ព័ត៌មានជាតិ
អភិបាលខេត្តតាកែវ ដឹកនាំប្រតិភូទៅបំពេញទស្សនកិច្ចការងារនៅប្រទេសចិន ដើម្បីទាក់ទាញវិនិយោគគិនបន្ថែម
ក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ និងទាក់ទាញការវិនិយោគមកកាន់ទឹកដីខេត្តតាកែវ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធទៅបំពេញទស្សនកិច្ចការងារ និងចូលរួមព្រឹត្តិការណ៍សំខាន់ៗជាច្រើននៅសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងដំណើរទស្សនកិច្ចនេះ លោកអភិបាលខេត្ត ក៏នឹងអញ្ជើញចូលរួមក្នុងពិធីបើកកម្មវិធី “China (Shandong)-ASEAN Exchange Year 2026” ដែលប្រារព្ធធ្វើឡើងនៅក្រុងវីហ្វាង (Weifang) ខេត្តសានទុង។

ព្រឹត្តិការណ៍នេះគឺជាវេទិកាដ៏មានសារៈសំខាន់ក្នុងការរឹតចំណងមិត្តភាព និងការផ្លាស់ប្តូរវប្បធម៌ សេដ្ឋកិច្ច រវាងបណ្ដាខេត្តនៃប្រទេសចិន ជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ាន និងបន្តដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីវិស័យទេសចរណ៍វប្បធម៌ និងការគ្រប់គ្រងសណ្ឋាគារនៅខេត្តហឺណាន ដើម្បីដកស្រង់បទពិសោធន៍ល្អៗយកមកអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្តតាកែវ ឱ្យកាន់តែមានភាពទាក់ទាញ និងមានស្ដង់ដារអន្តរជាតិ និងការធ្វើដំណើរទស្សនកិច្ចនេះ សិក្សាផ្ទាល់លើវិស័យកសិកម្ម ជាពិសេសបច្ចេកទេសផលិត «មេពូជ» នៅខេត្តហឺណាន ដែលជាខេត្តមានសក្តានុពលខ្ពស់លើកសិកម្ម។ នេះគឺជាឱកាសមាសសម្រាប់ខេត្តតាកែវ ក្នុងការនាំយកបច្ចេកវិទ្យាគ្រាប់ពូជ និងបច្ចេកទេសដាំដុះថ្មីៗ មកជួយកសិករក្នុងមូលដ្ឋានឱ្យទទួលបានទិន្នផលខ្ពស់ និងទីផ្សារធំទូលាយ។

ដំណើរទស្សនកិច្ចរបស់លោក វ៉ី សំណាង នាពេលនេះ មិនត្រឹមតែជាការរឹតចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ប៉ុណ្ណោះទេ ប៉ុន្តែគឺជាយុទ្ធសាស្ត្រ «នាំចេញនូវសក្តានុពលខេត្ត និងនាំចូលនូវបច្ចេកវិទ្យាទំនើប» ដើម្បីជំរុញសេដ្ឋកិច្ចខេត្តតាកែវឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀតនាពេលអនាគត៕
អត្ថបទ៖ វីរៈ

-
កីឡា១៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១០ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ


