ព័ត៌មានជាតិ
ប.ស.ស. អភិវឌ្ឍន៍ថ្នាលបច្ចេកវិទ្យាថ្មី គ្រប់គ្រងទិន្នន័យចំណាយមូលដ្ឋានសុខាភិបាលកាន់តែងាយស្រួល និងសុវត្ថិភាព
ប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណាយរបស់មូលដ្ឋានសុខាភិបាលរបស់ ប.ស.ស. ដែលហៅកាត់ថា (HSPIS) ត្រូវបានអភិវឌ្ឍន៍ក្នុងថ្នាលបច្ចេកវិទ្យាថ្មី ដើម្បីឱ្យមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ទូទាំងប្រទេសអាចប្រើប្រាស់កាន់តែងាយស្រួល រហ័ស និងកាន់តែមានសុវត្ថិភាព។

ក្នុងពិធីបើកកិច្ចប្រជុំស្ដីពី “ការអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណាយរបស់មូលដ្ឋានសុខាភិបាល” កាលពីថ្ងៃទី ១៦ សីហា លោក អេត បូរ៉ាត់ អគ្គនាយករង ប.ស.ស. បានលើកឡើងថា ប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណាយរបស់មូលដ្ឋានសុខាភិបាល ដែលហៅកាត់ថា ប្រព័ន្ធ (HSPIS) ដែលទើបធ្វើការអភិវឌ្ឍន៍ថ្មីនេះ គឺជាប្រព័ន្ធឌីជីថល ដែលអាចឱ្យក្រុមគ្រូពេទ្យនៅតាមមូលដ្ឋាលសុខាភិបាលដៃគូទាំងអស់ អាចត្រួតពិនិត្យសុពលភាពរបស់សមាជិក ប.ស.ស. ពេលទៅទទួលសេវា ពិសេសអាចបញ្ជូលទិន្នន័យចាំបាច់មួយចំនួនទៀត ដែល ប.ស.ស. តម្រូវក្នុងការស្នើសុំទូទាត់សេវាព្យាបាលប្រចាំខែផងដែរ។

លោកអគ្គនាយករង បានសំណូមពរដល់អ្នកចូលរួមទាំងអស់ត្រូវលើកឡើងពីបញ្ហាប្រឈម ដែលកើតមានឡើងក្នុងមូលដ្ឋានសុខាភិបាលរបស់ខ្លួន ចំពោះការផ្តល់សេវាជូនសមាជិក ប.ស.ស. ដើម្បីអាចពិភាក្សានិងរកដំណោះស្រាយរួមគ្នា ធ្វើយ៉ាងណាឱ្យការអនុវត្តកិច្ចព្រមព្រៀងរវាង ប.ស.ស. ជាមួយនឹងមូលដ្ឋានសុខាភិបាលដៃគូទាំងអស់ អាចដំណើរការទៅមុខដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។
គិតត្រឹមឆ្នាំ២០២៣ ប.ស.ស. បានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលសរុបចំនួន ១ ៥៣០ មូលដ្ឋានសុខាភិបាលនៅទូទាំងប្រទេស ដែលក្នុងនោះមូលដ្ឋានសុខាភិបាលសាធារណៈ (មន្ទីរពេទ្យរដ្ឋ) មានចំនួន ១ ៣៩៥ និងមូលដ្ឋានសុខាភិបាលឯកជន (មន្ទីរពេទ្យឯកជន) មានចំនួន ១៣៥៕
អត្ថបទ៖សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


