ព័ត៌មានជាតិ
អភិបាលខេត្តតាកែវ៖ របងថ្ម១៤៨ម៉ែត្រ សង់ប៉ះពាល់ចំណីស្ទឹងស្លាគូរ ត្រូវបានម្ចាស់វាយរំលំរួចរាល់
អភិបាលខេត្តតាកែវ លោក វ៉ី សំណាង ឱ្យដឹងថា គិតត្រឹមថាម៉ោង០៤៖១៦នាទី រសៀលថ្ងៃទី១៣ ខែតុលា នេះ របងថ្មប្រវែង ១៤៨ម៉ែត្រ ដែលសង់ធ្វើឱ្យប៉ះពាល់ចំណីស្ទឹងស្លាគូរ ក្នុងភូមិសាស្ត្រ ភូមិពោធិ៍ ឃុំជាងទងស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានម្ចាស់វាយរំលំរួចហើយ។

ការវាយកម្ទេចចោលរបងដែលសាងសង់រំលោភចំណីមាត់ស្ទឹងនេះនេះ កើតឡើងបន្ទាប់ពីមានរិះគន់ជាបន្តបន្ទាប់ពីសំណាក់ប្រជាពលរដ្ឋតាមរយៈបណ្ដាញសង្គម និងឈានដល់រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ថោ ជេដ្ឋា និងអភិបាលខេត្តតាកែវ នាព្រឹកថ្ងៃទី១៣ ខែតុលា បានចុះទៅពិនិត្យអំពីផលប៉ះពាល់ជាក់ស្ដែងដែលកើតចេញពីសំណង់ខុសច្បាប់មួយនេះ។

ក្នុងពេលចុះពិនិត្យផលប៉ះពាល់ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ នាព្រឹកនេះ បានទុកពេលឱ្យម្ចាស់សំណង់របងរយៈពេល១៤ថ្ងៃ រុះរើសំណង់របងបេតុងប្រវែង ១១៩ម៉ែត្រ ដែលបានសង់កៀកនឹងមាត់ស្ទឹង ហើយថយមកខាងក្រោយដោយរក្សាទុកគម្លាត ៣០ម៉ែត្រ ពីមាត់ច្រាំងស្ទឹង ទៅតាមច្បាប់កំណត់។ ការអនុវត្តការរុះរើរបងនេះ គឺស្ថិតក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់សំណាក់ស្ថាប័នជំនាញ។

ជុំវិញករណីនេះ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោកបណ្ឌិត គិន ភា ជំរុញឱ្យចាប់ខ្លួនបុគ្គលប្រព្រឹត្តបទល្មើស ឬមន្ត្រីដែលពុករលួយគប់គិតគ្នា ផ្ដន្ទាទោសតាមច្បាប់ ដើម្បីព្រមានកុំឱ្យមានអ្នកជាន់ឈ្លីច្បាប់បន្តទៅទៀត បើមិនអនុវត្តច្បាប់ទេ ករណីល្មើសច្បាប់បែបនេះ នឹងបន្តកើតមានទៀត។

លោកបណ្ឌិត គិន ភា សង្កត់ ធ្ងន់ដូច្នេះ៖« មន្ត្រីពុករលួយ អ្នកចាក់ដីយកស្ទឹង យកបឹង យកទន្លេ យកសមុទ្ររបស់រដ្ឋ អ្នកកាយដីយកភ្នំរដ្ឋ អ្នកព័ទ្ធយកដីរដ្ឋនិងដីរាស្ត្រ និងឈ្មួញគេចពន្ធ ចាប់បាន រឹបអូសទ្រព្យសម្បត្តិឱ្យអស់ និងដាក់គុកតាមទម្ងន់ទោសឱ្យបានត្រឹមត្រូវទៅ លែងមានអ្នកហ៊ានប្រព្រឹត្តហើយ។»។
បើតាមអនុក្រឹត្យស្តីពីការគ្រប់គ្រងអាងទន្លេ ត្រង់មាត្រា៨ បញ្ញត្តិថា ដីចំណីមាត់ច្រាំង និងឆ្នេរ នៃតំបន់អាងទន្លេត្រូវកំណត់ចម្ងាយដូចតទៅ៖ ទី១)ឆ្នេរនិងពាមសមុទ្រ ចម្ងាយ១០០ម៉ែត្រពីមាត់ឆ្នេរ និងមាត់ពាម(ពេលទឹកជោរអតិបរមា), ទី២)ទន្លេចម្ងាយ៥០ម៉ែត្រពីមាត់ច្រាំងទន្លេ, ទី៣)ស្ទឹង ចម្ងាយ៣០ ម៉ែត្រពីមាត់ច្រាំងស្ទឹង , ទី៤)ព្រែក ចម្ងាយ២០ម៉ែត្រពីមាត់ច្រាំងព្រែក, ទី៥) អូរ ចម្ងាយ១០ម៉ែត្រពីមាត់ច្រាំងអូរ, ទី៦)ប្រឡាយមេ ចម្ងាយ១០ម៉ែត្រ ពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ, ទី៧)ប្រឡាយរង ចម្ងាយ៥ម៉ែត្រពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ,ទី៨) ប្រឡាយស្រោចស្រព ចម្ងាយ៣ម៉ែត្រពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ, ទី៩)អាងទឹក ចម្ងាយ១០០ម៉ែត្រពីក្រិតកម្ពស់ទឹកអតិបរមាដែលបានតម្កល់នៅក្នុងអាងទឹក, ទី១០)បឹងបួ ចម្ងាយ៥០ ម៉ែត្រគិតពីក្រិតកម្ពស់ទឹកអតិបរមាដែលបានតម្កល់នៅក្នុងអាងទឹក និងទី១១)ទំនប់អាងទឹកចម្ងាយ២០ម៉ែត្រពីជើងទេរផ្នែកខាងក្រោមទំនប់អាងទឹកដែលមានកម្ពស់តិចជាង៤ម៉ែត្រ។ ចម្ងាយ១០០ម៉ែត្រ គិតពីជើងទេរផ្នែកខាងក្រោមទំនប់អាងទឹកដែលមានកម្ពស់ពី៤ម៉ែត្រទៅ៨ម៉ែត្រ។ ក្នុងករណីទំនប់ដែលមានកម្ពស់លើសពី៨ម៉ែត្រឡើងទៅត្រូវបានកំណត់អនុក្រឹត្យដោយឡែក៕
ដោយ៖ ង៉ិល ណារ៉ាត់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


