ចេញ​មក​ទទួល​ស្គាល់​នូវ​យុទ្ធនាការ​វ៉ៃ​ SCAM នៅ​យើង​ ហើយ​ឧក្រិដ្ឋជន​បាន​រត់​ទៅ​ប្រទេស​ផ្សេង​ៗ ហើយ​ប្រទេស​ផ្សេង​ៗ​គេ​ក៏​ទទួល​ស្គាល់ថា​គេ​មាន​ដែរ​ នេះ​ជា​ជោគជ័យ​ ដែល​ពី​៥​ខែមុន​គឺ​ប្រទេស​កម្ពុជា​ជា​អ្នក​ទទួល​បន្ទុក​តែ​ខ្លួន​ឯង​»។


បន្ថែម​លើ​នេះ​សម្ដេច​ក៏​បញ្ជាក់​ថា ពេលនេះ​រាល់​ពេល​មាន​ជំនួប​ជាមួយ​ភ្ញៀវ​បរទេសមួយ​ចំនួន​​បាន​សរសើរ​កម្ពុជា ​សុំ​កម្ពុជា​ធ្វើជាគំរូ​ និង​សុំ​ឱ្យ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​ធ្វើ​វេទិកាសន្និសីទ​ប្រឆាំង​ SCAM ONLINE នៅកម្ពុជា​ផងដែរ​៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម