ព័ត៌មានជាតិ
ពលការិនីខ្មែរធ្វើការនៅអារ៉ាប៊ីសាអូឌីតជាង១០០នាក់ហើយបានវិលត្រឡប់មកមាតុប្រទេសវិញ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤នេះ មានពលការិនីខ្មែរធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីតចំនួន១០៤នាក់ហើយបានវិលត្រឡប់មកមាតុប្រទេសវិញប្រកបដោយសុវត្ថិភាព។

យោងតាមសេចក្តីជូនដំណឹងវឌ្ឍនភាពនៃការអន្តរាគមន៍ជួយដល់ពលការិនីខ្មែរនៅប្រទេសអារ៉ាប៊ីសាអូឌីតឱ្យបានវិលត្រឡប់មកប្រទេសកម្ពុជាវិញចុះថ្ងៃទី០៦សីហា បានឱ្យដឹងថា ក្រសួងការងារបានសហការយ៉ាងសកម្មជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត រាជរដ្ឋាភិបាលនៃប្រទេសអារ៉ាប៊ីសាអូឌីត និងស្ថាប័នពាក់ព័ន្ធដើម្បីអន្តរាគមន៍ និងសម្របសម្រួលឱ្យពលការិនីចំនួន ២៦នាក់បន្ថែមទៀត
បានវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី១ និងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះប្រកបដោយសុវត្ថិភាព។ គិតត្រឹមថ្ងៃទី០៦សីហា ក្រសួងបានរៀបចំឱ្យពលការិនីវិលត្រឡប់មកមាតុប្រទេសវិញសរុបចំនួន ១០៤នាក់រួចហើយ។

ក្រសួងបានបន្តថា ការមកដល់របស់ពលការិនីត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រី នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងនៅទីស្តីការក្រសួងដោយពលការិនីបានជួបជុំជាមួយក្រុមគ្រួសារប្រកបដោយភាពនឹករលឹក និងសប្បាយរីករាយ។ បន្ថែមពីនេះទៀត មន្ត្រីជំនាញពាក់ព័ន្ធរបស់ក្រសួងក៏បានផ្តល់ការពិនិត្យសុខភាពដល់បងប្អូនពលការិនី ណែនាំអំពីឱកាសការងារដើម្បីផ្តល់ការងារថ្មីធ្វើ និងការចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ព្រមទាំងបានជូនបងប្អូនពលការិនីទៅកាន់គេហដ្ឋានរៀងៗខ្លួនប្រកបដោយសុវត្ថិភាព។

បើតាមក្រសួងការងារមានពលការិនីខ្មែរចំនួន១៣៣នាក់ធ្វើការនៅនៅអារ៉ាប៊ីសាអូឌីតបានស្នើសុំវិលត្រឡប់មកប្រទេសកម្ពុជាវិញហើយរហូតមកដល់ពេលមានមានពលការិនីសរុបចំនួន១០៤នាក់ ហើយបានវិលត្រឡប់មកដល់ប្រទេសវិញខណៈនៅសល់ពលការិនីចំនួន២៩នាក់ទៀតនឹងត្រូវធ្វើដំណើរមកប្រទេសវិញជាបន្តបន្ទាប់៕
អត្ថបទ៖ សំអឿន





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ