ព័ត៌មានជាតិ
អង្គការ AHF នឹងសហការជាមួយក្រសួងសុខាភិបាល សាកល្បងលើគម្រោងធ្វើតេស្ត និងព្យាបាលជំងឺកាមរោគនៅកម្ពុជា
អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍(AHF) នឹងសហការជាមួយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគ នៃក្រសួងសុខាភិបាល ទៅលើគម្រោងសាកល្បងធ្វើតេស្ត និងព្យាបាលជំងឺកាមរោគនៅប្រទេសកម្ពុជា នាពេលឆាប់ៗ ខាងមុខនេះ ខណៈបច្ចុប្បន្នជំងឺនេះហាក់មានការកើនឡើងគួរឱ្យព្រួយបារម្ភ។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីរបស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍(AHF)បានមានប្រសាសន៍ថា ការសហការជាមួយមជ្ឈមណ្ឌលជាតិសើស្បែក និងកាមរោគលើគម្រោងធ្វើតេស្ត និងព្យាបាលជំងឺកាមរោគនេះ ដោយសារតែអត្រាឆ្លងជំងឺកាមរោគនៅកម្ពុជាខ្ពស់គួរឱ្យមានការព្រួយបារម្ភ ហើយមិនមែនមានតែនៅកម្ពុជានោះទេ ហើយការមានជំងឺកាមរោគខ្ពស់ក៏ជួយជំរុញឱ្យការឆ្លងមេរោគជំងឺអេដស៍ខ្ពស់ផងដែរ។ ដូចនេះការព្យាបាលជំងឺកាមរោគ ក៏ជួយទប់ស្កាត់មិនឱ្យឆ្លងជំងឺអេដស៍បានដែរ។
លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគ នៃក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ការចូលរួមរបស់អង្គការAHF ទៅលើការងារធ្វើតេស្ត និងព្យាបាលជំងឺកាមរោគនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយអត្រាឆ្លងជំងឺនេះនៅកម្រិតទាប ពិសេសទៅលើក្រុមប្រឈមខ្ពស់ដូចជាក្រុមបុរសស្រលាញ់ភេទដូចគ្នា ក្រុមបម្លែងភេទ ក្រុមយុវវ័យ និងក្រុមប្រើប្រាស់គ្រឿងញៀនជាដើម។

លោកវេជ្ជបណ្ឌិត បានបន្តថា បច្ចុប្បន្ននេះអង្គការAHF បានកំពុងចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺអេដស៍នៅប្រទេសកម្ពុជាផងដែរ។
លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានកម្មវិធី អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍(AHF)ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា អង្គការAHFបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយ និងឈានទៅលុបបំបាត់ការឆ្លងថ្មី និងស្លាប់ដោយសារមេរោគអេដស៍ និងចូលរួមលុបបំបាត់ការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ដែលធ្វើឡើងតាមរយៈគម្រោងសកម្មភាពស្នូលចំនួន ៤ រួមមានទី១. គម្រោងបង្ការការឆ្លងមេរោគអេដស៍ដោយផ្តល់ការអប់រំនិងប្រឹក្សា ការចែកស្រោមអនាម័យ ការគាំទ្រដល់ការផ្តល់ថ្នាំបង្ការមុនប្រឈម និងក្រោយប្រឈម (PrEP, PEP) ការលើកកម្ពស់ការឆាប់ផ្តល់ថ្នាំព្យាបាលដល់អ្នកផ្ទុកមេរោគ (ព្យាបាលដើម្បីបង្ការ)។ ទី២. គម្រោងធ្វើតេស្តរកមេរោគអេដស៍ និងផ្សារភ្ជាប់ទៅការបង្ការ ឬការថែទាំព្យាបាលដោយផ្តោតទៅលើការធ្វើតេស្តក្នុងសហគមន៍ ក្នុងមណ្ឌលសំចត តាមរថយន្តចល័ត និងក្នុងមន្ទីរពេទ្យ។ ទី៣. គម្រោងថែទាំព្យាបាលអ្នកផ្ទុកមេរោគអេដស៍និងអ្នកជំងឺអេដស៍ដោយគាំទ្រ និងពង្រឹងគុណភាពសេវាថែទាំព្យាបាលអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍និង ទី៤. គម្រោងគាំទ្របន្ថែម ដូចជាការប្រារព្ធទិវាផ្សេងៗ ការតស៊ូមតិ គម្រោងសកម្មភាពយុវតី គម្រោង អាហារដើម្បីសុខភាព និងគម្រោងជំនួយគ្រាអាសន្ន ។ល។

លោកស្រីវេជ្ជបណ្ឌិត បានបន្តថា ជាផែនការបន្តអង្គការAHFប្រចាំនៅកម្ពុជានឹងបន្តអនុវត្តគម្រោងសកម្មភាពបច្ចុប្បន្នរួមមានគម្រោងបង្ការ ធ្វើតេស្ត ថែទាំព្យាបាលនិងគម្រោងគាំទ្របន្ថែមឱ្យកាន់តែមានប្រសិទ្ធផល។
គួរបញ្ជាថា នៅកម្ពុជាត្រូវបានគេប៉ាន់ប្រមាណថាអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ៧៦ ០០០ នាក់ ក្នុងនោះមានអ្នកទៅព្យាបាលប្រមាណ ៦៨ ៨០២ នាក់ និងអ្នកមិនបានទៅធ្វើតេស្តប្រមាណជាង ៧ ០០០ នាក់ ខណៈក្នុង ១ ឆ្នាំ មានអ្នកឆ្លងថ្មី នៃមេរោគអេដស៍ប្រមាណ ១ ២០០ នាក់ និងស្លាប់ដោយសារជំងឺអេដស៍ ១ ០០០ នាក់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


