Connect with us

ព័ត៌មានជាតិ

ផ្លូវកាត់ថ្មីភ្ជាប់​ពី​កំពង់ធំ​មក​ក្រចេះ សម្រេច​សាងសង់បាន​ជាង ៤០ % គ្រោង​បញ្ចប់​នៅ​ ២ ឆ្នាំ​ទៀត

បានផុស

នៅ

កំណាត់ផ្លូវជាតិលេខ ៦០B ពី​ព្រំប្រទល់ខេត្តកំពង់ធំ ដល់រង្វង់មូលខ្លាស្ទុះខេត្តក្រចេះ​​ សម្រច​វឌ្ឍនភាព​សាងសង់​បាន​ ជាង ៤៤%។

មន្រ្តី​ក្រសួង​សាធាណការ​និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹង​ថា ផ្លូវ​ជាតិ​លេខ ៦០ បេ​ ដែល​កំពុង​ដំណើរការ​សាងសង់​ចាប់ពី​ចំណុច​បង្គោលគីឡូម៉ែត្រលេខ ៧៦​ (PK76+120) ព្រំប្រទល់ខេត្តកំពង់ធំ ទៅ​ដល់ចំណុច​បង្គោលគីឡូម៉ែត្រលេខ​ ១១៧ (PK117+790) រង្វង់មូលខ្លាស្ទុះ​ផ្លូវជាតិ​លេខ ៧ គ្រោង​បញ្ចប់នៅ​ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវ​ជាតិ​លេខ ៦០ បេ ដែល​មានប្រវែង ៤១,៦៧គ.ម បាន​ចាប់ផ្ដើមដំណើរការ​ស្ដារឡើងវិញ​នៅ​ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ បច្ចុប្បន្ន​សម្រេច​បាន​​ប្រមាណ ៤៤,៣១%​។

នៅ​ក្នុងសន្និសីទ​​កាសែតបញ្ចប់​កិច្ច​ប្រជុំកំពូល​អាស៊ាននៅរាជធានី​ភ្នំពេញកាលពី​ឆ្នាំ ២០២២ សម្តេច​តេជោ ហ៊ុន សែន អតីត​​នាយករដ្ឋមន្រ្តី​កម្ពុជា​បានលើក​ពីគម្រោង​ស្ថាបនា​ផ្លូវជាតិ​ថ្មី​ពី​ខេត្តក្រចេះទៅខេត្ត​កំពង់ធំ ដោយ​ប្រើប្រាស់​ថវិកាពីរដ្ឋាភិបាល​ចិន បន្ថែមពីគម្រោង​សាងសង់​ស្ពាន​​ឆ្លង​ទន្លេមេគង្គ​ខេត្ត​ក្រចេះ​។

ពាក់ព័ន្ធ​គម្រោង​​ស្ថាបនា​ផ្លូវ​ជាតិ​ថ្មី​ពី​ខេត្ត​ក្រចេះ​មក​ខេត្ត​កំពង់ធំ​​​​ អតីត​​នាយករដ្ឋមន្ត្រី​កម្ពុជា​សម្តេចតេជោ ហ៊ុន សែន ​បានអះអាង​ថា ​ជាខ្សែផ្លូវដែលមានសក្តានុពលសេដ្ឋកិច្ចជាតិ ដែល​នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទ។

លោក សាំង ប៊ុនថេង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត​ក្រចេះ​បាន​ប្រាប់​កម្ពុជា​ថ្មី​កន្លង​ទៅ​ថា កំណាត់​ផ្លូវជាតិ​​លេខ ៦០បេ (ក្រុង​ក្រចេះ- កំពង់ថ្ម –កំពង់ធំ) មាន​ប្រវែងសរុប​​ជាង ១៣០ គីឡូម៉ែត្រ​ ដោយស្ថាបនា​តភ្ជាប់​​ពី​ស្ពាន​​​ឆ្លង​​ទន្លេ​ខេត្ត​ក្រចេះ​ដែលកំពុង​ដំណើរការ​សាងសង់​ កាត់​តាម​ស្រុក​ព្រែក​ប្រសព្វ​រហូត​ដល់​កំពង់ថ្ម​ខេត្ត​កំពង់ធំ។

តាមរយៈ​គម្រោង​ផ្លូវ​មួយ​ខ្សែ​នេះ លោក សាំង ប៊ុនថេង ជឿជាក់ថា នឹងជួយ​សម្រួលដល់ការ​ដឹកជញ្ជូន និង​​ការ​តភ្ជាប់​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​​ទេសចរ​ពី​តំបន់​ភូមិ​ភាគ​កណ្ដាល​មក​តំបន់​ភាគ​ឦសាន ​​ដែលនឹងជំរុញដល់ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​របស់ប្រជាពលរដ្ឋ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ជំនន់​ទឹកភ្លៀង​​​វាយ​ប្រហា​​រខ្លាំង​​ក្នុងខេត្ត Chonburi​ ប្រទេសថៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

រាជរដ្ឋាភិបាល តែងបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិសេរីភាព និងអត្ថប្រយោជន៍ប.ស.ស តាមរយៈសកម្មភាពមន្ត្រី

ព័ត៌មានជាតិ៥ ម៉ោង មុន

ការបង់ភាគទាន ប.ស.ស គឺធ្វើតាមកម្មវិធីធនាគារដៃគូតែមួយគត់ មិនមានការបង់តាម QR Code ឡើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងអប់រំ នឹងរៀបចំមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា លើកទី៥ នៅពាក់កណ្តាលខែមិថុនា

ជីវិតកម្សាន្ដ៧ ម៉ោង មុន

ឱក សុគន្ធកញ្ញា ប្រាប់អ្នកស្គាល់ខ្លួនប្រុងប្រយ័ត្ន ក្រោយមានអ្នកបន្លំអត្តសញ្ញាណ និងគណនីហ្វេសប៊ុក

Sokha Hotels

ព័ត៌មានពេញនិយម