ព័ត៌មានជាតិ
ប្រមុខការពារជាតិកម្ពុជា ព្រមានទៅក្រុមប្រឆាំងថា «សូមមេត្តាកុំឆ្លងផុតពីបន្ទាត់ក្រហមឱ្យសោះ!»
«សូមមេត្តាកុំឆ្លងផុតពីបន្ទាត់ក្រហមឱ្យសោះ!»។ នេះជាសាររបស់ប្រមុខក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា ព្រមានទៅកាន់ក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច ដែលបាននិងកំពុងញុះញង់ឱ្យពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ក្រោកបះបោរផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្ញើសារបន្ថែមថា«សូមបងប្អូនជនរួមជាតិមួយចំនួនតូច (រស់នៅកម្ពុជា ឬក្រៅប្រទេស) សូមឈប់ជឿតាមការញុះញង់ពីជនអគតិពីខាងក្រៅប្រទេស ដែលមានបំណងអាក្រក់ចង់ឱ្យកម្ពុជាធ្លាក់ទៅរកសង្គ្រាម ឬការបែកបាក់ផ្ទៃក្នុង ដូចប្រទេសមួយចំនួនដែលកំពុងតែជួបវិបត្តិ ដោយមជ្ឈដ្ឋានខាងក្រៅ (បដិវត្តន៍ពណ៌ ជាដើម)»។ លោកនាយឧត្តមសេនីយ៍ ក៏ទទូចឱ្យអ្នកទាំងនោះឈប់សង្ស័យលើការដឹកនាំរបស់រាជរដ្ឋាភិបាល ផ្ទុយទៅវិញត្រូវរួមគ្នាធ្វើឱ្យកម្ពុជាខ្លាំង រុងរឿង កម្ពុជាអភិវឌ្ឍស្មើមុខស្មើមាត់ដូចប្រទេសជិតខាង និងប្រទេសដ៏ទៃទៀត ទើបជាការប្រសើរ។

ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានប្រកាសថ្កោលទោសចំពោះក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេសនេះ ហើយដាច់ខាតការពារឱ្យបានរដ្ឋធម្មនុញ្ញ ជាតិ សាសនា ព្រះមហាក្សត្រ ពិសេសការពារឱ្យខាងតែបានរាជរដ្ឋាភិបាលស្រប់ច្បាប់ ផលប្រយោជន៍ជាតិ ការពារសុខសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយមិនអាចឱ្យក្រុមណាមកបំផ្លិចបំផ្លាញជាដាច់ខាត។
បន្ថែមពីការប្រកាសដោយផ្ទាល់របស់លោកនាយឧត្តមសេនីយ៍ ទៀ សីហា, ក្រសួងការពារជាតិ ក៏បានចេញញាតិគាំទ្រយ៉ាងពេញទំហឹងចំពោះសារសំឡេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានថ្លែងនារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម។

ញាត្តិរបស់ក្រសួងការពារជាតិ បានលើកឡើងដែរថា កងយោធពលខេមរភូមិន្ទ នៅតែជាឆ្អឹងខ្នងដ៏រឹងមាំបំផុតរបស់រាជរដ្ឋាភិបាល ការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតដោយប្រជាពលរដ្ឋ។ ដូច្នេះ ការប៉ុនប៉ងអូសទាញប្រទេសកម្ពុជាឱ្យធ្លាក់ក្នុងសភាពវឹកវរ ហឹង្សា បង្ហូរឈាម និងឈានទៅរកសង្គ្រាមស៊ីវិលសារជាថ្មី ជាអំពើល្មើសច្បាប់ មិនអាចអត់ឱនបានឡើយ។
ក្រសួងការពារជាតិ ប្រឆាំងដាច់ខាតរាល់ឧបាយកល និងសកម្មភាពប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងពិសេសគាំទ្រដោយឥតងាករេចំពោះរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


