ព័ត៌មានជាតិ
អភិបាលខេត្តតាកែវ អញ្ជើញជាអធិបតីក្នុងពិធីលែងកូនត្រីអបអរសាទរ ទិវាមច្ឆាជាតិ ១កក្កដា
នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីលែងកូនត្រីដើម្បីអបអរសាទរ ទិវាមច្ឆាជាតិ ១កក្កដា ២០២៤ នៅអាងទឹកព្រៃក្ដួច ស្ថិតនៅភូមិព្រៃក្ដួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។

ពិធីនេះក៏មានការអញ្ជើញចូលរួមដោយលោកអភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកអភិបាលស្រុកត្រាំកក់ មន្រ្តីចំណុះរដ្ឋបាលស្រុក និងបងប្អូនប្រជាពលរដ្ឋជាច្រើនផងដែរ។
លោក សៅ កុសល នាយកខណ្ឌរដ្ឋបាលជលខេត្តតាកែវ បានឱ្យដឹងថា កូនពូជត្រីក្នុងស្រុក សរុបចំនួន ២០០០០ក្បាល រួមមាន៖ ត្រីប្រា(ធំ) ចំនួន ៥០០០កូន, ឆ្ពិន ១០.០០០ កូន, ត្រីក្រាញ់ ១០០០ កូន, កាហែ១០០០ កូន, ត្រីកន្ធ ១០០០ គក្រ ត្រីឆ្ពិន ៥ គក្រ ចូលក្នុងអាងទឹកព្រៃក្តួច ដើម្បីបង្កើនផលស្តុកនៅក្នុងធម្មជាតិឱ្យកាន់តែសម្បូរឡើងថែមទៀត និង ប្រែក្លាយ ជាកន្លែងអភិរក្សត្រីពូជមួយកន្លែង ដ៏ល្អក្នុងសហគមន៍មួយនេះ៕
អត្ថបទ៖ វីរៈ





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


