ព័ត៌មានជាតិ
អ្នកនាំពាក្យ ថា កម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃ បានត្រៀមខ្លួនរួចរាល់ដើម្បីកម្ទេចចលនាបះបោរខុសច្បាប់
កងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ទាំងអស់នៃក្រសួងមហាផ្ទៃ បានត្រៀមខ្លួនរួចរាល់ ដើម្បីកម្ទេចចលនាបះបោរខុសច្បាប់ ដែលប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។ នេះបើតាមការបញ្ជាក់ឱ្យដឹងដោយអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ។

លោក ទូច សុខៈ លើកឡើងថា ការយកប្រធានបទកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ធ្វើជាលេសរុញស្ថានការណ៍ឱ្យក្លាយជា «បដិវត្តន៍ពណ៌» ពុំមែនជាសេរីភាពបញ្ចេញមតិ ឬអំពើដែលច្បាប់ការពារនោះទេ គឺជាបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរ មានធាតុផ្សំបទល្មើសគ្រប់គ្រាន់ក្នុងការអនុវត្តច្បាប់ពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធ និងរាជរដ្ឋាភិបាលទាំងមូល។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ក្នុងនាមក្រសួងមហាផ្ទៃ ដែលមានតួនាទីគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ស្ថេរភាព និងសុវត្ថិភាពសង្គម បានត្រៀមខ្លួនយ៉ាងអង់អាច ដើម្បីកម្ទេចកុបកម្មផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយមានផែនការគត់មុតទាំងផ្នែករដ្ឋបាលដែនដីចាប់ពីរាជធានីខេត្តដល់ភូមិ។ សម្រាប់ផ្នែកកងកម្លាំងជំនាញ គឺតាំងពីអគ្គស្នងការដ្ឋាន ស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍ និងផ្នែកពន្ធនាគារ ចាប់ពីអគ្គនាយកដ្ឋាន រហូតដល់ពន្ធនាគារគ្រប់រាជធានីខេត្ត។

ជាមួយនឹងត្រៀមអនុវត្តវិធានការកម្ទេចក្រុមបះបោរនេះ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក៏បានបញ្ជាក់ពីការគាំទ្ររបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារគ្រប់ជាន់ថ្នាក់ នៃក្រសួងមហាផ្ទៃ ចំពោះកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV នេះផងដែរ ដែលជាកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍន៍តាមតំបន់ជាប់ព្រំដែន ក្នុងនាមប្រទេសភូមិផងរបងជាមួយគ្នា ហើយធ្វើជាទូទៅជាមួយប្រទេសជាប់ព្រំដែនកម្ពុជា។
លោក បានរៀបរាប់ថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV នេះ បានផ្លាស់ប្ដូរស្ថានភាពខេត្តទាំងបួន របស់កម្ពុជាមានសុវត្ថិភាពគ្មានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ខុសពីការបំភាន់ថា គ្មានមីនតាំងពីដើមមក និងមានការអភិវឌ្ឍ ដោយក្លាយពីតំបន់ស្ងាត់ជ្រងំក្រីក្រ ទៅជាតំបន់មានផលប្រយោជន៍សេដ្ឋកិច្ច-សង្គមដល់ប្រជាពលរដ្ឋ ដែលមានប្រទេសជប៉ុន និងតួអង្គអន្តរជាតិផ្សេងៗទៀតចូលទៅគាំទ្រ និងផ្ដល់ជំនួយតាមយន្តការនានា។

បន្ថែមពីនេះ គឺមានការតភ្ជាប់ដោយក្លាយពីតំបន់គ្មានសរសៃរឈាមទំនាក់ទំនង ទៅជាតំបន់មានការតភ្ជាប់ប្រព័ន្ធផ្លូវ ទឹក បណ្ដាញអគ្គិសនី សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងបម្រើដល់វិស័យពាណិជ្ជកម្ម ទេសចរណ៍ ទូរគមនាគមន៍ និងសង្គមផ្សេងៗទៀតជាដើម៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


